ពោធិសាត់ ៖ កាលពីវេលាម៉ោង 0៧ និង ៣០នាទី យប់ថ្ងៃទី០៩ តុលា ២០១៧ នេះមានករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាងម៉ូតូបើកបុកជាមួយម៉ូតូ បណ្ដាលឲ្យមនុស្ស ០៣នាក់ ត្រូវបានរងរបួសធ្ងន់ស្រាល ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ០៧ និង ៣០នាទី យប់ថ្ងៃទី០៩ តុលា ២០១៧ នៅលើផ្លូវជាតិលេខ០៥ ខាងកើតធានាគារកាណាឌីយ៉ា ស្ថិតក្នុងភូមិពាលញែក ស្រុកផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់​។ តាមប្រភពព័ត៌មាន បានអោយដឹងថា មុនពេលកើតហេតុគេឃើញមានបុរសវ័យចំណាស់ម្នាក់ជិះម៉ូតូម៉ាក ហុងដា ០១គ្រឿង ស្លាកលេខ ONG 28-1-0779 បើកបរក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចខាងលើ ក៏បត់ឆ្វេង ខណៈនោះ មានម៉ូតូ ០១គ្រឿងទៀតម៉ាក ហុងដាវ៉េវ ពណ៌ខ្មៅ (គ្មានស្លាកលេខ) ធ្វើដំណើរបញ្ច្រាសទិសគ្នា បានបុកយ៉ាងពេញទំហឹង បណ្តាលឲ្យដួលបោក្បាលទៅនឹងថ្នល់ រងរបួសធ្ងន់ស្រាលទាំងអស់គ្នាតែម្តង។​ ​ជនរងគ្រោះទាំង ០៣នាក់មានឈ្មោះ ៖   ១.ឈ្មោះ ពៅ សុភា ភេទប្រុស អាយុ ៦៣ឆ្នាំ បម្រើការងារនៅអង្គការអាត្រាត រងរបួសក្បាលធ្ងន់ធ្ងរ ២.ឈ្មោះ គង់ វិត...
#អត្ថប្រយោជន៍នៃផ្លែល្មើ - ហូបស្រស់ - ធ្វើដំណាប់ - ធ្វើទឹកឃ្មុំល្មើរ - ធ្វើនំគ្រប់ប្រភេទ - ធ្វើភេសជ្ជៈ - ធ្វើឱសថព្យាបាលជំងឺ - ជំនួយឲ្យឆ្អឹងមានសុខភាពល្អ រ៉ឹងមាំ ព្រោះផ្លែល្មើរមានផ្ទុកទៅដោយសឺលេនៀម (Selinium) មុងហ្កាណែស (Monganees)ម៉ាញ៉េស្យូម និងទង់ដែង ជួយជាពិសេសអ្នកមានអាយុច្រើន ធ្វើអោយសុខភាពល្អ ឆ្អឹងរ៉ឹងមាំ - ជួយព្យាបាលជំងឺពោះវៀន និងរំលាយអាហារ ព្រោះវាមានសារជាតិនីកូទីន - ការពារការខ្វះឈាម និងស្លេកស្លាំង - ជៀសផុតពីការទល់លាមក បញ្ចុះលាមក ផ្លែល្មើរ ប្រហែលមិនមានសារធាតុចិញ្ចឹមច្រើនដូចផ្លែឈើផ្សេងទៀតទេ ប៉ុន្តែផ្លែល្មើរមានប្រយោជន៍ច្រើនចំពោះសុខភាពថែមទាំងមានឱជារសផងដែរ។ ផ្លែល្មើរនៅអាចការពារការគាំងបេះដូង ពង្រឹងបេះដូង​ រក្សារសម្ពាធឈាម​ ទប់ស្កាត់ការដាច់សរសៃឈាមក្នុងខួរក្បាល​ និង​ គ្រប់គ្រងកូឡេស្តេរ៉ុល​ហើយទម្ងន់​បានល្អ៕
ភ្នំពេញ៖នៅព្រឹកថ្ងៃទី១០ តុលា ២០១៧ នេះ មានការឆោឡោពីអាណាព្យាបាលសិស្សយ៉ាងខ្លាំងបន្ទាប់ពីរសាលាឯកជនមួយកន្លែង ឈ្មោះ​ សាលាអន្ដរជាតិStamFord បានបិទទ្វាទាំង០៣សាខាដោយមិនដឹងពីមូលហេតុ។ រឿងរ៉ាវនេះកើតឡើងនៅព្រឹកថ្ងៃទី១០ តុលា ២០១៧​ ក្នងសង្កាត់ស្ទឹងមានជ័យ០១ ខណ្ឌមានជ័យ។ តាមសម្ដីអាណាព្យាបាល បានឲ្យដឹងថា កាលពីម្សិលមិញសាលានៅបើកទ្វាបង្រៀនធម្មតា ហើយខាងសាលាក៍មិនបានប្រាប់ដំណឹងអ្វីដល់ពួកគាត់ឬសិស្សានុសិស្សឡើយ ស្រាប់តែព្រឹកនេះសាលាបិទទ្វាទាំង០៣សាខាតែម្ដង សាខាទី០១ នៅផ្លូវម៉ុងឬទ្ធី សាខាទី០២ នៅផ្លូវសូឡា នឹងសាខាទី០៣នៅម្ដុំផ្សារឈូកមាស។ អាណាព្យាបាល បានបន្ដទៀតថា ចំពោះគុណភាពនៃការអប់រំរបស់សាលា StamFordនេះគឺមានភាពល្អប្រសើរ ដោយសិស្សានុសិស្សទទួលបានលទ្ធផលល្អគ្រប់ៗគ្នា ដោយឡែកថ្ងៃនេះមិនដឹងថាសាលាមានបញ្ហាអ្វីនោះទេបានជាបិទទ្វាដោយមិនបានផ្ដល់ដំណឹងជាមុនបែបនេះ មួយវិញទៀតពួកគាត់បានព្យាយាមទាក់ទងទៅខាងសាលាដែរ ក៍ប៉ុន្ដែមិនអាចទាក់ទងបាននោះទេ៕ បញ្ជាក់ ៖សម្រាប់រឿងរ៉ាងមួយនេះយើងទទួលបានតែម្ខាងប៉ុណ្ណោះ(អាណាព្យាបាលនឹងសិស្សានុសិស្ស)ចំណែកខាងសាលាមិនទាន់ឃើញឆ្លើយតបឬបកស្រាយជុំវិញបញ្ហាមួយនេះទេ។    
នេះជាការចុះធ្វើការកែលំអ និងថែទាំប្រព័ន្ធធារាសាស្ត្រទំនប់អាងទឹកអូរឃ្លៃ របស់ក្រសួនធនធានទឹក​ និងដែលរួមមាន ទំនប់អាងទឹក ប្រវែង ១.៩៨៥ ម៉ែត្រ និងប្រឡាយមេ ប្រវែង ៥.០៧៥ ម៉ែត្រ ស្ថិតក្នុងឃុំនារាយណ៏ ស្រុកឈូក ខេត្តកំពត ។ អាងទឹកនេះ មានលទ្ធភាពស្រោចស្រពផ្ទៃដីបង្កបង្កើនផលរបស់បងប្អូនប្រជាកសិករបានប្រមាណ ៦៥០ ហិកតា ៕
ភ្នំពេញ៖ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងរថយន្ដ ប៉ុន្ដែមិនមានអ្នករងរបួសទេ។ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ តុលា ២០១៧ នេះ តាមបណ្ដោយផ្លូវវេងស្រេង ស្ថិតក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅ  ខណ្ឌពោធ៍សែនជ័យ។ រថយន្ដម៉ាកឡង់គ្រីស័ ពណ៍ស ស្លាកលេខ ភ្នំពេញ 1AE-7055បុករថយន្ដ០១គ្រឿងទៀតម៉ាកហាយលែនឌ័រ ស្លាកលេខ ភ្នំពេញ 2W-0661ពីរក្រោយលាន់សូរដូចរន្ទះ ។ ក្រោយកើតហេតុ សមត្ថកិច្ចខណ្ឌពោធ៍សែនជ័យ បានចុះធ្វើការវាស់វែង តែត្រូវភាគីទាំងសងខាងសម្រុះសម្រួលគ្នានៅកន្លែងកើតហេតុបញ្ចប់រឿង៕ រ 
ភ្នំពេញ៖​ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូ បណ្ដាលឲ្យមានអ្នករងរបួសធ្ងន់ចំនួន០៣នាក់ ចំណែកម៉ូតូរងការខូចខាតទាំងស្រុង។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី០៩ តុលា ២០១៧ នៅចំណុចគល់ស្ពានព្រះមុន្នីវង្ស តាមបណ្ដោយផ្លូវជាតិលេខ០១ សង្កាត់ ច្បារអំពៅ ខណ្ឌច្បារអំពៅ ។ អ្នកបើកបរម៉ូតូនឹងអ្នករួមដំណើរជាមួយរងរបួសធ្ងន់ ត្រូវបានរថយន្ដសាមុយដឹកយកទៅសង្រ្គោះនៅមន្ទីពេទ្យ។ជនរងគ្រោះជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ សេរី២០១៤​ ពណ៍ខ្មៅ ស្លាកលេខ ភ្នំពេញ 1CM-2528 ចំណែករថយន្ដធន់ធំ ស្លាកលេខ ភ្នំពេញ 3B-9172។ចំណែកជនរងគ្រោះទាំង០៣នាក់នៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ចំពោះរថយន្ដនឹងម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកដើម្បីធ្វើការដោះស្រាយ។
ក្ដៅៗមុននេះបន្ដិចតារាកំប្លែងដែលមានប្រជាប្រិយភាពខ្លាំង គឺ នាយ ពាក់មី​ បានបង្ហោះសារនៅក្នុងបណ្ដាយហ្វេសប៊ុកលោកទាក់ទងនឹងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក THE VOICE KIDS CAMBODIA រដូវកាលទី 1 វគ្គ LIVE SHOW  វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ត៕ ដោយកូនក្រុមកញ្ញា សុគន្ធ នីសា កុមារី ឃុយ មុីហៀង បានជាប់ដោយការផ្ញើសារគាំទ្រពីទស្សនិកជន ចំណែកឯ​ កុមារី ណូ ឈូ សីុវហេង  ត្រូវបាន coach សុគន្ធ នីសា ជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្ត ហើយអ្វីដែលគួរឲ្យសោកស្តាយនឹងធ្វើឲ្យទស្សនិជនខកចិត្តខ្លាំងនោះ គឺ កុមារី អ៊ុក សុវណ្ណារី និងកុមារា ឈិន សីហា មិនត្រូវបានcoach សុគន្ធ នីសាជ្រើសយកទៅវគ្គផ្តាច់ព្រ័ត្តឡើយ។លទ្ធផល របស់ កុមារី អ៊ុក សុវណ្ណារី បានធ្វើឲ្យ នាយ ពាក់មីមានការសោកស្ដាយខ្លាំងចំពោះសមត្ថភាព របស់ កុមារី អ៊ុក សុវណ្ណារី ។ តារាកំប្លែង នាយពែកមី ក៍បានសរសេររៀបរ៉ាប់ថា៖" ចប់បាត់ អាយដលខ្ញុំធ្លាក់ហើយ សូមចូលរួមសោកស្ដាយផងប្អូនស្រី អ៊ុក សុវណ្ណារី  សំលេងប្អូនពិរោះណាស់ មិនងាយមានក្មេងណាសំលេងដូចប្អូនទេ កុំបាក់ទឹកចិត្ត ប្អូនតស៊ូបន្ដទៀតណា បង​គាំទ្រ "។
រតនគិរី ៖ នៅវេលាម៉ោង ០៤ នឹង ៤៥នាទី ថ្ងៃទី០៨ តុលា ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៏មួយបានកើតឡើង រវាង រថយន្តនិងម៉ូតូ បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់។ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ០៤នឹង៤៥នាទី ថ្ងៃទី ០៨ តុលា ២០១៧ នៅចំណុចមុខអង្កការសុីម៉ាក់ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់ បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ។ ជនរងគ្រោះឈ្មោះ ទិត្យ ទឿង ភេទ ប្រុស អាយុ ៥៧ឆ្នាំ មុខរបរ ក្រុមប្រឹក្សាស្រុកកូនមុំ ជាជនជាតិទំពួន រស់នៅភូមិ៣ ឃុំត្រពាំងច្រេស ស្រុកកូនមុំ ខេត្តរនគិរី ជាអ្នកបើកបរម៉ូតូម៉ាក វីវា ពណ៍ ខ្មៅ (គ្មានស្លាកលេខ)។ចំណែកឯអ្នកបើកបររថយន្តរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តម៉ាក ឡង់គ្រីស័រ ពណ៏ទីកប្រាក់(គ្មានស្លាកលេខ)។ បច្ចុប្បន្នកម្លាំងជំនាញការិយាល័យចរាចរណ៍បានធ្វើកំណត់ហេតុនឹងយកម៉ូតូនិងរថយន្ដ មករក្សារទុក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ នៅចំណុចមុខអង្កការសុីម៉ាក់ ស្ថិតក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី លើកំណាត់ផ្លូវជាតិលេខ៧៨។ 
តាកែវ៖ យុវជនអាយុ១៩ឆ្នាំម្នាក់បានធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងនៅដើមស្វាយខាងក្រោយផ្ទះ សង្ស័យមានវិបត្តិស្នេហា។ ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី៧ តុលា​ ២០១៧ ស្ថិតក្នុងភូមិ ស្រែបឹង ឃុំ ព្រៃខ្លា ស្រុក កោះអណ្តែត ខេត្តតាកែវ។ជនរងគ្រោះខាងលើមានឈ្មោះ ម៉ុន ចន្ធី ភេទប្រុស​ អាយុ១៩ឆ្នាំ ៕ គ្រួសាររបស់ជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះមិនមានទំនាស់ ឬវិបត្តិក្នុងគ្រួសារនោះទេ អ្នកជិតខាងនិងមិត្តភក្តិក៏មិនដែលមានទំនាស់អ្វីដែរ៕ ក្រុមគ្រួសារជនរងគ្រោះ សង្ស័យថាមានវិបត្តិស្នេហាទើបគិតខ្លីសម្រេចចិត្តបញ្ចប់ជីវិតខ្លួនឯងតែម្ដង៕ សមត្ថកិច្ចជំនាញបាន ចុះទៅធ្វើកោសល្យវិច្ច័យសាកសពនៅកន្លែងកើតហេតុ បញ្ជាក់អោយដឹងថាជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតពិតមែន មិនមានពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌណាមួយនោះទេ។ សាកសពត្រូវបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មានបុរសម្នាក់ជិៈមាកViVaម៉ូតូធ្លាក់លូបាក់ករ.ស្លាប់ភ្លាមៗយ៉ាងអាណោចអាធ័ម តាមបណ្ដោយផ្លូវលំ កែងផ្លូវ២០០៤ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ វេលាម៉ោង៧នឹង៣៥នាទីយប់ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៧។ ដោយសារផ្លូវងងឹតពេក ហើយលូធំពេក។