ភ្នំពេញ៖ ថ្មីៗនេះមានទំព័រហ្វេសបុកមួយបានបង្ហោះសារថា កញ្ញានី មន្នីនាថមិនត្រឹមតែពូកែសម្ដែងរឿងទេ នាងថែមទាំងពូកែសម្ដែងបោកប្រាស់គូដណ្ដឹង យកលុយ​ គ្រឿងអលង្ការមាសពេជ្រជាច្រើន នឹងបានសុំផ្ដាច់ពាក្យពីគូដណ្ដឹងបន្ទាប់ពីបោកបានសម្រេច៕ហើយចំពោះរឿងនេះដែរម្ដាយរបស់ នី​ មន្នីនាថបានបដិសេធចំពោះការបង្ហោះបង្ខូចកេរិ៍្ដឈ្មោះកូនស្រីនេះថា"ខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់នៅពេលឃើញហ្វេសបុកមួយហ្នឹងបង្ខូចឈ្មោះកូនស្រីខ្ញុំបែបហ្នឹង ចេះទៅរួចកូនខ្ញុំសុំផ្ដាច់ពាក្យពីគូដណ្ដឹងក្រោយពីបោកបានសម្រេច៕ផ្ដាច់ពាក្យយ៉ាងមិចបើពួកគេទាំងពីនៅតែស្រឡាញ់គ្នាហ្នឹង"៕
កណ្ដាល៖ ថ្ងៃទី ៣១ សីហា ២០១៧ មានករណីធ្វើអត្តឃាតចងកសម្លាប់ខ្លួន ។ ជនរងគ្រោះឈ្មោះ អួន ចណ្ណា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកសិករ ។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៥ នឹង ៣០នាទី ព្រឹកនៅចំណុចដើមអំពិលជូ ក្នុងភូមិស្រែអំពិល ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សមត្ថកិច្ចនឹងក្រុមគ្រូពេទ្យឃុំបានធ្វើការពិនិត្យសាកសព ធ្វើការសន្និដ្ឋាននឹងទទួលថាជាការធ្វើអត្តឃាតចងកសម្លាប់ខ្លួននពិតប្រាកដមែន ។មូលហេតុខឹងឪពុកស្ដីថាអោយនឹងណែនាំ ។  
ខេត្តប៉ៃលិន៖ ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដនឹងម៉ូតូដែលបណ្ដាលអោយមនុស្សម្នាក់បានស្លាប់នឹង០២នាក់ទៀតរងរបួស ។ សមត្ថកិច្ចបានអោយដឹងថាមូលហេតុកើតឡើងដោយសារការបើកបរមិនគោរពច្បាប់ចរាចរណ៍។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ៧នឹង៣០នាទី ថ្ងៃទី៣១ សីហា ២០១៧ នៅលើកំណាត់ផ្លូវជាតិលេខ៥៧ ចំណុចភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។ សមត្ថកិច្ចបន្ដថា ជនរងគ្រោះដែលជាអ្នកបើកបរមានឈ្មោះ តែ ភេទប្រុស អាយុ ៤២ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ នឹងអ្នករួមដំណើរឈ្មោះ សុឃា ភេទប្រុស អាយុ ០៦ឆ្នាំរងរបួសធ្ងន់ ។អ្នកបើកបររថយន្ដឈ្មោះ ម៉ៅ អាយុ ៥៤ឆ្នាំរងរបួសស្រាល ។
ភ្នំពេញ៖កម្លាំងប៉ូលិសប៉ុស្តិ៍នគរបាលស្វាយប៉ាកធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ក្រោយពីពួកគេធ្វើសកម្មភាពយកកូនកាំបិតចុងស្រួចភ្ជុងគំរាមវាយប្លន់យកម៉ូតូមួយគ្រឿងកាលពីវេលាម៉ោង៣និង០០នាទីរំលងអាធ្រាត្រថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧ត្រង់ចំណុចមុខផ្ទះគ្មានលេខផ្លូវបេតុង ក្រុម២ ភូមិលូសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវ។​ សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទាំង០២នាក់មាន ១_ឈ្មោះ អ៊ុយ បូរិនហៅលិន ភេទប្រុសអាយុ២៨ឆ្នាំ មុខរបរមនិពិតប្រាកដ៕ ២_ឈ្មោះ សុឹម រ៉ាវី ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ជនរងគ្រោះ ឈ្មោះ វង្ស សុភី ហៅហ្វុងភេទប្រុសអាយុ២៣ឆ្នាំមានមុខរបររត់ម៉ូតូឌុបស្នាក់នៅផ្ទះជួលក្រុម៥ភូមិស្វាយប៉ាកសង្កាត់ស្វាយប៉ាកខណ្ឌឫស្សីកែវម៉ូតូជនរងគ្រោះម៉ាកសេ១២៥ ស៊េរីឆ្នាំ២០០៩ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ ១AE-7045​។​ សមត្ថកិច្ចបានបន្តឲ្យដឹងថានៅមុនពេលកើតហេតុជនសង្ស័យទាំង០២នាក់បានហៅម៉ូតូឌុបរបស់ជនរងគ្រោះឲ្យឌុបរូបគេទាំង០២នាក់ទាំងទៅទាំងមកវិញក្នុងតម្លៃ១០០០០រៀលនៅចំណុចមុខខារាអូខេយីហោ(រីករាយ)តាមបណ្តោយផ្លូវជាតិលេខ៥ភូមិលូសង្កាត់ស្វាយប៉ាកយកទៅលក់នៅភូមិឡកំបោសង្កាត់ស្វាយប៉ាក៕
ស្ដាប់ចម្លើរបស់បុរសជាប្ដីចិត្ត តិរច្ឆានដែលអារកសម្លាប់ប្រព្ធននៅក្រុងបាត់ដំបង​​ ព្រឹកថ្ងៃទី៣១​ សីហា ២០១៧នេះទាំងអស់គ្នា៕
ព្រៃវែង​ ៖​ នៅ​យប់​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៧​ វេលា​ម៉ោង​ ១៩​និង​១៥​នាទី​ ស្ថិត​លើ​ផ្លូវ​លេខ​៣១៣​ ចំណុច​ក្នុងភូមិ​ជ្រួល​ថ្មី​ ឃុំរ​ក្សជ័យ​ ស្រុក​បាភ្នំ​ កើត​ករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​ រថយន្ត​និង​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាស់ទិស​គ្នា​ ពី​ជើង​ទៅ​ត្បូង​។​ ​រថយន្ត​ម៉ាក​ហ៊ី​ យិ​ន​ដាយ​ ពណ៌​ស​ (​ដឹក​ម៉ាស៊ីន​ច្រូតស្រូវ​)​ ពាក់​ស្លាក​លេខ​ កំពង់ចាម​ 3B​ 3986​ ។ ​រថយន្ត​ម៉ាក​កាម​រី​(​បា​ឡែ​ន​)​ពណ៌​ស្ក​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AC7372​ ។ ​មូលហេតុ​ដោយ​រថយន្ត​កាម​រី​ (​បា​ឡែ​ន​)​ បើក​ទៅ​បុក​រថយន្ត​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ (​ពេល​កំពុង​ភ្លៀង​ខ្លាំង​)​ ធ្វើ​អោយ​រថយន្ត​ ទាំង​២​គ្រឿង​រង​ការ​ខូចខាត​ដូច​គ្នា​ ។​ ចំណែក​អ្នកបើកបរ​ទាំង​ សងខាង​មិន​មាន​រង​របួស​ទេ​ ៕
ភ្នំពេញ ៖ ស្របពេលដែលកំពុងមានប្រជាប្រិយភាពខ្លាំងតារាសម្ដែងកញ្ញា ឌុច លីដា ដែលគ្រងដំណែងតួឯកក្នុងរឿង​ "ម្ដាយសម័យថ្មី​'' "ពស់កេងកង"នឹងរឿងជាច្រើនទៀតនោះគឺធ្វើឲ្យកញ្ញាមានភាពល្បីកាន់តែខ្លាំង។ មិនតែប៉ុណ្ណោះកញ្ញាក៍ជាតារាដ៍ស៊ិចស៊ីដែលចូលចិត្តលេងខ្លួនបែបអឺរ៉ុបផងដែរនោះ ឥឡូវនេះស្រាប់តែលេចលឺដំណឹងថាសង្សារបស់កញ្ញាកំពុងតែប្រចណ្ឌយ៉ាងខ្លាំងដោយសារតែការលេងខ្លួនបែបស៊ិចស៊ីរបស់គាត់៕ហើយពេលនេះយើងក៍មិនទាន់ដឹងច្បាស់ថារឿងនេះជាការពិតឬយ៉ាងណានោះទេមានតែរងចាំមើលបន្ដទៀតថាតើកញ្ញានឹងបកស្រាយយ៉ាងណាចំពោះរឿងនេះ?
បាត់ដំបង ៖​ មហារន្ធត់ទៀតហើយលោកអើយ!! ប្តីអារកសម្លាប់ ប្រពន្ធដោយកាំបិតប៉័ងតោ រួចប៉ងសម្លាប់ខ្លួនឯងទៀត ក៍ព្រោះតែការស្រឡាញ់ខ្លាំងធ្វើអោយមនុស្សហ៊ានធ្វើគ្រប់បែបយ៉ាងដើម្បីការពារមនុស្សដែលខ្លួនឯងស្រឡាញ់ រហូតមានគំនិតមួយថាបើខ្លួនមិនបាននរណាក៍មិនបានដែរ ។ដូចហេតុការណ៍នេះចឹងធ្វើឲ្យស្រ្ដីម្នាក់ស្លាប់បាត់បងជីវិតក្រោមកាំបិតប័ុងតោរបស់លោកប្ដីដោយសារតែភ្លើងប្រច័ណ្ឌនិងមានសារធាតុញៀនថ្នាំក្នុងខ្លួនផងនោះ បន្ទាប់ពីអារកសម្លាប់ប្រពន្ធរួចប៉ងសម្លាប់ខ្លួនឯងតាមក្រោយ។ ហេតុការណ៍កើតឡើងនៅវេលារំលងអាធ្រាត ថ្ងៃទី៣១ សីហា ២០១៧នេះនៅក្រុងបាត់ដំបង។ជនសង្ស័យឈ្មោះ ស្រ៊ុន គឹមជូ អាយុ33ឆ្នាំដែលត្រូវជាប្ដីរបស់ជនរងគ្រោះ៕ ជនរងគ្រោះឈ្មោះ ឌុង សាវ័ន អាយុ27ឆ្នាំ៕
ភ្នំពេញ ៖ ថ្ងៃទី៣១ខែសីហាឆ្នាំ២០១៧មានករណីវាយប្លន់សម្លាប់យ៉ាងសាហាវ នៅចំណុចជាប់របងសាលាបឋមសិក្សាទួលគក ក្នុងសង្កាត់បឹងកក់១ តាមបណ្ដោយផ្លុវលេខ ២៨៩​​ ក្នុងខណ្ឌទទួលគក៕ បណ្ដាលអោយបុរសម្នាក់ស្លាប់បាត់បងជីវិតរួមជាមួយម៉ូតូ​ហុងដាឌ្រីមស៊េរី២០១៦មួយគ្រឿងនឹងរបស់មួយចំនួនទៀត។ ​​        ហេតុការណ៍នេះដែរខាងសមត្ថកិច្ចមូលដ្ឋានដាក់ការសង្ស័យថាជាករណីប្លន់សម្លាប់ព្រោះជនរងគ្រោះមានរបួសនៅក្បាលនឹងមានឈើជ្រុងនៅក្បែរនោះផងដែរ ហើយសមត្ថកិច្ចកំពុងរៀបចំដើម្បីធ្វើកោសល្យវិច្ឆយ។  
ភ្នំពេញ : នៅល្ងាចថ្ងៃទី៣០​ ខែសីហា ឆ្នាំ២០១៧នេះមានករណីម៉ូតូបុកជាមួយម៉ូតូរវាងម៉ូតូ​ dream C125ស៊េរី២០១៧ដែលមានស្លាកលេខ ភ្នំពេញ​1GG-7225នឹងម៉ូតូ Today ​ស្លាកលេខ​ភ្នំពេញ 1DB-1249 ដែលបង្ករអោយបុរសម្នាក់។បាក់ជើង ហេតុការណ៍នេះកើតឡើងនៅផ្លូវ​ ៣៧១​ ។