ព័ត៌មាន

ភ្នំពេញ៖ កំពូលតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ ក្នុងហាងលក់គ្រឿងសមុទ្រមួយកន្លែង គប់កំប៉ុងស្រាបៀរទៅលើរូបនាង ខណៈនាងកំពុងតែច្រៀងនៅលើឆាក ។​ ហេតុការណ៍នេះ បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំង កាលពី​វេលាម៉ោង​១០៖០៥នាទីយប់​ ថ្ងៃអង្គារ​ ទី២៥ ខែធ្នូ​ ឆ្នាំ២០១៨ នៅចំណុចភោជនីយដ្ឋាន​មួយ​យីហោ​ សមុទ្រ​ នៅជិតមន្ទីរពេទ្យ​កុមារជាតិ​ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក​ រាជធានីភ្នំពេញ​ ។ នៅមុនពេលកើតហេតុ​ កញ្ញាបាននិយាយថា កញ្ញាត្រូវច្រៀង និងសម្ដែងនៅក្នុងកម្មវិធី​ Hite X'mas Edition Party ដែលប្រព្រឹត្តទៅនាយប់ថ្ងៃអង្គារ ទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅភោជនីយដ្ធាន "សមុទ្រ"​ ដែលរៀបចំឡើងដោយក្រុមហ៊ុនស្រាបៀរហៃ Hite របស់ប្រទេសកូរ៉េ ហើយកញ្ញាមកដល់កន្លែងនេះត្រៀមច្រៀង៦បទ រួចទៅច្រៀងមួយកន្លែងទៀត លុះនៅមុនពេលកើតហេតុបន្តិច កញ្ញាមកដល់ពេល៩ និង៥០នាទី ហើយម៉ោងដែលកញ្ញាត្រូវច្រៀងគឺម៉ោង១០យប់ តែម្ចាស់ហាងខឹងមិននិយាយអី ហើយក៏ស្រាប់តែមានបុរសម្នាក់ ក៏គប់កំប៉ុងស្រាបៀរដាក់កញ្ញាតែម្តងខណៈពេលកំពុងច្រៀង ។ ទើបធ្វើឲ្យ​កញ្ញា​ ទេព​ បូព្រឹក្ស​ កើតទុក្ខមិនសុខចិត្ត ទើបធ្វើការ Live វិដេអូផ្ទាល់ ចេញពី​គណនេយ្យ​ផេក​ហ្វេសប៊ុក​របស់កញ្ញា​ផ្ទាល់ រហូតមហាជន​អ្នកនិយមលេងហ្វេសប៊ុក Likes និង...
ភ្នំពេញ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុនឹងយុវត្ដី២នាក់ទៀតរងរបួសស្រាល ខណៈពេលពួកគេទាំង៣នាក់ជិះម៉ូតូមួយគ្រឿងទៅបុករថយបន្តបែនដឹកដីកំពុងបើកឆ្លងកាត់ផ្លូវយ៉ាងពេញទំហឹងបណ្តាលឲ្យស្លាប់នឹងរបួសបែបនេះតែម្តង ។ ហេតុការណ៍គ្រោះយ៉ាងរន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង១និង២០នាទីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិ៥ត្រង់ចំណុចមុខ(ធនាគាអេស៊ីលីដាឬស្សីកែវ)ក្រុម៧ភូមិស្ពានខ្ពស់សង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឬស្សីកែវ។ យុវជនរងគ្រោះមានឈ្មោះ ហម រតនះ ហៅ ហ្គោល អាយុ១៧ឆ្នាំមានមុខរបរ នៅផ្ទះ មានទីលំនៅភូមិព្រែកព្នៅ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅជិម៉ូតូម៉ាកសេ១២៥ស៊េរីឆ្នាំ២០១៥ពណ៍ខ្មៅពាក់ស្លាកលេខភ្នំពេញ 1FC-2971 ។ ចំណែកយុវត្ដី២នាក់រងរបួសស្រាលដែលរួមដំណើរជិះពីក្រោយនោះមិនត្រូវបានស្គាល់អត្តសញ្ញាណ្ណនោះឡើយ។រីឯរថយន្តម៉ាក់នីសាន់ពណ៍លឿងពាក់ស្លាកលេខចង្កូតស្តាំPP-1527របស់ក្រុមហ៊ុន(អិល អិន អេស ខេ ខនស្រ្តាក់សិន)អ្នកបើកបរក្រោយកើតហេតុរត់គេចខ្លួនបាត់ស្រមោល៕  
ព្រះសីហនុ៖ បុរសម្នាក់ក្លែងបន្លំប្រើប្រាស់ឯកសណ្ឋានជាមន្រ្តី​នគរបាលជាតិ ចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវនៅក្នុងបន្ទប់ ត្រូវបាន​កម្លាំងជំនាញផែននគរបាលព្រហ្មទណ្ឌ បានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់២ កម្លាំងប៉ុស្តិ៍នគរបាលសង្កាត់៤ និងកម្លាំងពាក់ព័ន្ធផ្សេងទៀត ធ្វើការលោមព័ទ្ធចាប់ខ្លួនបានភ្លាមៗ។ ករណីខាងលើនេះ កើតឡើងកាលពីវេលាម៉ោង១១ និង៣០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ក្នុង​ផ្ទះសំណាក់ ចំប៉ីផ្សារលើ ស្ថិតនៅភូមិ១ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុ ម្ចាស់ផ្ទះសំណាក់បានរាយការណ៍ប្រាប់សមត្ថកិច្ចថា មានជនសង្ស័យម្នាក់ ភេទប្រុស មិនស្គាល់អត្តសញ្ញាណ ពាក់ឯកសណ្ឋាននគរបាល បានធ្វើសកម្មភាពចូលលួចសម្ភារៈមានតម្លៃរបស់ភ្ញៀវគាត់នៅក្នុងបន្ទប់ ពេលគាត់មកទាន់ ជនសង្ស័យបានរត់ផ្លោះចូលទៅក្នុងធនាគារ ABA ។ បន្ទាប់ពីបានទទួលដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចសហការគ្នា ធ្វើការលោមព័ទ្ធជុំវិញបរិវេណកន្លែងកើតហេតុ រួចធ្វើការរុករកជនសង្ស័យ រហូតចាប់ឃាត់ខ្លួនបានជនសង្ស័យ ខណៈ​ដែលកំពុងសម្ងំ​លាក់ខ្លួននៅក្នុងធុងទឹក ជាន់ខាងលើនៃផ្ទះសំណាក់ ចំប៉ីផ្សារលើ។ ជនសង្ស័យឈ្មោះ សេង វិឆៃ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅ មិនពិតប្រាកដ។ វត្ថុតាងចាប់បានរួមមាន ៖ -ម៉ូតូ១គ្រឿង ម៉ាក PCX ពណ៌ទឹកមាស គ្មានស្លាកលេខ -វិទ្យុទាក់ទង ១គ្រឿង -ឆ្នាំងសាកវិទ្យុទាក់ទង១គ្រឿង -ឯកសណ្ឋាននគរបាល២ឈុត -អាវរងាពណ៌ខ្មៅ ដៃវែង...
បាត់ដំបង៖ រថយន្ត១គ្រឿងម៉ាកវីហ្គូបានបុកជាមួយកាមរី បណ្តាលឲ្យស្លាប់២នាក់ភ្លាមៗនៅនឹងកន្លែង ចំណែករថយន្តបង្កបើករត់គេចខ្លួនបាត់ នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ ជីសាងឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបង។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នាវេលាម៉ោង៦ល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិ ជីសាងឃុំត្រែងស្រុករតនមណ្ឌល ខេត្តបាត់ដំបងមានករណីគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងបង្កឡើងដោយរថយន្តម៉ាកវីហ្គូ ពណ៌សពាក់ស្កាលេខពាក់ស្លាកលេខភ្នំពេញ 1971 បើកពីកើតទៅលិចច្រាដ់ទិសគ្នា ( រត់គេចខ្លួនបាត់)ពេលមកដល់ចណុចកើតហេតុបានបើកក្នុងល្បឿនលឿនលឿនមកបុករថយន្តម៉ាកកាមរីបណ្តាលឲ្យស្លាប់២នាក់ភ្លាមៗរួចបើកគេចខ្លួនបាត់។ សមត្ថកិច្ចបានបញ្ជាក់ថា ជនរងដែលបានស្លាប់២ នាក់មាន ÷១, ឈ្មោះ រឿន រ៉ន ភេទ ប្រុសអាយុ ៣៩ ឆ្នាំ រស់នៅ ភូមិ ភ្ជាវឃុំត្រែង ស្រុក រតនមណ្ឌល ( ស្លាប់ ) ២, ឈ្មោះ ម៉ាណ រ៉ាន់ភេទ ស្រីអាយុ ៦០ឆ្នាំ រស់នៅ ភូមិ ភ្ជាវឃុំ ត្រែងស្រុក រតនមណ្លល ( ស្លាប់ )។ បច្ចុប្បន្នមធ្យោបាយទាំង២ត្រូវសមត្ថកុច្វអូសយកមករក្សាទុកនៅអធិការស្រុកបណ្តោះអាសន្ន ឯសព្វបានប្រគល់ឲ្យ ក្រុមគ្រួសារយកទៅលំនៅដ្ឋានរៀងខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ភ្នំពេញ៖ កាលពីម៉ោង១១ព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ យុវសិស្សវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ២នាក់ បានបើកម៉ូតូប្រដេញគ្នាលេង ជ្រុលទៅបុកម៉ូតូកង់បីឈប់ស្ងៀម ក្រោយពីពួកគេ​ចេញពីសាលា បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់ អ្នករួមដំណើរបួសស្រាល។ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កការភ្ញាក់ផ្អើលនៅទល់មុខអគារពាណិជ្ជកម្មអ៊េតវូត ផ្លូវមហាវិថីសហព័ន្ធរុស្សី ភូមិទ្រុងមាន់ សង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ ។ យុវសិស្សរងរបួសមិនបានប្រាប់ពីអត្តសញ្ញាណឡើយ តែមិត្តភក្តិរបស់អ្នករបួសស្រាល​ ប្រាប់ថា ពួកគេ​ជាសិស្សរៀនថ្នាក់ទី១០ នៅវិទ្យាល័យ ហ៊ុនសែន បុរី១០០ខ្នង។ ប្រភពនៅកន្លែងខាងលើបានឲ្យដឹងថា មុនកើតហេតុឃើញយុវសិស្សរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក SUZUKI nex ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ1DF-4491 ឌុបគ្នាចេញពីវិទ្យាល័យហ៊ុនសែនបុរី១០០ខ្នង ដោយជិះប្រដេញគ្នាលេង ខណៈមកដល់ចំណុចខាងលើ ក៏ជ្រុលទៅកង់បី​បុកពីក្រោយ ដែលឈប់ស្ងៀម បណ្តាលឲ្យដួលរងរបួសអ្នកបើកធ្ងន់ ចំណែកអ្នករួមដំណើររងរបួសស្រាល។ ក្រោយកើតហេតុ ម៉ូតូកង់បីបើកចេញបាត់ ចំណែកអ្នករងរបួស ត្រូវរថយន្តសង្រ្គោះដឹកទៅសង្គ្រោះបាត់ ដោយឡែកម៉ូតូរងគ្រោះត្រូវបានមិត្តភត្តិជនរងគ្រោះជិះចេញទៅតាមពីក្រោយរថយន្តពេទ្យផងដែរ៕
សៀមរាប​៖ ការបង្ក្រាបនេះធ្វើឡើងកាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​ធ្នូ ឆ្នាំ​២០១៤​ នៅចំណុច​ផ្សារ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​ ។​ ​លោក​អ៊ឹង វុ​ធារ៉ា នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បានឲ្យដឹងថា ការបង្ក្រាប​ករណី​ដឹកជញ្ជូន​សត្វព្រៃ​ខុស​ច្បាប់​នេះ កម្លាំង​រដ្ឋ​បាល​​​ព្រៃឈើ ដកហូត​បាន​សត្វ​អណ្តើក​ចំនួន​៧៣​ក្បាល មាន​ទម្ងន់​៤៧៨​គីឡូក្រាម និង​សត្វ​អន្សង ចំនួន​៥៣​ក្បាល មាន​ទម្ងន់​២១៩​គីឡូក្រាម ព្រមទាំង​ដកហូត​បាន​មធ្យោបាយ​ដឹកជញ្ជូន​នូវ​រថយន្ត​ម៉ាក​តូយ៉ូតា​ហា​យឡេន​ឌ័​រ មួយគ្រឿង ។ នាយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​បន្ទាយស្រី បាន​ទទួលស្គាល់ ក្នុង​ចុះ​បង្ក្រាប​បទល្មើស​នេះ អ្នកបើកបរ​រថយន្ត បាន​រត់គេចខ្លួន​បាត់ ហើយ​សត្វព្រៃ​ទាំង​នោះនឹង​ត្រូវ​យក​ទៅលែង​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​ ៕
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែធ្នូរ​ ឆ្នាំ២០១៨នេះ មានតារាចំរៀងអាជីពម្នាក់គឺ​លោក រ៉ា យ៉ាឌីន ក្រោយពីបានជូបគ្រោះថ្នាក់ចរាចរណ៍អស់ពេលជាង១សប្ដាហ៍មកហើយនោះ លោកក៍បានមកទំនាក់ទំនងជាមួយនឹងលោកK01 ដើម្បីជួយរកយុត្តិធម៌ជូនរូបលោក ដោយសារតែមានរថយន្ដមិនចាំម៉ាកមួយគ្រឿងបានវ៉ាជែងមកកៀរម៉ូតូរបស់លោកបណ្ដាលអោយដួលបោករងរបួសធ្ងន់ហើយរថយន្ដបានបើករត់បាត់ស្រមោល ដោយឡែកក្រោយពីលោកដេកដួលសន្លាប់ស្តូកស្ដឹង ក៍មិនដឹងថាមានជនឆ្លៀតឱកាសមកពីណាទេបានយកលុយពីកាបូបគាត់អស់ ដោយក្នុងកាបូបនោះមានលុយជិត៥០០ដុល្លារ។ មួយវិញទៀតក្នុងអំពីគ្រោះថ្នាក់ចរាចរណ៍ លោកក៍បានរៀបរាប់អំពីជីវិតរបស់លោកផងដែរ គឺលោកជាកូនកំព្រាហើយលោកក៍បានស្រលាញ់វិស័យសិល្បះនេះតាំងពីនៅតូចៗមកម្លេះ។ ដោយឃើញពីការរៀបរាប់ពីជីវិតដ៍កំសត់នេះ លោកK01ក៍បានជួយឧបត្ថម្ភថវិការរបស់ខ្លួនផ្ទាល់ចំនួន១០មុឺនរៀល និងអ្នកមីងចន្ទ្រាចំនួន១០មុឺនរៀល សរុប២០មុឺនរៀល សម្រាប់ជូនលោកយកទៅព្យាបាលរបួសផងដែរ៕    
ភ្នំពេញ៖ រថយន្តដឹកទំនិញធន់ធំមួយគ្រឿងបើក​បរក្នុងល្បឿនលឿនស្រាប់តែបែកកង់មុខបួងចង្កូត​មិនទាន់បុករះឡើងលើសួនច្បារផ្លូវ​៥០​ម៉ែត្រ​ ស្ថិតក្នុងភូមិហារ​ សង្កាត់ដង្កោ​ ខណ្ឌដង្កោ​ រាជធានីភ្នំពេញ​ កាលពីវេលាម៉ោង៣នឹង០០នាទី រសៀលថ្ងៃទី​២៤​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ ។ តាមប្រភព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថាមុនដំបូងគេបានឃើញរថយន្តបង្កហេតុម៉ាក​ FUSO ធ្វើដំណើរយ៉ាងលឿនតាមបណ្តោយផ្លូវ៥០ម៉ែត្រ​ ទិសដៅពីលិចទៅកើតឆ្ពោះពីផ្លូវព្រៃសឡើងមកផ្លូវចំការដូង​ ប៉ុន្តែពេលបើកមកដល់ទីតាំងកើតហេតុស្រាប់តែរថយន្តបែកកង់មុខចំហៀងខាងឆ្វេង​ បណ្តាលអោយរថយន្តរេចង្កូតបុកឡើងសួនច្បារនឹងបុកដើម​ឈើដែលដាំលើសួនបាក់អស់ជាច្រើនដើម​ ។ ប្រភពដដែលបន្តថាក្នុងហេតុការណ៍មិនបណ្តាលអោយមានមនុស្សរងរបួសនោះទេ​ ហើយប្រជាពលរដ្ឋគិតថាករណីនេះពិតសំណាងណាស់ដែលរថយន្តមិនរេចង្កូតបុករះបងប្អូនដែលកំពុងធ្វើដំណើរតាមផ្លូវនោះ​ ។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ទីតាំងនឹងបានឃាត់អ្នកបើកបររថយន្តបង្ករួចបានទំនាក់ទំនងទៅកម្លាំងជំនាញចុះមកវាស់វែង​ យករថយន្តបង្កទៅរក្សាទុកព្រោះដោយសាររថយន្តនេះបានធ្វើអោយទ្រព្យសម្បត្តិសាធារណៈរងការខូចខាត​៕
ភ្នំពេញ​៖ មានហេតុការណ៍ដ៏ភ្ញាក់ផ្អើលមួយពេញហាងស៊ុប​Family BBQ មួយកន្លែង បន្ទាប់ពីស្ត្រីជាប្រពន្ធ និងប្ដីដែលជាជនជាតិចិននិងកូន២នាក់ ព្រមទាំងស្ត្រីម្នាក់ទៀតជាម្ដាយ បានចូលមកញ៉ាំស៊ុប ស្រាប់តែមួយសន្ទុះក្រោយមក ក៏មានបុរសម្នាក់ដែលគេអះអាងថាជាប្ដីដើមបានជិះម៉ូតូរត់ចូលមកធ្វើសកម្មភាពកាប់ទាំងក្រុមគ្រួសារ បណ្តាលឲ្យប្ដីស្លាប់និងស្ត្រីជាប្រពន្ធព្រមទាំងម្ដាយក្មេករងរបួសធ្ងន់ផងដែរ ហើយជនបង្កបានរត់គេចខ្លួនបាត់ស្រមោលតែម្តង ។ ហេតុការណ៍ដ៏ភ្ញាក់ផ្អើលនេះបានបង្កឡេីងកាលពីវេលាម៉ោង០៧ និង ២០នាទីយប់​ ថ្ងៃចន្ទ​ ទី២៤ ខែធ្នូ​ ឆ្នាំ២០១៨ នៅត្រង់ចំណុចផ្ទះ​លេខ៧៩៣ (ហាង Family BBQ Buffet)​ ផ្លូវ១០១​ ស្ថិតក្នុងសង្កាត់បឹងត្របែក ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។ យោងតាម​មន្ត្រីអាវុធហត្ថខណ្ឌចំការមន​ បានបង្ហើបឲ្យដឹងថា​ បុរសជនជាតិចិន ដែលជាប្ដីក្រោយនោះ បានស្លាប់ហេីយ​ ក្រោយពីបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី ចំណែកប្រពន្ធ និងម្ដាយក្មេករងរបួសធ្ងន់កំពុងសម្រាក់នៅឯមន្ទីពេទ្យ ។ លោក ហៀង​ ណារ៉េត អធិការរងនគរបាលខណ្ឌចំការមន​ បានប្រាប់ឲ្យដឹងដែរថា​ បុរសដៃដល់ដែលធ្វេីសកម្មភាព​កាប់ទៅលេីមនុស្ស៣នាក់​ បណ្ដាលឲ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ខាងលេីនោះ គឺជាអតីតប្ដីរបស់នារីរងគ្រោះ​ មិនទាន់ស្គាល់អត្តសញ្ញាណទេ​ តែត្រូវបានគេស្គាល់ថាជាមន្ត្រីយោធា និងមិនទាន់ដឹងថាជាករណី​អ្វីនោះទេ​ ព្រោះកម្លាំងលោក​កំពុងធ្វេីការស្រាវជ្រាមួយជំហានសិន។ តែបើតាមការរៀបរាប់ពីសន្តិសុខយាមម៉ូតូមុខហាងប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុ គេបានឃើញនារីរងគ្រោះ(ជាប្រពន្ធ)និងក្រុមគ្រួសារ (មានកូន២នាក់ និងស្ត្រីម្នាក់ទៀត​ជាម្ដាយ) បានជិះរថយន្ត Highlander មួយគ្រឿងមកហាងកេីតហេតុខាងលើ ទេីបមួយសន្ទុះក្រោយមក មានជនជាតិចិនដែលជាប្ដីក្រោយ ជិះកង់មួយគ្រឿងមកតាមក្រោយ ទេីបនាំគ្នាហៅ​ស៊ុបញាំជុំគ្នា...
ប៉ៃលិន៖ កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨ មានករណីប្រទះឃើញស្រ្តីវ័យចំណាស់ម្នាក់ ដេកស្លាប់កណ្តាលផ្លូវ (សង្ស័យខ្យល់គរ) ដែលករណីស្ថិតក្នុងភូមិវាល ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ៕

Most popular

Recent posts