រាជធានីភ្នំពេញ ៖ កាលពីរវេលាម៉ោង ៧ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ មានករណីិមិត្តស៊ីមិត្តមួយបានកើតឡើងដោយបុរសជាកម្មករស៊ីនទ្រីម្នាក់ បានស្គាល់មិត្តភក្ដិបានរយៈពេល ៤ថ្ងៃ ក៏បបួលគ្នាផឹកស៊ី លុះដល់ស្អែកឡើងមិតភក្ដិរូបនោះ បានយកម៉ូតូរបស់ខ្លួនទៅបាត់ទើបមកប្ដឹងសមត្ថកិច្ចប៉ុស្តិ៍ដង្កោ អោយជួយអន្តរាគមន៍។ ជនរងគ្រោះ​មានឈ្មោះ​ អួញ​ ចក់​ អាយុ ២០ឆ្នាំ​ មុខរបរ កម្មករ​ស៊ីនទ្រី​ ស្នាក់នៅ​ផ្ទះជួល​ ភូមិ​ម័ល​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ។ ចំណែកមិត្តភក្ដិដែលយកម៉ូតូទៅបាត់មានឈ្មោះ ឡាយ អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ។ ហើយម៉ូតូដែល​ជនសង្ស័យ​យកទៅ​​ម៉ាក​ស៊ុយសុគីឡែត​ ពណ៌ស​លាយផ្កាឈូក​ ស៊េរី​ឆ្នាំ​២០១៧​ ពាក់ស្លាក​លេខ​ តាកែវ​ 1N-1797។ បើតាមសម្ដីជនរងគ្រោះបានអោយដឹងថា កាលពីយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ ពួកគេទាំង ២នាក់ នាំគ្នាដើរ និងបានចូលក្លឹបឌឺមីង លុះដល់ម៉ោង ១២ យប់រំលងអាត្រាធ គេទាំង ២នាក់ បានចេញពីរក្លឹបវិញគិតថាត្រឡប់មកបន្ទប់ជួល ស្រាប់តែពេលនោះ ក៏មានជន ១ក្រុម ចេញពីរក្លឹបដូចគ្នា ហើយបានយកដុំថ្មរមកគប់មកលើរូបគេទាំងពីរបណ្ដាលអោយឈ្មោះ អួញ​ ចក់ ដែលជាម្ចាស់ម៉ូតូរងរបួសកញ្ចឹង.ក។ ពេលនោះ គេទាំងពីរនាក់អត់មានលុយចូលពេទ្យមើលរបួស...
ខេត្តកំពង់ឆ្នាំង៖ ព្រឹកថ្ងៃសុក្រ ទី​០១ ខែធ្នូ ២០១៧ សមត្ថកិច្ចជំនាញនៃស្នងការដ្ឋាននគរបាល​ខេត្ត​កំពង់ឆ្នាំង បាន​បង្ហាញ​មុខ​ជន​សង្ស័យ​ពាក់ព័ន្ធ​ករណី​ជួញ​ដូរ និង​ប្រើប្រាស់នូវ​សារធាតុ​ញៀន​ខុស​ច្បាប់ រួម​ទាំង​សម្ភារ: វត្ថុ​តាង​មួយ​ចំនួនដែល​កម្លាំង​ជំនាញ​បង្ក្រាបបានក្នុងរយៈពេលបីថ្ងៃដោយគិតចាប់ពីថ្ងៃទី ២៨ ខែវិច្ឆិកា ២០១៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ២០១៧ ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់មកពីបណ្តាស្រុក៖ ១.ក្រុងកំពង់ឆ្នាំង ០១ នាក់ ២.ស្រុកកំពង់ត្រឡាច ០២ នាក់ ៣.ស្រុកសាមគ្គីមានជ័យ ០២ នាក់ ៤.ស្រុករលាប្អៀរ ០៤ នាក់ ៥.ស្រុកបរិបូណ៌ ០៤ នាក់ ៦.ស្រុកទឹកផុស ០១ នាក់ ដកហូតវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទICE ២៤ កញ្ចប់,ម៉ូតូ០៤គ្រឿង,ទូរស័ព្ទ០៧គ្រឿង,ដាវ ០១ ដើម,ពូថៅ០១,ដែកឆាប០៣, សំភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន ។ បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងនិងជនល្មើសបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការតាមនិតិវិធី៕
ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៥ និង ៣០នាទី ព្រលឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដែលបង្ករឡើងដោយរថយន្តធុនធំ ៥គ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅលើផ្លូវ​វិថី​ផែ​ ត្រង់ចំណុច​កែង​រ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ។ លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើមានរថយន្ត​សណ្ដោង​រ៉ឺម៉កស៊ី​ទែន​ស៊ីម៉ងត៍​ ១គ្រឿង និង​រថយន្ត​ដឹកកុងតឺន័រ​ចំនួន​ ៤គ្រឿង​។ ក្រោយកើតហេតុ​ រថយន្ត​ទាំង ៥គ្រឿង​ ត្រូវសមត្ថកិច្ច​ជំនាញ​​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ ​ដើម្បី​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ កុំឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​​ និងរងចាំដោះស្រាយគ្នានៅពេលក្រោយ​៕
ភ្នំពេញ ៖ រថយន្តក្រឡុកសុីម៉ង់ត៏បានបុកចូលផ្ទះប្រជាពលរដ្ឋពេញទំហឹងបណ្តាលអោយខូចខាតផ្ទះយ៉ាងដំណំកាលវេលាម៉ោង៨និង៣០នាទី យប់ថ្ងៃទី១ ខែធ្នូរ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិក្បាលត្រនុប សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ប្រភពពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេឃើញរថយន្តក្រឡុកសុីម៉ង់ត៏ TPI ពណ៌សមានស្លាកលេខ ភ្នំពេញ 5A.0851 បើកពីត្បូងទៅជើង ខណៈមកដល់ច្រកចេញតៃកុងឡានក៏បើកទ្វារចុះយកបុងអោយសន្តិសុខ ដោយមិនបានពន្លតម៉ាសុីនក៏វិលកង់ទៅមុខឆ្លងថ្នល់បុកចូលផ្ទះលក់អីវ៉ាន់ចាប់ហួយបណ្តាលអោយទ្វារផ្ទះបាក់រលំអស់ជាច្រើនផ្ទាំងនិងអីវ៉ាន់ខូចខាតជាច្រើនថែមទៀត តែសំណាងល្អមិនមានអ្នករបួស។ ម្ចាស់ផ្ទះមានឈ្មោះ សុខ កុយ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរលក់អីវ៉ាន់ចាប់ហួយនៅផ្ទះកើតហេតុខាងលើបានអោយដឹងថាសព្វមួយដងរូបគាត់និងក្រុមគ្រួសាតែងតែអង្គុយនៅខាងមុខ ថ្ងៃនេះគាត់ឆាប់បិទទ្វារបិទបានប្រហែល២០នាទីក៏ស្រាបតែមានរថយន្តបុកចូលផ្ទះគាត់យ៉ាងពេញទំហឹង ពិតជាមហាសំណាងណាស់មិនមានរងគ្រោះថ្នាក់ដល់ក្រុមគ្រួសារបស់គាត់។ ក្រោយពីកើតហេតុសមត្ថកិច្ចចុះមកវាស់វែងនឹងយករថយន្តបង្ករទៅរក្សាទុកនៅសាលាខណ្ឌមានជ័យដើម្បីដោះស្រាយទៅតាមនិតិវិធីច្បាប់៕
ខេត្តក្រចេះ ៖ ​វេលាព្រឹកថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧ យុវតីជាសិស្សសាលានៃវិទ្យាល័យហ៊ុនសែន សម្ភះបុរៈ ​ចំនួន ៧នាក់ បាន​ដួលសន្លប់ក្នុងបន្ទប់រៀនជាបន្តរបន្ទាប់​ បង្កការភ្ញាក់ផ្អើល និងត្រូវលោកគ្រូអ្នកគ្រូ ដឹកបញ្ជូនមកសម្រាកព្យាបាលភ្លាមៗផងដែរ។ លោកវរសេនីយ៍ឯក ប៊ុន ឈឿន អធិការនគរបាលស្រុកសំបូរ បានឲ្យដឹងថា ក្រោយចាត់បញ្ជូននាំមកសង្រ្គោះភ្លាមៗ ពីលោកគ្រូ អ្នកគ្រូ និងកម្លាំងនគរបាល នៅ​មណ្ឌលសុខភាពស្រុុក យុវតីជាសិស្ស​ចំនួន ៧នាក់ ដែលជាសិស្សរៀនជាមួយគ្នាក្នុងថ្នាក់ទី10A នៃវិទ្យាល័យហ៊ុនសែន សម្ភះបុរៈ។​ បន្ទាប់ពីធ្វើការសង្គ្រោះនៅមន្ទីពេទ្យយុវតីរងគ្រោះទាងនោះត្រូវបានធូរស្រាល និងបានត្រលប់ទៅលំនៅឋានរៀងៗខ្លួនវិញ។ លោកអធិការបញ្ជាក់ថា មូលហេតុដែលធ្វើឲ្យពួកគេដួលសន្លប់ជាបន្តបន្ទាប់ ក៏ដោយសារតែសុខភាពរបស់ពួកគេខ្សោយខ្លាំង គឺមិនបណ្តាលមកពីមូលហេតុអ្វីផ្សេងនោះទេ៕
ខេត្តកណ្តាល ៖​ កាលពីវេលាម៉ោង ០០ និង ៤១នាទី យប់រំលងអាធ្រាតឈានចូល​ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ កន្លងទៅ ​នៅ​ក្នុងរោងចក្រ «ដាលី» ស្ថិតក្នុងភូមិត្រពាំងរាំង ឃុំព្រៃពួច ​មានករណីលួចទ្រង់ទ្រាយធំមួយបង្កឡើងដោយជនសង្ស័យមានគ្នាច្រើននាក់មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពឡើងគាស់ដំបូលរោងចក្រចូលទៅខាងក្នុងលួចយកឥវ៉ាន់ (ខោខ្លី) ដែលទុកក្នុងស្តុកអស់ជាច្រើនប្រមាណ ១៧.៨០០ ខោ ។ ក្រោយធ្វើសកម្មភាពលួចកម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល បានស្រាវជ្រាវនឹងបង្រា្កបចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ៥នាក់ជាបន្តរបន្ទាប់។ ហើយនៅ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ ខាងរោងចក្រ បានធ្វើការត្រួតពិនិត្យឃើញមានបាត់ខោជាច្រើន ក៏បានដាក់ពាក្យបណ្តឹងមកមូលដ្នានកងរាជអាវុធហត្ថស្រុកអង្គស្នួល ដែលដើមបណ្តឹងឈ្មោះ អេណា (Ana) ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិចិន ជាបុគ្គលិក និងជាតំណាងរោងចក្រ។ ក្រោយទទួលបានពាក្យបណ្តឹង កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត និងស្រុក ​បានធ្វើការស៊ើបអង្កេតស្រាវជ្រាវរហូតឈានដល់កំណត់មុខសញ្ញាបាន និងចាប់ឃាត់បានជនសង្ស័យម្នាក់ ​និងបន្តស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន ៤នាក់ បន្ថែមទៀត ជាបន្តបន្ទាប់ យកមកអង្គភាពធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ជនសង្ស័យទាំង ៥នាក់ រួមមាន ១-ឈ្មោះ ទុំ ចាន់នី ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន ភូមិត្រពាំងកន្ទួត...
ខេត្តពោធិ៍សាត់ ៖ កាលពីវេលាម៉ោង ១៩ និង ២៥នាទី យប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧ មានបុរសចំណាស់២នាក់ បបួលគ្នាផឹកស៊ីស្រវឹង ស្រាប់តែទាស់ពាក្យសម្តីគ្នាទាញកាំបិតផ្គាក់កាប់ភាគីជម្លោះចំនួន ២កាំបិត បណ្តាលឲ្យរងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលដែលហេតុការណ៍នេះនៅចំណុចផ្ទះជនរងគ្រោះស្ថិតក្នុងភូមិរួង ឃុំបឹងខ្នា ស្រុកបាកាន ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹថា មុនពេលកើតហេតុបុរស២នាក់ បានផឹកស៊ីជាមួយគ្នា និងនិយាយរឿងពីនេះពីនោះ លុះផឹកស៊ីស្រវឹងរៀងខ្លួនប្រកាន់សម្តីដោយនិយាយចង់ឈ្នះម្ខាងៗ ធ្វើអោយជនបង្កដែលមានឈ្មោះ ឈឹម​ សាត បានយកកាំបិតផ្គាក់ទៅកាប់ទៅលើជនរងគ្រោះដែលជាម្ចាស់ផ្ទះហៅមកផឹកស៊ី ចំនួន ២កាំបិត ចំក្បាល ១កាំបិត និងចំកំភួនដៃខាងស្តាំ ១កាំបិត បណ្តាលឲ្យរងរបួសធ្ងន់។ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងខ្នារ បានបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះជាម្ចាស់ផ្ទះមានឈ្មោះ ឈាង ឈង ភេទប្រុស អាយុ ៥៥ឆ្នាំ រងរបួសធ្ងន់ បញ្ជូនទៅសង្គ្រោះ និងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ចំណែកជនបង្កត្រូវសមត្ថកិច្ចនគរបាលឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងខ្នា រួមនិងវត្ថុតាងកាំបិតចំនួន ២ដើមដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕  
រាជធានីភ្នំពេញ៖ នៅវេលាម៉ោងប្រមាណជិត១០ព្រឹក ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៧នេះ កម្មកររោងចក្រ EVC ម៉េងដាហ្វូតវៀរ បាននាំគ្នាបិទផ្លូវវេងស្រេងជិតតែម្ដង ក្នុងទឹកដីខណ្ឌពោធិ៍សែនជ័យ បណ្ដាលឲ្យមានការកកស្ទះយ៉ាងខ្លាំង​ដល់ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ។ មូលហេតុដែលនាំឲ្យមានការបិទផ្លូវនេះ ដោយសារតែពួកគេតវ៉ាពីលក្ខខណ្ឌការងារមួយចំនួនពីថៅកែរោងចក្រ។ លោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ ឲ្យដឹងនៅមុននេះបន្ដិចថា នៅវេលាម៉ោងប្រមាណជាង១០ព្រឹកនេះ កម្មកររោងចក្រ​ EVC ម៉េងដាហ្វូតវៀរ ប្រមាណ៥០០នាក់ ដែលបានបិទផ្លូវវេងស្រេងនោះ ពេលនេះបានព្រមបើកឲ្យប្រជាពលរដ្ឋធ្វើដំណើរវិញហើយ។ ការព្រមបើកផ្លូវឲ្យពលរដ្ឋធ្វើដំណើរវិញនេះ ត្រូវបានលោកអធិការខណ្ឌពោធិ៍សែនជ័យ បញ្ជាក់ថា៖ ក្រោយពីលោក​បានជួបពិភាក្សាផ្ទាល់ជាមួយកម្មករ ដែលបន្ទាប់ពីបានទទួលបញ្ជាភ្លាមៗ ពីនាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ ដោយឲ្យ​ចុះទៅសម្របសម្រួលជាមួយកម្មករ ដើម្បីបើកផ្លូវទុកជាប្រយោជន៍សាធារណៈជូនពលរដ្ឋ​ និងរង់ចាំការពិគ្រោះដោះស្រាយរវាងអាជ្ញាធរពាក់ព័ន្ធ និងថៅកែរោងចក្រនាពេលក្រោយ៕  
ខេត្តព្រៃវែង៖​ បុរសម្នាក់ បានរងររបួស ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយរវាង រថយន្ដ និងម៉ូតូ ហេតុការណ៍នេះបានកើតឡើងនៅ​ វេលា​១៧ និង​៣០នាទី ថ្ងៃទី ៣០ ខែវិឆ្ឆិកា ឆ្នាំ២០១៧ នៅលើផ្លូវជាតិលេខ១​ ចំណុចភូមិក្រាំងក្អុក ឃុំកំពង់សឹង ស្រុកព្រះស្តេច ខេត្តព្រៃវែង។ មានរថយន្តម៉ាកLEXUS RX330 ពណ៍ទឹកមាស ពាក់ផ្លាកភ្នំពេញ 2AH 9171 បើកដោយឈ្មោះ ឈុន សុខភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិរវាង ឃុំជីផុច ស្រុកមេសាង ខេត្តព្រៃវែង បានបើកបរក្នុងទិសដៅពីកើតទៅលិចបញ្ច្រាស់ទិសគ្នា ហើយដល់ចំណុចខាងលើ បានបុកម៉ូតូម៉ាកHONDA C125 ពណ៍ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1DQ 8008 បើកដោយឈ្មោះហ៊ាង ភារម្យ ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅភូមិល្វា ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង។ ករណីនេះបានបណ្តាលអោយអ្នកបើកម៉ូតូរងរបួសធ្ងន់ ហើយដោយគាត់មិនមានពាក់មួកសុវត្ថិភាពឡើយ។ ក្រោយកើតកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅពេទ្យភ្នំពេញ រីឯរថយន្តនិងម៉ូតូយកមករក្សាទុកនៅប៉ុស្តិកំពង់សឹងដើម្បីរងចាំដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកអ្នកបើករថយន្តត្រូវបានឃាត់ខ្លួននៅអធិការដ្ឋានស្រុកព្រះស្តេចផងដែរ៕  
ភ្នំពេញ៖ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៧​ កម្លាំងនគរបាលចរាចរណ៍ខណ្ឌច្បារអំពៅបានធ្វើការចាប់ឃាត់ម៉ូតូដែលមិនគោរពច្បាប់ចរាចរណ៍ អត់ពាក់ស្លាកលេខ ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវជាបន្តបន្ទាប់សរុបបានចំនួន៤គ្រឿង។ ម៉ូតូដែលអត់ពាក់ស្លាកត្រឹមត្រូវបានចំនួន៤គ្រឿង ក្នុងនោះរួមមាន៖ ទី១ ម៉ូតូម៉ាកស្កុបពី ពណ៌ខ្មៅ ដែលមានម្ចាស់ឈ្មោះ ជុំ វ៉ាន់នឿន ភេទប្រុស អាយយុ៣៦ឆ្នាំ ទី២​ ម៉ាក MSX ពណ៌ស មានម្ចាស់ឈ្មោះ តាប់ តូនី ភេទប្រុស អាយុ២២ឆ្នាំ ទី៣ ម៉ូតូម៉ាក MSX ពណ៌ខ្មៅលាយស ដែលមានម្ចាស់ឈ្មោះ សយ សារិន ភេទប្រុស អាយុ២០ឆ្នាំ ទី៤ ម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ មានម្ចាស់ឈ្មោះ ពេជ្រ ចាន់ដារ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ក្រោយធ្វើចាប់ឃាត់ម៉ូតូទាំងនេះ ត្រូវបានកម្លាំងនគរបាលចរាចរណ៍របស់លោកបញ្ជូនទៅកាន់ការិយាលយ័នគរបាលចរាចរណ៍ក្រុងដើម្បីចាត់ការបន្តទៀត៕