ភ្នំពេញ៖ កាលពីវេលាម៉ោង១៩និង ៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ មានករណីឆក់ទូរសព្ធ័ដៃ (IPHONE MAX)បានសម្រេចនៅចំនុចមុខផ្ទះលេខ១០៥ ផ្លូវ២១៤ ក្រុម៣១ ភូមិ៤ សង្កាត់បឹងព្រលិត ខណ្ឌ៧មករា បង្កឡើងដោយជនសង្ស័យ០១នាក់មធ្យោបាយជិះម៉ូតូ០១គ្រឿងម៉ាក់និច ជនសង្ស័យឈ្មោះ ជ័យ វឌ្ឍនា ភេទប្រុស អាយុ ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបបសិស្សថ្នាក់ទី១១Eវិទ្យាល័យវត្តភ្នំទីលំនៅផ្ទះគ្មានលេខផ្លូវលំភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ6 ខណ្ឌឫស្សីកែវ ត្រូវឃាត់ខ្លួនបានរួមទាំងមធ្យោបាយម៉ូតូ ១គ្រឿងម៉ាក និច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ1HF-5775 ។ វត្ថុតាងដកហូតបានរួមមានទូរស័ព្ទដៃម៉ាក (IPHONE MAX)ពណ៌សលេខ1519487117 ចំណែកជនរងគ្រោះ ឈ្មោះចាង ធីង ភេទស្រី អាយុ ៣២ ស្នាក់នៅសណ្ឋាគា សុីមបូទិច ផ្លូវ១៤៣ សង្កាត់វាលវង់ខណ្ឌ ៧មករា ។ បច្ចុប្បន្នទូរស័ព្ទបានប្រគល់អោយជនរងគ្រោះវិញចំនែកជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនិតិវិធីច្បាប់៕
ព្រៃវែង៖ ជន​ត្រូវ​ចោទ ដែល​បាន​យក​កាំភ្លើង​កែច្នៃ បាញ់​មេឃ​មួយ​គ្រាប់ ព្រោះ​ឈ្លោះ​ជាមួយ​ប្រពន្ធ នៅ​ស្រុក​បាភ្នំ​នោះ ត្រូវបាន​លោក អ៊​ន ប៊ុនលី ចៅក្រម​ស៊ី​ប​សួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ចេញ​ដីកា ឃុំខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ព្រឹក​ថ្ងៃទី​១៩ ខែមេសា ឆ្នាំ​២០១៩​នេះ​។ មន្ត្រី​តុលាការ​ថ្លែងថា ជន​ត្រូវ​ចោទ​ឈ្មោះ យិន អៀង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរ​បរជាកសិករ រស់នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​។​ ​ត្រូវបាន​លោក អ៊​ន ប៊ុនលី ចៅក្រម​ស៊ី​ប​សួរ នៃ​សាលាដំបូង​ខេត្តព្រៃវែង សម្រេច​ចេញ​ដីកា ឃុំខ្លួន​ដាក់ពន្ធនាគារ​ជា​បណ្ដោះអាសន្ន​។ ពីបទ​៖ ប្រើប្រាស់​នៃ​អាវុធ​គ្រឿងផ្ទុះ​ដោយ​គ្មាន​ការអនុញ្ញាត​! តាម​មាត្រា​២០ នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្ត នៅ​ភូមិ​បឹង​ត្របរ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្តព្រៃវែង​កាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​២០១៩​។​ លោក ពៅ ជីវី ស្នងការរង​ខេត្តព្រៃវែង បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​ថា ជនសង្ស័យ​ខាងលើ បាន​ប្រើប្រាស់​អាវុធខ្លី​កែច្នៃ មិនមាន​ម៉ាក​សញ្ញា​ពិតប្រាកដ បាន​បាញ់​១​គ្រាប់ ដើម្បី​គំរាម​ទៅលើ​ក្រុមគ្រួសារ​របស់ខ្លួន ប៉ុន្តែ​ពុំ​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​នរណា​ទេ មូលហេតុ​មកពី​ឈ្លោះប្រកែក​គ្នា​ជាមួយ​ប្រពន្ធ​។​ ​ក្រោយ​កើតហេតុ កម្លាំង​របស់លោក​បាន​ចុះ​ឃាត់ខ្លួន ជនសង្ស័យ​បាន​ភ្លាមៗ ផងដែរ ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕
ស្វាយរៀង៖ អគ្គីភ័យ បាន​ឆាបឆេះផ្ទះសំណាក់ “គឹម លី” បង្កឲ្យ​មានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យ និងកម្លាំងកងរាជអវុធហត្ថក្រុងបាវិត បានមកជួយអន្តរាគមន៍ ។ ក្នុងហេតុការណ៍នេះ ប្រើប្រាស់រថយន្តបាញ់ពន្លត់អគ្គីភ័យអស់ចំនួន៤គ្រឿង ទើបគ្រប់គ្រង​សភាពការណ៍បានទាំងស្រុង។ ករណីអគ្គិ​ភ័យនេះ បានកើតឡើងកាលពីវេលាម៉ោង៤៖៣០នាទីទៀបភ្លឺថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ នៅផ្ទះសំណាក់ គឹម លី ស្ថិតក្នុងភូមិ បាវិតកណ្តាល សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ បើយោងតាមសមត្ថកិច្ចបានអោយដឹងថា អគ្គិ​ភ័យឆាបឆេះខាងលើនេះ បណ្តាលមកពី​ឆ្លងចរន្តអគ្គីសនី ហើយ​រងការខូចខាតដំបូលផ្នែកខាងលើ បច្ចុប្បន្នកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាវិត រួមទាំងកម្លាំងកងរាជអាវុធហត្ថក្រុងបាវិត បានធ្វើការពន្លត់បានទាន់ពេលវេលា ដោយប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ ចំនួន៤គ្រឿង ហើយទំហំនៃការខូចខាតមិនទាន់ដឹងថាខូចខាតប៉ុន្មាននោះដែរ។ កន្លងមក​លោក ម៉ែន វិបុលអភិបាលខេត្តស្វាយរៀងក៏ធ្លាប់បានអំពាវនាវអោយ បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះបញ្ហាគ្រោះអគ្គិភ័យ ដែលបណ្តាលមកពីភ្លើងទាន ភ្លើងអគ្គិសនី ភ្លើងចង្ក្រានជាដើម៕
ប៉ៃលិន៖ នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ក្រោយបញ្ចប់បុណ្យចូលឆ្នាំប្រពៃណីភ្លាម បានដឹកនាំមន្រ្ដីក្រោមឱវាទចុះសម្អាតបរិស្ថាន នៅទីរួមខេត្តប៉ៃលិនតំបន់ជាប់ព្រហ្មប្រទល់ កម្ពុជា-ថៃ។ ការចុះសម្អាតបរិស្ថានរើស បោស សំរាម ឯកឧត្តមក៍បានសួរសុខទុក្ខប្រជាពលរដ្ឋ និងបានជួយពន្យល់ណែនាំដល់ប្អូនប្រជាពលរដ្ឋ អោយចេះជួយស្រលាញ់ និងសម្អាតបរិស្ថាន ដើម្បីចូលរួមអោយប្រទេសយើងកាន់តែមានភាពស្រស់ស្អាត និងក្លាយប្រពលរដ្ឋគំរូនៅក្នុងសង្គមទាំងអស់គ្នាផងដែរ៕ សូមអញ្ជើញតាមដានសកម្មភាពទាំងស្រុងរបស់ឯកឧត្តមភិបាលខេត្តប៉ៃលិនក្នុងការសំអាតបរិស្ថានដូចតទៅ៖​ (មានវីដេអូ) https://www.facebook.com/sola.khang.14/videos/331683690876576/?t=0 https://www.facebook.com/sola.khang.14/videos/331683874209891/?t=1 https://www.facebook.com/452673578244439/videos/326234978036937/?t=4    
ភ្នំពេញ៖ ស្ត្រីចំណាស់ម្នាក់ (មានបញ្ហាសតិអារម្មណ៍) មានសតិវិលវល់ មិនប្រក្រតី ហេតុតែបាត់បង់ការចងចាំ ដើររើសដុំថ្មគប់រថយន្ត ម៉ូតូអ្នកដំណើរតាមផ្លូវ ត្រូវបានសមត្ថកិច្ចចុះទៅចាប់ឃាត់ជៀសវាង បញ្ហាកើតឡើងធ្ងន់ធ្ងរ ទោះជាគ្មានពលរដ្ឋ និងអ្នកដំណើរណាខឹងសម្បារជាមួយក៏ដោយ តែបង្កឲ្យផលខូចខាតទ្រព្យសម្បត្តិអ្នកដទៃ មានតែឃាត់រងចាំប្រគល់ឲ្យទៅមន្ទីរសង្គមគមកិច្ច កាលពីវេលាម៉ោង៩​៖១៥នាទីព្រឹក ថ្ងៃព្រហស្បតិ៍ត ទី១៨ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅតាមផ្លូវណតប្រីដ ស្ថិតក្នុងភូមិចុងថ្នល់កើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ស្ត្រីវិកលចរឹក មានអាយុប្រហែល៤០ឆ្នាំជាង រកសាច់ញាតិមិនឃើញ ពលរដ្ឋឃើញហេតុការណ៍អាសូរគ្រប់គ្នា បែជាដើររើសដុំថ្ម ដេញគប់រថយន្ត ម៉ូតូ អ្នកដំណើរតាមផ្លូវ ប៉ះពាល់ និងរងខូចខាតទ្រព្យសម្បត្តិអ្នកដទៃ រាយការណ៍ប្រាប់សមត្ថកិច្ច ឃាត់នាំយកទៅសំចតជាបណ្តោះអាសន្ននៅប៉ុស្តិ៍។ តាមសមត្ថកិច្ចបានឲ្យដឹងថា រកសាច់ញាតិស្ត្រីខាងលើ មិនទាន់ឃើញនៅឡើយ កាលបើគាត់មានជំងឺបែបនេះទៅហើយ ជៀសវាងប៉ះពាល់ដល់អ្នកដទៃ ដូច្នេះ មានតែទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចឲ្យមកទទួលយកទៅគ្រប់គ្រង៕ ប្រភព News4news 
ឯកឧត្តម​ ផាន់​ ចាន់​ធុល​ អភិបាលខេត្តប៉ៃលិន ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ បានអញ្ជើញចូលរួមកម្មវិធីសប្បាយៗជាមួយបងប្អូនប្រជាពលរដ្ឋ ដោយឯកឧត្តម ត្រូវបានប្រជាពលរដ្ឋចាប់លាបម្សៅ និងស្រោចទឹក ដោយទឹកចិត្តគោរពស្រលាញ់បំផុត ក្នុងនាមជាថ្នាក់ដឹកនាំដ៍ល្អរបស់ប្រជាពលរដ្ឋ។ សូមជូនពរឯកឧត្តមអភិបាលខេត្តប៉ៃលិន ជួបប្រទះតែសេចក្ដីសុខចំរើន ព្រមទាំងពុទ្ធពរ៤ប្រការ គឺ អាយុ វណ្ណះ សុខះ ពលះ កុំបីឃ្លាងឃ្លាតឡើយ៕  
ព្រះសីហនុ៖ នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ មានករណីតវ៉ាបិទផ្លូវមួយ នៅលើផ្លូវជាតិលេខ៤ ស្ថិតនៅឃុំបិទត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បន្ទាប់ពីអាជ្ញាធរចុះរុះរើសំណង់អនាធិបតេយ្យមួយចំនួន ដែលក្រុមអណាធិបតេយ្យបានសាងសង់នៅលើដីមានម្ចាស់។ បើតាមសេចក្តីរាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ បានបញ្ចប់ លោកអភិបាលស្រុកព្រៃនប់ បានដឹកនាំកម្លាំងចម្រុះ ចុះរុះរើសំណង់អនាធិបតេយ្យ នៅឃុំបិទត្រាំង ស្រុកព្រៃនប់ ប៉ុន្តែនៅពេលដែលអាជ្ញាធរចុះរុះរើ ស្រាប់តែក្រុមអាណាធិបតេយ្យប្រមាណ១០០នាក់ ដែលបានទៅចាប់ដី នៅលើដីមានម្ចាស់នេះបាននាំគ្នាតវ៉ាកាប់ដើមឈើយកទៅបិទផ្លូវជាតិលេខ៤ បណ្តាលឱ្យមានការកកស្ទះអស់មួយស្របក់ធំ។ បើតាមលោកមេឃុំបិតត្រាំង លោក មៀច ចាន់ ឲ្យដឹងថា នៅវេលាព្រឹកថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ នេះតុលាការខេត្តព្រះសីហនុ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្ត បានចុះអនុវត្តដីកានៅលើដីរបស់លោក ជុំ សាវុធ ដែលត្រូវបានក្រុមអនាធិបតេយ្យមកពីតំបន់ផ្សេងៗប្រមាណជាង៣០០ គ្រួសារបាននាំគ្នាមកធ្វើខ្ទម ដើម្បីយកដីរបស់លោក ជុំ សាវុឌ្ឍ នៅចំណុចភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុដែលនៅទំនេរ។ មកដល់ម៉ោង១០ នេះឃើញថា សកម្មភាពរុះរើខ្ទមអនាធិបតេយ្យសង់នៅលើដីកម្មសិទ្ធិរបស់លោក ជុំ សាវុឌ្ឍ នេះត្រូវបានដំណើរការដោយរលូនបានប្រមាណ ៩០ភាគរយហើយដោយមិនមានការចាប់ចងណាម្នាក់នោះទេ។ លោកមេឃុំ បញ្ជាក់ជូនថា ក្រុមអាណាធិបតេយ្យប្រមាណជាង៣០០០គ្រួសារនេះ ខ្លះមកពីសង្កាត់លេខ១ ក្រុងព្រះសីហនុខ្លះមកពីតំបន់ពយម៉ាចូវ ខ្លះមកពីតំបន់ឃុំបិតត្រាំង...
​កំពង់ធំ​៖​ មនុស្ស​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ នឹង​ម៉ូតូ​ នៅ​ថ្ងៃ​ពុធ​ ១៣​កើត​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៤​នឹង​៤៨​នាទី​ លើ​កំណាត់​ផ្លូវជាតិ​លេខ​៧១​ ភូមិ​បល្ល័ង្ក​ ឃុំ​បល្ល័ង្ក​ ស្រុក​បារាយណ៍​ ខេត្តកំពង់ធំ​។​ ​មន្ត្រី​នគរបាល​ខេត្តកំពង់ធំ​ បាន​ឲ្យ​ដឹង​ថា​ភាគី​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C125​ ពណ៌​ខ្មៅ​ ស្លាក​លេខ​ ភ្នំពេញ​ 1BI-7015​ (​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​)​ បើកបរ​ដោយ​ឈ្មោះ​ សុ​ន​ សំ​បាន​ ភេទ​ប្រុស​ អាយុ​៥៦​ឆ្នាំ​ នៅ​ភូមិ​អូរ​ដារ​ ឃុំ​ស្វាយ​ទាប​ ស្រុក​ចំការលើ​ ខេត្តកំពង់ចាម​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​ពាក់មួក​សុវត្ថិភាព​)(​មុខរបរ​កម្មករ​មក​ពី​ប្រទេស​កូរ៉េ​)​ ឌុ​ប​ប្រពន្ធ​ឈ្មោះ​ នាង​ ខី​ អាយុ​៥៨​ឆ្នាំ​ (​ស្លាប់​នៅ​កន្លែង​កើតហេតុ​)(​មិន​ពាក់មួក​សុវត្ថិភាព​)(​មុខរបរ​កម្មករ​មក​ពី​ប្រទេស​កូរ៉េ​)​។​ ​ ​ចំណែក​ខាង​រថយន្ត​ម៉ាក​Lexus​ Rx300​ ពណ៌​ទឹ​កមាស​ ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 2B-9977​ (​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​)​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​ (​បើករថយន្ត​គេច​ចេញពី​កន្លែង​កើតហេតុ​បាត់​បន្សល់​ទុក​នូវ​ស្លាក​លេខ​ជ្រុះ​ជាប់​ជាមួយ​ម៉ូតូ​)​។​ ​ ​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​មូលហេតុ​ជាបឋម​បង្ក​ដោយ​អ្នកបើកបរ​ម៉ូតូ​បើកបរ​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​ ទៅ​បុក​រថយន្ត​ដែរ​កំពុង​ចរាចរ​ក្នុង​កន្លង​ផ្លូវ​ផ្ទុយ​ទិស​។​ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​វាសវែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​បារាយណ៍​។​ ចំណែក​សព​សមត្ថកិច្ច​បាន​ធ្វើ​ឯកសារ​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕
កំពង់ធំ៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយកើតឡើង គឺប្រជាពលរដ្ឋនាំគ្នាផ្អើលចោមរោមមើលទាំងព្រឹកព្រលឹម ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានរថយន្តមួយគ្រឿង ម៉ាក Vigo ពណ៌ត្រអ៊ី ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0504 បើកបោះពួយល្បឿនលឿន ជ្រុលហោះឡើងវិមានឯករាជ្យកំពុងសាងសង់ នៅទីរួមខេត្តកំពង់ធំ បណ្ដាលឲ្យជាប់ទើរថយន្តលើខឿន យ៉ាងស្រស់សង្ហារ ហើយភ្លាមៗត្រូវបានប្រជាពលរដ្ឋរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចផ្នែកចរាចរណ៍ ចុះមកពិនិត្យមើលផងដែរ៕
សៀមរាប៖ លោតទឹកលេងទំលាក់ខ្លួន ស្រាប់តែធ្លាក់ត្រូវថ្មបាក់ចំខ្ទង់ច្រមុះបណ្តាលឲ្យស្លាប់ភ្លាមៗតែម្តងហេតុការណ៍នេះកើតឡើង នៅវេលាម៉ោង ១ និង២០នាទីរសៀល ថ្ងៃ១៦ ខែ មេសា ឆ្នាំ ២០១៩ ស្ថិតនៅ ចំណុច ទឹកធ្លាក់ ភ្នំ គូលែន (ជាន់ទី បី) ភូមិព្រះអង្គធំ ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាប ។ សមត្ថកិច្ចបញ្ជាក់ថា ជនរងគ្រោះឈ្មោះ ម៉ូ សា ភេទប្រុស អាយុ១៤ឆ្នាំ មានទីលំនៅភូមិបល័្លង្គ ឃុំបល័្លង្គ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចំពោះសពបានប្រគល់ឲ្យគ្រួសារធ្វើបុណ្យតាមប្រពៃណី៕