Home ព័ត៌មាន សន្តិសុខសង្គម

សន្តិសុខសង្គម

ក្រចេះ៖ កម្លាំងអាវុធហត្ថខេត្តក្រចេះ ដឹកនាំដោយលោក ឡុង យឹង មេបញ្ជាការរងអាវុហត្ថខេត្ត ក្រោមបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ត្រី សាន្ដ ប៊ុនថាន មេបញ្ជាការអាវុធហត្ថខេត្ត ក្រោមការសម្របសម្រួលដោយលោក ជា សុភ័ក្រ ព្រះរាជអាជ្ញារងអមសាលាសាលាដំបូងខេត្ត នៅល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ បានចុះឡោមព័ទ្ធលំនៅដ្ឋានស្តុកទុកឈើ របស់ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ នៅចំណុចភូមិការប៉ូ ក្នុងសង្កាត់អូរឬស្សី ក្រុងក្រចេះ ដោយរឹបអូសរថយន្ដសាំងយុងដឹកឈើ ៨គ្រឿង ដែលលាក់ទុកក្នុងផ្ទះបំរុងលោតឆ័ត្រទៅប្រទេសវៀតណាម។ លោកវរសេនីយ៍ឯក ឡុង យឹង បានឲ្យ ដឹងនៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩នេះថា កម្លាំងអាវុធហត្ថ បានចុះឡោមព័ទ្ធលំនៅដ្ឋានឈ្មួញឈើ ឈ្មោះ ជុំ វុទ្ធី ហៅ ធីកាប៉ូ ដោយបានឃាត់រថយន្តចំនួន ៨គ្រឿង ដែលលាក់ទុក និងផ្ទុកឈើប្រណិតប្រភេទឈើ តាត្រាវពេញក្នុងរថយន្ត និងប្រគល់ឲ្យមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ យកទៅរក្សាទុកនៅស្ថានីយ៍បណ្តុះកូនឈើ ខ្សារ។ លោកវរសេនីយ៍ឯក បានបញ្ជាក់ទៀតថា នៅក្នុងប្រតិបត្តិការបង្ក្រាបនេះ ម្ចាស់ឈ្មួញឈើខាងលើ មិនបាននៅក្នុងផ្ទះនោះទេ ហើយជនសង្ស័យរូបនេះ ត្រូវបានអាវុធហត្ថខេត្ត នឹងស្រាវជ្រាវ ពាក់ព័ន្ធក្នុងមុខជំនួញឈើប្រណិតឆ្លងដែនខាងលើនេះទៀតផង។ លោក ម៉ី...
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដង្កោធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ជាបន្តបន្ទាប់ក្រោយពីធ្វើសកម្មភាពកាច់សោករម៉ូតូប្រជាពលរដ្ឋតែមិនបានសម្រេច ខណៈ២នាក់ទៀតកំពុងគេចខ្លួន។ ហេតុការណ៍ជនសង្ស័យកាច់សោករម៉ូតូមិនបានសម្រេចនេះបានកើតឡើងនៅវេលាម៉ោង០២និង៣០នាទី រំលងអាធ្រាតឈានចូលថ្ងៃ១៧ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ សមត្ថិកិច្ចបានអោយដឹងថា ជនសង្ស័យមានគ្នាចំនួន៥នាក់ បានធ្វើសកម្មភាពលួចកាច់សោករម៉ូតូម៉ាក ធូដេ មួយគ្រឿង គ្មានស្លាកលេខ តែដោយម្ចាស់ឃើញទាន់ស្រែកផ្អើលឆោឡោក៏ចាប់បានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកឈ្មោះ វេង មាសសំណាង ភេទប្រុស អាយុ១៨ឆ្នាំ ស្នាក់នៅក្នុងភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ។ សមត្ថកិច្ចបានបន្ថែមថា ក្រោយសួរនាំជនសង្ស័យរួច នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ដដែលនោះ វេលាម៉ោង០៩ និង៣០នាទី កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់បន្ថែមទៀត នៅចំណុចផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ និងដកហូតម៉ូតូធ្វើសកម្មភាពបានមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ ពាក់ស្លាកលេខ ភ្នំពេញ 1CL-0665 និងវត្ថុតាងមួយចំនួនទៀត ។ បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កំពុងឃុំខ្លួនបណ្ដោះអាសន្ននៅអធិការនគរបាលខណ្ឌដង្កោដើម្បីកសាងសុំណុំរឿងចាត់ការតាមនិតិវិធីច្បាប់ ៕
ក្រុងព្រះសីហនុ៖ នាព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ ២០១៩នេះ មន្ត្រីមូលដ្ឋានបានប្រាប់ថា ទឹកភ្លៀងបានលិចនៅតាមតំបន់ទំនាបមួយចំនួនក្នុងក្រុងព្រះសីហនុ  ក្រោយមានភ្លៀងមួយមេធំ ចាប់ពីយប់ទៀបភ្លឺមក ។ ជាមួយគ្នានេះដែរ តំបន់មួយចំនួនជាពិសេសនៅតំបន់សមុទ្រក្នុងខេត្តព្រះសីហនុ គឺមានភ្លៀងធ្លាក់ច្រើន ហើយសមុទ្រក៏មានរលកខ្លាំង ជុំវិញស្ថានភាពធាតុអាកាសបែបនេះ អាជ្ញាធរខេត្តព្រះសីហនុ បានអំពាវនាវអោយអ្នកធ្វើដំណើរតាមផ្លូវសមុទ្រ ពិសេសទូកទេសចរណ៏និងទូកនេសាទបង្កើនការប្រុងប្រយត្ន័ ៕
នៅ​រសៀល​ថ្ងៃទី​១៧ មិថុនា ២០១៩​នេះ ជនសង្ស័យ​ឈ្មោះ​ហេង ចន្ថា អតីត​យោធា នៅ​វរ​សេនា​តូច​លេខ​៤០២ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​សាកសួរ អំពី​ករណី​បង្កៃគ្រាប់​បេ​៤០(B40) និង​ដេ​កា​៧៥(DK៧៥) កាល​ម្សិលមិញ​ថ្ងៃទី​១៦ មិថុនា ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​រួត​ចំប៉ី ស្ថិតនៅ​ភូមិ​រួត​ចំប៉ី សង្កាត់​អូរ​ស្មាច់ ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​ ​ការចាប់ខ្លួន​នេះ​គឺ​បន្ទាប់ពី​សម្ដេច​ក្រឡាហោម​សខេង​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងមហាផ្ទៃ​បាន​បញ្ជា​ឱ្យកម្លាំង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​តាម​ស្វែងរក​ចាប់ខ្លួន​ជន​ដែល​បានដាក់​បង្កៃគ្រាប់​បេ​40 នេះ​។​ ​ឲ​មន្ត្រីជាន់ខ្ពស់​ក្នុងការ​នគរបាលជាតិ​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ ហេង ចន្ថា អតីត​យោធា នៅ​វរ​សេនា​តូច​លេខ​៤០២ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន និង​កំពុង​សាកសួរ អំពី​ករណី​បង្កៃគ្រាប់​B40 និង​DK៧៥ កាល​ម្សិលមិញ​ថ្ងៃទី​១៦ មិថុនា ក្នុង​បរិវេណ​សាលា​អនុវិទ្យាល័យ​រួត​ចំប៉ី ។​ការឃាត់ខ្លួន​នៅ​ម៉ោង​ពី​រសៀល​៕
កណ្តាល៖ នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩នេះ ចុះទៅឆែកឆេរទីតាំងខារ៉ាអូខេ «ម៉ីម៉ី» ក្រោយមានករណីនារីបម្រើការងារនៅទីនោះបានស្លាប់ម្នាក់ និងធ្លាក់ខ្លួនឈឺចំនួន៣នាក់ ដោយសារតែត្រូវបានមន្រ្តីនគរបាល ច្រកទ្វាអន្តរជាតិក្អមសំណរ និងបក្ខពួកចំនួន៥នាក់ បានលាយថ្នាំជាមួយស្រា ឲ្យពួកនាងៗផឹក អមដោយអំពើហិង្សាផងដែរ។ ហាងខារ៉ាអូខេ «ម៉ីម៉ី» ស្ថិតនៅស្ថិតក្នុងភូមិក្អមសំណរក្រោម ឃុំក្អមសំណរ ស្រុកលើកដែក ខេត្តកណ្តាល និងបានកើតឡើងនៅបន្ទប់លេខ «៧៧៧៧»។ យោងតាមព័ត៌មានពីភ្នាក់ងារព័ត៌មាន នៅកន្លែងកើតហេតុបានឲ្យដឹងថា ជនរងគ្រោះទាំង៤នាក់រួមមាន ៖ ទី១៖ ឈ្មោះ អ៊ិច ចន្នី អាយុ១៩ឆ្នំា ស្លាប់ ទី២៖ ឈ្មោះ សន ស្រីនា អាយុ២៦ឆ្នាំ កំពុងសង្គ្រោះបន្ទាន់ ទី៣៖ ឈ្មោះ រ៉ា សំណាង អាយុ២១ឆ្នាំ រងគ្រោះ ទី៤៖ ឈ្មោះ ជា សម្ផស្ស អាយុ១៨ឆ្នាំ រងគ្រោះ។ ដោយឡែកជនសង្ស័យចំនួន ៥នាក់រួមមាន ៖ ទី១៖ ឈ្មោះ ទឹម វឌ្ឍនៈ អាយុ៣៩ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ទី២៖ ឈ្មោះ ចន្រ្តា វណ្ណះ អាយុ៣៥ឆ្នាំ ជានគរបាលច្រកទ្វាអន្តរជាតិក្អមសំណរ (ឃាត់ខ្លួន) ទី៣៖ ឈ្មោះ...
ភ្នំពេញ៖ ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែមិថុនានេះ លោក លី សុខលេង ប្រកាសសាលក្រមផ្តន្ទាទោសលោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីល្បាញមួយរូប ដាក់ពន្ធនាគាររយៈពេល១ឆ្នាំ តែអនុវត្តទោសត្រឹម២ខែ១៥ថ្ងៃប៉ុណ្ណោះ និងពិន័យ៤លានរៀលចូលថវិការដ្ឋ ពាក់បទល្មើសបរិហារកេរ្តិ៍ជាសាធារណៈនិងបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ តាមបណ្តឹងរបស់លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ។ គិតរយៈពេលនៃការឃុំខ្លួនលោក ផែង វណ្ណៈ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៩ កន្លងទៅ គឺ លោក ផែង វណ្ណៈ នឹងត្រូវដោះលែងអោយមានសេរីភាព ឡើងវិញ នៅថ្ងៃទី១៨ ខែមិថុនា ស្អែកនេះ ។ ទន្ទឹមនេះដែរ តុលាការក៏បានផ្តន្ទាទោសលោក ផែង វណ្ណៈ ដោយពិន័យជាប្រាក់ចំនួន២លានរៀល និង សងសំណង១០០រៀល ដល់អង្គភាពសារព័ត៌មាន Fresh News ផងដែរ ។ សូមបញ្ជាក់ថា ក្នុងពេលសវនាការកន្លងមក លោក ផែង វណ្ណៈ...
ភ្នំពេញ៖ យុវជនម្នាក់ ចង.កសម្លាប់ខ្លួនឯងទាំងនៅវ័យក្មេង ព្រោះតែប្រចណ្ឌជាមួយសង្សារ ហេតុការណ៍នេះបងការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៣និង១០នាទីទៀបភ្លឺព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩នេះ នៅក្នុងបន្ទប់ផ្ទះលេខ៤០៨ ផ្លូវលំ ក្រុម៥ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ ។ ជនរងគ្រោះឈ្មោះ ម៉ម ភក្ត្រា អាយុ២៤ឆ្នាំ ជានិស្សិតបញ្ចប់បរិញ្ញាបត្រ នៅប្រទេសក្រៅ រស់នៅផ្ទះកើតហេតុ ។ តាមក្រុមគ្រួសារ បានឲ្យដឹងថា យុវជនរងគ្រោះ បានស្រឡាញ់គ្នាជាមួយនារីម្នាក់ឈ្មោះ ជ័យ សុខស្រីនាថ អាយុ១៩ឆ្នាំ មានទីលំនៅ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។ អស់រយ:ពេល៦ខែមកហើយ ក្រោយពីពួកគេទាំង២នាក់ ស្រឡាញ់គ្នា តែសម្ព័ន្ធភាពស្នេហ៍ ហាក់ដូចជាមិនចុះសម្រុងគ្នា ដោយសារភាគីខាងប្រុស មានចិត្តមួយប្រចណ្ឌច្រើន ឈ្លោះគ្នាជាញឹកញាប់ រហូតមកដល់យប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩នេះ មុនកើតហេតុ ពួកគេទាំង២នាក់ លេងឆាត ដោយប្រើវីដេអូខលជាមួយគ្នា ដោយសារអំណាចនៃចិត្តផ្ទុកពេញទៅដោយភ្លើងប្រចណ្ឌ កើតជារឿងជម្លោះគ្នាតាមទូរស័ព្ទ យុវជនខាងលើ បានប្រាប់ទៅសង្សារ ខ្លួនថា នឹងចងកសម្លាប់ខ្លួន ហើយក៏ស្ងាត់បាត់ បិតទូរស័ព្ទទៅ។ តាមការបំភ្លឺពីនាងជាសង្សារ បានឲ្យដឹងថា យុវជនខាងលើ...
បន្ទាយមានជ័យ៖ ករណីមិនរាងចាលមែន បង្កប់គ្រឿងញៀន ក្នុងក្លឹបកម្សាន្ត KTV AJR ដែលមានទីតាំងនៅភូមិ សាមគ្គីមានជ័យ សង្កាត់និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹង ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង០៩និង៣០នាទី ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ទោ អ៊ុំ សាខន នាយរងសេនាធិការ និង លោកវរសេនីយ៍ត្រីនួន នីណារ៉ូ មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងប៉ោយប៉ែត និងមានការសម្របសម្រួល ដោយលោក តែង សាម៉ៃ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ចុះបង្រ្កាប ទីតាំងបង្កប់គ្រឿងញៀន និង ធ្វើការឃាត់ខ្លួន រួមនិងវត្ថុតាងគ្រឿងញៀន បានមួយចំនួនធំ។ ក្នុងការចុះប្រតិបត្តិការឆ្មក់បង្រ្កាបនេះ រហូតដល់ ម៉ោង០១ និង៣០នាទីរំលងអធ្រាតថ្ងៃទី១៤ ខែឆ្នាំដដែល និង បានឃាត់ខ្លួនជនសង្ស័យ ពាក់ព័ន្ធករណី រក្សាទុកជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុគ្រឿងញៀន។ បើតាមកម្លាំងអាវុធហត្ថបានឲ្យដឹងថា៖ ក្នុងករណីខាងលើនេះ បានឃាត់ខ្លួនជនសង្ស័យចំនួន០៩នាក់ ដែលមានឈ្មោះ៖ ១.ឈ្មោះ សេង គឹមសៀ...
ប៉ៃលិន៖ មានប្រសាសន៍ថ្លែងនៅក្នុងអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ចំនួន ១៥រូប ដែលត្រូវបានរៀបចំឡើងនៅសាលាស្រុកសាលាក្រៅ នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន ស្នើដល់ក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣ ដែលទើបប្រកាសចូលកាន់តំណែង ត្រូវសហការឱ្យបានល្អជាមួយគណៈអភិបាលស្រុក ត្រូវជំរុញដល់អាជ្ញាធរមូលដ្ឋាន ជាពិសេសមេឃុំ និងមេភូមិទាំងអស់ ដែលនៅគៀកផ្ទាល់នឹងប្រជាជន ត្រូវខិតខំបំពេញការងាររបស់ខ្លួនដោយការទទួលខុសត្រូវខ្ពស់ក្នុងការផ្តល់សេវ៉ាសាធារណៈនានាជូនប្រជាពលរដ្ឋ និងត្រូវខិតខំដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានឡើងនៅមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងឆាប់រហ័ស។ ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា៖ ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំការបោះឆ្នោតដើម្បី បង្កើតក្រុមប្រឹក្សានៃរដ្ឋបាលគ្រប់ថ្នាក់ នៅថ្នាក់ក្រោមជាតិ ដែលមានអត្ថន័យជ្រាលជ្រៅមកលើប្រព័ន្ធ នយោបាយ និងរដ្ឋបាលនៅកម្ពុជា ពីព្រោះការបោះឆ្នោតនេះបានពង្រឹង និងពង្រីកដំណើរការលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សឱ្យចាក់គ្រឹះរហូតដល់មូលដ្ឋាន, នាំមកនូវការផ្លាស់ប្តូររចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលនៅកម្ពុជា តាមបែបផែននៃវិមជ្ឈការ និងវិសហមជ្ឈការសំដៅលើការផ្ទេរមុខងារ, អំណាច, ធនធាន និងសិទ្ធិស្វ័យសម្រេចសមស្របពីថ្នាក់ជាតិមករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីឆ្លើយតបតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋតាមមូលដ្ឋាននីមួយៗ, និងលើកកម្ពស់ការចូលរួម និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋគ្រប់មូលដ្ឋានក្នុងការអភិវឌ្ឍមូលដ្ឋានរបស់ខ្លួន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពនៃជីវិតរបស់ប្រជាពលរដ្ឋ។ នៅក្នុងឱកាសនោះ ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ក្រើនរំលឹកឱ្យក្រុមប្រឹក្សាស្រុកសាលាក្រៅ អាណត្តិទី៣...
ខណៈពេលនេះ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំជនល្មើសក្នុងអំពើឃាតកម្មកាប់សម្លាប់ប្រពន្ធខ្លួនឯងយ៉ាងឃោរឃៅ កាលពីថ្ងៃម្សិលមិញពេលនេះសមត្ថកិច្ចនគរបាលជំនាញបានធ្វើការបង្ក្រាបបានហើយ។ កាលពីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង៦:២០នាទីកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងវរសេនាតូចគាំទ្រកាំភ្លើងធំ(យោធភូមិ២) ប៉ុស្តិ៍នគរបាលរដ្ឋបាលជីរោទិ៍ទី២ធ្វើការស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័ឈ្មោះ ព្រាប ម៉ាយ ភេទប្រុសអាយុ២៣ឆ្នាំ ជាតិខ្មែរនៅចំនុចលើផ្លូវក្រាលកៅស៊ូ ភូមិទឹកចេញឃុំជីរោទី២ស្រុកត្បូងឃ្មុំ ខណ:ពេលជនសង្ស័យប្រុងឡើងជិះរថយន្តឈ្នួលទៅខេត្តសៀមរាប។ ជនសង្ស័យត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ត្បូងឃ្មុំដើម្បីចងក្រងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តត្បូងឃ្មុំចាត់តាមនីតិវិធី។ គួររំលឹកផងដែរថាករណី ប្តីចិត្តតិរច្ឆាន កាប់ចិញ្ច្រាំប្រពន្ធស្លាប់ក្នុងថ្លុកឈាម ព្រោះរឿងប្រច័ណ្ឌ កើតឡើង កាលពីវេលាម៉ោង១៣ៈ៣០នាទី ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ។ ភ្លើងប្រច័ណ្ឌយូរៗទៅ ក៍បានឆេះសន្ធោសន្ធៅ ធ្វើឲ្យបុរសជាប្តីអប្រិយ មានចិត្តសាហាវឃោឃៅ ទាញយកកាំបិតបុាំងតោ កាប់ប្រហារស្តី្រ ជាប្រពន្ធជាច្រើនកាំបិតបណ្តាលឲ្យដេកស្លាប់នៅនឹងកន្លែង រួចរត់គេចខ្លួនបាត់ ។ ចំពោះ ជនសង្ស័យជាប្តីនោះ ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ និង ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ឆ្នាំ ។ បើតាមប្រភពពីសមត្ថកិច្ចឲ្យដឹងថា ហេតុការណ៍ដ៍រន្ធត់នេះ បានបង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ប្រមាណ១និង៣០នាទីរសៀល ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចចំហៀងទីស្នាក់ការគណបក្សប្រជាជនស្រុកត្បូងឃ្មុំ ស្ថិតក្នុងភូមិទួលវិហារ...

Most popular

Recent posts