ព័ត៌មាន

ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌដូនពេញសហការជាមួយប៉ុស្តិ៍ ក្នុងមូលដ្ឋាន ឃាត់ខ្លួនជនសង្ស័យជាយុវតីម្នាក់ ករណីសង្ស័យជួញដូរគ្រឿងញៀន ដោយដកហូតបាន ថ្នាំញៀន៧កញ្ចប់នៅចំណុចសំណង់មិនរាបរយ ផ្លូវរថភ្លើង ភូមិ២ សង្កាត់ស្រះចក នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨នេះ។ សមត្ថកិច្ចអោយដឹងថា ជនសង្ស័យជាយុវតីម្នាក់ឈ្មោះ ហេង ស្រីង៉ា ហៅស្រីកា អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះគ្មានលេខ សង្កាតបឹងសាឡាង ខណ្ឌទួលគោក មុខរបរមិនពិតប្រាកដ (ជួញដូរគ្រឿងញៀន។វត្ថុតាងរួមមានៈក្រាមពណ៌សរថ្លា(គ្រឿងញៀន)ចំនួន ០៧កញ្ចប់ ក្នុងនោះមានកញ្ចប់ធំ០១កញ្ចប់​ ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន១​ ឧបករណ៍ប្រើប្រាស់សំរាប់សេពគ្រឿងញៀនមួយចំនួន ថង់សំរាប់ច្រកគ្រឿងញៀនធ្វើសកម្មភាព មួយចំនួននិងប្រាក់រៀលចំនួនដប់បីម៉ឺន(១៣០.០០០)។ ចំពោះមុខកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍កំពុងយកចម្លើយបន្តស្រាវជ្រាវរកបក្ខពួកនិង ក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តតាមនីតិវិធី៕
កំពត៖ នៅរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង១៦ និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូលើកំណាត់ផ្លូវជាតិ33A ត្រង់ចំណុចស្ពានព្រែកតាលី២ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត ។ យោងតាមរបាយការណ៍បញ្ជាក់ពីសមត្ថកិច្ចរដ្ឋបាលឃុំត្រពាំងសង្កែរបានអោយដឹងថា រថយន្តបង្កគ្រោះថ្នាក់ខាងលើ គឺជាប្រភេទរថយន្តក្រឡុកស៉ីម៉ងត៍មិនស្គាល់ម៉ាក មិនស្គាល់អត្តសញ្ញាណអ្នកបើកបរ ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ដល់ចំណុចខាងលើបានបុកម៉ូតូC125ពណ៌ខ្មៅពាក់ស្លាកលេខ កំពត1J-4378 បើកបរដោយឈ្មោះ ស៊ាន វុន ភេទប្រុស អាយុប្រហែល២៥ឆ្នាំ មានទិសដៅពីកើតទៅលិចបណ្ដាលអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកម៉ូតូត្រូវរងការខ្ទេចទាំងស្រុង។ ឯរថយន្តបង្ករក្រោយពីបង្កហេតុបានបើករត់គេចខ្លួនបាត់ស្រមោល៕
ភ្នំពេញ៖ យុវជនម្នាក់រួមដំណើរនឹងនារីម្នាក់ទៀតបានជិៈម៉ូតូយ៉ាងលឿនជ្រុលទៅបុករ៉ឺម៉កកង់បី ពីក្រោយបណ្ដាលឲ្យបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និងរងរបួសនារីម្នាក់។ ហេតុការណ៍ដ៍រន្ធត់នេះ កាលពីវេលាម៉ោង១២ និង៤០នាទីយប់ រំលងអធ្រាត្រឈានចូលថ្ងៃចន្ទ ទី២៤ ខែធ្នូ ឆ្នាំ ២០១៨ ស្ថិតក្នុងភូមិក្បាលដំរី២ ក្នុងសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ សពមានឈ្មោះ ចឹក សារ៉ុម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិ អំពិលក្តារ ឃុំ វាល់ពន់ ស្រុក ថ្ពង់ ខេត្តកំពង់ស្ពឺ។ ចំណែកនារីម្នាក់ទៀតពុំស្គាល់អត្តសញ្ញាណទេ៕
កោះកុង ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ស្ទឹង​វែង បានទទួល​ពាក្យបណ្តឹង​ពី​ជនរងគ្រោះ​ឈ្មោះ គ.ច ភេទ​ស្រី អាយុ១៤ឆ្នាំ ប្តឹងឈ្មោះ​មាស អ៊ុយ ហៅ​ពៅ ភេទ​ប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ស្ទឹង​វែង សង្កាត់​ស្ទឹង​វែង ក្រុង​ខេមរភូមិន្ទ បាន​លួងលោម​ខ្លួន​រួមភេទ​បាន​ចំនួន៩លើក នៅ​រហូត​មាន​ផ្ទៃពោះ៦ខែ​ជាង នៅ​កន្លែង​បេះ​ផ្កា​កំ​ផ្លោក ក្បែរ​ផ្ទះ កាលពីថ្ងៃទី២០ ខែ​ឆ្នូ ឆ្នាំ២០១៨ ។ ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំង​សមត្ថកិច្ច​បាន​ទៅ​នាំខ្លួន​ឈ្មោះ មាស អ៊ុយ មក​សាកសួរ ហើយ​បាន​សារភាពថា​ខ្លួន​ពិតជា​បាន​ប្រ​ព្រឹ​ត​ដូច​ជនរងគ្រោះ​ពិតប្រាកដ​មែន។ ករណីនេះ​កម្លាំង​ជំនាញ កំពុង​កសាង​សំណុំរឿង ចាត់ការ​តាម​និតិ​វិធី​ច្បាប់ ៕
បាត់ដំបង៖ យុវជនម្នាក់ បាន​ស្លាប់ភ្លាម​ៗ​នៅនឹងកន្លែងកើតហេតុ និងបុរសចំណាស់ម្នាក់ទៀត ស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យក្រោយជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១២ និង៤០នាទីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ នៅត្រង់ចំណុចក្រុមទី៥ ភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ច បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយសារម៉ូតូម៉ាកហុងដា ឌ្រីម C125 សេរីឆ្នាំ២០០៤ ពណ៌ខ្មៅ ស្លាកលេខគ្មាន បើកបរដោយឈ្មោះ យស់ សារី ភេទប្រុស អាយុ៥២ឆ្នាំ ស្នាក់បណ្តោះអាសន្ន ភូមិ ឃុំកើត ឡើងវ៉ាជែងគោយន្តកន្ត្រៃ ក្នុងដំណើរស្របទិសគ្នាពីលិចទៅកើត ស្ថានភាពគ្រោះថ្នាក់ រួចជ្រុលទៅបុកម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ ២០១៧ ពណ៌ខ្មៅ ស្លាក​លេខបាត់ដំបង 1AA-៧៩៣៩ បើកបរដោយឈ្មោះ គាត សំអាត ភេទប្រុស អាយុ២៩ឆ្នាំ រស់​នៅភូមិស្រឡៅជ្រុំ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង។ សមត្ថកិច្ចបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឲ្យម៉ូតូ​ហុងដា ឌ្រីម C125 សេរីឆ្នាំ២០០៤ អ្នកបើកបរ រងរបួសក្បាលធ្ងន់ ស្លាប់នៅពេលបញ្ជូនដល់មន្ទីរពេទ្យបង្អែក ស្រុកសំពៅលូន។ ចំណែកអ្នកបើកបរម៉ូតូម៉ាកហុងដាឌ្រីម សេរីឆ្នាំ...
ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ក្រោយពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីពេទ្យនិងពីរនាក់ទៀតរងរបួសធ្ងន់ស្រាល ក្រោយពីរបានជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងម៉ូតូបុកគ្នាពេញទំហឹង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបភីហ្សាខុមម៉ូនី តាមបណ្តោយផ្លូវកម្ពុជាក្រោមកែងនិងផ្លូវ២៦១ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក។ ជនរងគ្រោះ(ស្លាប់) និងអ្នករងរបួសធ្ងន់ស្រាលពុំបានស្គាល់អត្តសញ្ញាណនោះទេ៕
ព្រះវិហារ៖ កាលពីថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៨ លោក សេន ឡាំ ជាប្រធានក្រុមហ៊ុន សេន សុខន បានឧបត្ថម្ភឈើជាច្រើនដល់នាយកវិទ្យាល័យស្រយ៉ង់ ដើម្បីយកទៅសាងសង់អគារសិក្សារថ្មី១ខ្នងស្មើនឹង៥បន្ទប់ ដែលវិទ្យាល័យស្រយ៉ង់នេះ ស្ថិតភូមិស្រយ៉ង់ ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ។ ដោយមានការស្នើរសុំពីលោក ណាត ឡី ជាលោកនាយកវិទ្យាល័យស្រយ៉ង់ និងលោកអភិបាលខេត្តព្រះវិហារ ទើបលោក សេន ឡាំ ប្រធានក្រុមហ៊ុន សេន សុខន លោកក៍បានសង្កេតឃើញថាវិទ្យាល័យស្រយ៉ង់នេះខ្វះខាតនូវអគារសិក្សារពិតប្រាកដមែន​ ដូច្នេះលោកក៍បានសម្រេចឧបត្ថម្ភឈើជាច្រើនសម្រាប់សាងសង់អាគារសិក្សារ ដើម្បីងាយស្រួលដល់ប្អូនៗសិស្សានុសិស្សក្នុងការរៀនសូត្រ។ ការប្រគល់ឈើនេះត្រូវបានប្រគល់ជូនដល់លោកនាយកវិទ្យាល័យស្រយ៉ង់ ដោយផ្ទាល់ចេញពីក្រុមហ៊ុន សេន សុខន ដែលមានទីតាំងស្ថិតភូមិព្យូរជ្រូក ឃុំគូលេនជើង ស្រុកគូលេន ខេត្តព្រះវិហារ។ បន្ទាបពីទទួលបានឈើជាច្រើននេះហើយលោកនាយក លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្សបានសម្តែងនូវភាពរីករាយ និងអំណរគុណ ដល់លោកប្រធានក្រុមហ៊ុន ដែលមានទឹកចិត្តសប្បុរសធម៌សម្រាប់វិស័យអប់រំ បានជួយដល់វិទ្យាល័យដែលខ្វះខាត ដើម្បីប្អូនៗងាយស្រួលក្នុងកាសិក្សារ និងបន្តក្លាយជាទំពាំងស្នងឬស្សីបន្តទៀត៕  
ភ្នំពេញ៖ យុវជនម្នាក់បានបែកក្បាលធ្លាយខួរស្លាប់ភ្លាមៗនៅនិងកន្លែងយ៉ាងអាណោចអធ័ម និងម្នាក់ទៀតរងរបួសស្រាល បន្ទាប់ពីត្រូវបានរថយន្តក្រឡុកសុីម៉ង់ត៍មួយគ្រឿងបើកគៀរនិងកិន ខណះជនរងគ្រោះជិះម៉ូតូចេញពីផ្ទះមិត្តភក្តិត្រឡប់ទៅកន្លែងស្នាក់នៅវិញ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ចរាចរណ៍ដ៍រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺ ឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសាលាបឋមសិក្សា ហ៊ុន នាង ទួលទំពូង២ តាមបណ្តោយផ្លូវ២៧១ ក្នុងសង្កាត់ទួលទំពូង២ ខណ្ឌចំការមន ។ សពមានឈ្មោះ សុខ សុីណាត ហៅប៊ូន ភេទប្រុស អាយុ១៨ឆ្នាំ មុរបរធ្វើការសំណង់ ស្នាក់នៅម្តុំបូរីរុងរឿង ខណ្ឌជ្រោយចង្វារ មានស្រុកកំណើត ភូមិត្រពាំងកណ្តុរ ឃុំចក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។ ចំណែកយុវជនម្នាក់ទៀតរងរបួសស្រាល អ្នករួមដំណើរពីក្រោយមានឈ្មោះ ហុក ហេង ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង ស្នាក់នៅជាមួយគ្នា​ មានស្រុកកំណើត នៅភូមិ ឃុំជាមួយគ្នា។ អ្នកទាំងពីរជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមសង់ស៊េរី០១៨ ពណ៌ខ្មៅ ពាក់ស្លាកលេខត្បូងឃ្មុំ1F-9180៕
ភ្នំពេញ៖ នារី​រូបស្រស់ម្នាក់ បាន​បើ​កបរ​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ​ក្នុងស្ថានភាពស្រវឹង ​និងក្នុងល្បឿនលឿន​ បួងចង្កូត​បត់ឆ្វេងមិន​ប្រយ័ត្ន ​ក៏ជ្រុល​ទៅ​បុក​ម៉ូតូមួយគ្រឿង​ និងបុកទ្វារ​ផ្ទះរបស់ប្រជាពលរដ្ឋ​ពេញទំហឹង​ បង្កឲ្យមានការណ៍​ភ្ញាក់ផ្អើល​។ ហេតុការណ៍នេះ កាល​ពី​វេលាម៉ោង​១០និង៥០​នាទី​យប់​ ថ្ងៃទី​២០​ ខែធ្នូ​ ឆ្នាំ​២០១៨ ត្រង់ចំណុច​ខាងត្បូងសាលាលីមកុកវីង​ប្រមាណ២០០ម៉ែត្រ​ តាមបណ្ដោយ​ផ្លូវ​១០១៣​ ស្ថិតក្នុងសង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌសែនសុខ​ រាជធានីភ្នំពេញ៕
ភ្នំពេញ៖ មុខសញ្ញាជួញដូរគ្រឿងញៀនយ៉ាងសកម្ម ចំនួន ៤នាក់ក្នុងនោះមានលោក ហែម បូរិទ្ធ (ឡាយអ៉ិន) ដែលជាអតីត ពិធីករទូរទស្សន៍មួយរូប ដ៏មានប្រជាប្រិយ ត្រូវបានកំលាំង(ក៦) នៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប នឹងរឹបអូសថ្នាំ ញៀន ជាង១គីឡូ កាំភ្លើងខ្លី១ដើម នៅរាត្រីថ្ងៃទី១៨ចាប់ ពីម៉ោង២១និង១០នា ដល់ ម៉ោង២និង ៣០នាទីឈានចូលថ្ងៃទី១៩ ធ្នូ២០១៨ នៅចំណុច មជ្ឈណ្ឌល កំសាន្តរ៉ុក ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលជាចំណុច ចាប់ផ្តើមទី១ រីឯចំណុចទី២ នៅចំណុចមុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងចំណុចទី៣ នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ ជាលទ្ធផលបង្ក្រាបបានទាំង២ចំណុច ទី១ នៅចំណុច: នៅមុខមជ្ឈមណ្ឌល កំសាន្តរ៉ុកឃាត់ខ្លួន ជនសង្ស័យ១នាក់(ប្រុស) ចាប់យកវត្ថុតាង ថ្នាំញៀន ប្រភេទមេតំហ្វេតាមីន ទម្ងន់១៥០ក្រាម ។នៅចំណុចទី២ មុខក្លឹបអ៊ឹមផាយអឺ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ជនសង្ស័យ១នាក់(ស្រី) ។នៅចំណុចទី៣ នៅក្នុងមជ្ឈមណ្ឌលរ៉ុក បន្ទប់លេខ១០៨...

Most popular

Recent posts