ព្រះសីហនុ៖ ដំណឹង​បឋម​ មានករណីលិចទូ​កទេសចរណ៍​មួយគ្រឿងបណ្ដាលអោយរងការខូចខាតស្ទើរទាំងស្រុង នៅទីតាំងកំពង់ផែ​ជិត​ ម្លប់ជ្រៃប៉ោកី​ ទល់មុខកាស៊ីណូឃ្វីនកូ ហេតុការណ៍នេះកើតឡើងនៅចន្លោះម៉ោង១២ថ្ងៃត្រង់ ទី១៧ ខែមិថុនា ឆ្នាំ២០១៩ ។ តែចំពោះករណីនេះ នៅមិនទាន់ដឹងថា មានអ្នកណាខ្លះរងរបួស ឬក៏អត់នៅឡើយនោះទេ ។
ភ្នំពេញ​៖ នារី​ម្នា​ក់បាន​លោត​ពីលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ បន្ទាប់ពី​ឈ្លោះ​គ្នា​ជាមួយ​សង្សារ បង្ក​ការភ្ញាក់ផ្អើល​នៅវេលា​ម៉ោង​១​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់ចំណុច​ជិត​គល់ស្ពាន​អាកាស​ស្ទឹងមានជ័យ តាម​បណ្តោយ​ផ្លូវ​២៧១ ក្នុង​សង្កាត់​ទំនប់ទឹក​។ គូរ​សង្សារ​ទាំងពីរ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ​យោងតាម​ប្រភពពី​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ​ប្រុស​ស្រី​២​នាក់​បាន​ជិះ​ម៉ូតូ PCX ពណ៌​ស មិន​ចាំ​ស្លាក​លេខ ឌុប​គ្នា​តាម​បណ្តោយ​ផ្លូវ​២៧១ ទិសដៅ​ពី​កើ​តទៅ​លិច​ឡើងលើ​ស្ពាន​អាកាស​ស្ទឹងមានជ័យ​បា​នប​ន្ទិ​ច ក៏​ឈប់​ម៉ូតូ​ហើយក៏​ឮសូរ​សំឡេង​ឈ្លោះប្រកែក​គ្នា ខណៈពេល​នោះ ក៏​ស្រាប់តែ​ខាង​ស្រី​លោត​ពីលើ​ស្ពាន​ចុះមក​ក្រោម​កំពស់​ប្រហែល​៣​ម៉ែត្រ បណ្តាល​ឲ្យ​បែកក្បាល​រងរបួស​ធ្ងន់​។ ចំណែក​ឯខាង​ប្រុស​ក៏​ជិះ​ម៉ូតូ​ចុះមក​ក្រោម​ហើយ ក៏​លើក​សង្សារ​ឲ្យ​អង្គុយ និង​ទាក់​ទង់​ទៅ​សមត្ថកិច្ច​​ឲ្យ​ជួយ​អន្តរាគមន៍​។ ភ្លាមៗ សមត្ថកិច្ច​ក៏​មកដល់​ហើយក៏​ទាក់​ទង់​ទៅ​រថយន្ត​សង្គ្រោះ​ឲ្យ​មក​ដឹក​នារី​រងគ្រោះ​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​ជីវិត៕ ​
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ លោក លី សុខលេង ប្រកាសសាលក្រមផ្តន្ទាទោសលោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃប៉ុណ្ណោះ និងពិន័យ៤លានរៀលចូលថវិការដ្ឋ ពាក់បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ គិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ លោក ផែង វណ្ណៈ នឹងត្រូវដោះលែងអោយមានសេរីភាព ឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ។ ទន្ទឹមនេះដែរ តុលាការក៏បានផ្តន្ទាទោសលោក ផែង វណ្ណៈ ដោយពិន័យជាប្រាក់ចំនួន២លានរៀល និង សងសំណង១០០រៀល ដល់អង្គភាពសារព័ត៌មាន Fresh News ផងដែរ ។ សូមបញ្ជាក់ថា ក្នុងពេលសវនាការកន្លងមក លោក ផែង វណ្ណៈ...
ភ្នំពេញ៖ យុវជនម្នាក់ ចង.កសម្លាប់ខ្លួនឯងទាំងនៅវ័យក្មេង ព្រោះតែប្រចណ្ឌជាមួយសង្សារ ហេតុការណ៍នេះបងការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រ នៅប្រទេសក្រៅ រស់នៅផ្ទះកើតហេតុ ។ តាមក្រុមគ្រួសារ បានឲ្យដឹងថា យុវជនរងគ្រោះ បានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះ ជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ អស់រយ:ពេល៦ខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មុនកើតហេតុ ពួកគេទាំង២នាក់ លេងឆាត ដោយប្រើវីដេអូខលជាមួយគ្នា ដោយសារអំណាចនៃចិត្តផ្ទុកពេញទៅដោយភ្លើងប្រចណ្ឌ កើតជារឿងជម្លោះគ្នាតាមទូរស័ព្ទ យុវជនខាងលើ បានប្រាប់ទៅសង្សារ ខ្លួនថា នឹងចងកសម្លាប់ខ្លួន ហើយក៏ស្ងាត់បាត់ បិតទូរស័ព្ទទៅ។ តាមការបំភ្លឺពីនាងជាសង្សារ បានឲ្យដឹងថា យុវជនខាងលើ...
បន្ទាយមានជ័យ៖ ករណីមិនរាងចាលមែន បង្កប់គ្រឿងញៀន ក្នុងក្លឹបកម្សាន្ត KTV AJR ដែលមានទីតាំងនៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ និង លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ដោយលោក តែង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្រ្កាប ទីតាំងបង្កប់គ្រឿងញៀន និង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងគ្រឿងញៀន បានមួយចំនួនធំ។ ក្នុងការចុះប្រតិបត្តិការឆ្មក់បង្រ្កាបនេះ រហូតដល់ ម៉ោង០១ និង៣០នាទីរំលងអធ្រាតថ្ងៃទី១៤ ខែឆ្នាំដដែល និង បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន។ បើតាមកម្លាំងអាវុធហត្ថបានឲ្យដឹងថា៖ ក្នុងករណីខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលមានឈ្មោះ៖ ១.ឈ្មោះ សេង គឹមសៀ...
ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ចំនួន ១៥រូប ដែលត្រូវបានរៀបចំឡើងនៅសាលាស្រុកសាលាក្រៅ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវសហការឱ្យបានល្អជាមួយគណៈអភិបាលស្រុក ត្រូវជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ និងមេភូមិទាំងអស់ ដែលនៅគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ក្រើនរំលឹកឱ្យក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣...
ភ្នំពេញ៖ បុរសជនជាតិចិនពីរនាក់សង្ស័យជាស្រវឹងស្រាបើករថយន្តស៊េរីទំនើបម៉ាក RANGE ROVER មួយគ្រឿងវ៉ាជែងទៅបុកម៉ូតូចំពីមុខពេញទំហឹងផ្លោងទៅតាមចឹញ្ចើមផ្លូវបណ្តាលឲ្យបុរសពីរនាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗ នៅនឹងកន្លែងកើតហេតុៗយ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវ ១៩៦២កែងនិងផ្លូវប្រឡាយ ភូមិអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ តាមប្រភពប្រជាពលរដ្ឋនៅនិងកន្លែង កើតហេតុបានឲ្យដឹងថា មុនកើតហេតុឃើញបុរសម្នាក់រួមនិងបុរសជនជាតចិនម្នាក់ទៀតសង្ស័យស្រវឹងស្រាបើករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-0777 ធ្វើដំណើរទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានវ៉ាជែងមកខាងឆ្វេងដៃជ្រុលបុកម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី២០១៩ ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1HI-0788 ជិះដោយបុរសពីរនាក់បញ្ច្រាស់ទិសដៅគ្នាពីកើតទៅលិចចំពីមុខពេញទំហឹង បណ្តាលឲ្យជនរងគ្រោះនិងម៉ូតូផ្លោងទៅតាមចិញ្ចើមផ្លូវស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។ សមត្ថកិច្ចបានអោយដឹងថាជនជាតិចិនបើករថយន្តបង្កទាំងពីរនាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនមកប៉ុស្តិ៍នគរបាលរដ្ឋបាលក្រាំងធ្នង់ភ្លាមៗ ។ ជនរងគ្រោះទី១មានឈ្មោះ យឹម សំណាង ភេទប្រុស អាយុ២៤ មុខរបរជាងដែកនៅម្តុំផ្សារត្រពាំងថ្លឹង ស្នាក់នៅកន្លែងធ្វើការ មានស្រុកកំណើត ភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ ចំណែកទី២ មិនស្គាល់អត្តសញ្ញាណនោះ ទេសមត្ថកិច្ចកំពុងធ្វើ ស្រាវជ្រាវ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ គោកស្នងការរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់។ដោយសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕
ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦:២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងវរសេនាតូចគាំទ្រកាំភ្លើងធំ(យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័ឈ្មោះ ព្រាប ម៉ាយ ភេទប្រុសអាយុ២៣ឆ្នាំ ជាតិខ្មែរនៅចំនុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញឃុំជីរោទី២ស្រុកត្បូងឃ្មុំ ខណ:ពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។ គួររំលឹកផងដែរថាករណី ប្តីចិត្តតិរច្ឆាន កាប់ចិញ្ច្រាំប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌ កើតឡើង កាលពីវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ ភ្លើងប្រច័ណ្ឌយូរៗទៅ ក៍បានឆេះសន្ធោសន្ធៅ ធ្វើឲ្យបុរសជាប្តីអប្រិយ មានចិត្តសាហាវឃោឃៅ ទាញយកកាំបិតបុាំងតោ កាប់ប្រហារស្តី្រ ជាប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់ ។ ចំពោះ ជនសង្ស័យជាប្តីនោះ ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។ បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ដ៍រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចចំហៀងទីស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ស្ថិតក្នុងភូមិទួលវិហារ...
នៅរសៀលថ្ងៃទី១៤ មិថុនា ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ស្ថិតក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។
កណ្ដាល៖ ដំណឹងបឋម​ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរចរាណ៍​រវាងរថយន្តកុងតឺន័រ​និងម៉ូតូ ហើយកិនលើបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ នៅផ្លូវជាតិលេខ១​ ជិតផ្សារគគីរ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០១៩ ម៉ោង​០៣និង ៣០០នាទី​ ។ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-1751 ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1B-7072 ម្ចាស់ស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណទេ ៕