Home ព័ត៌មាន ទាន់ហេតុការណ៍

ទាន់ហេតុការណ៍

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់មួយរវាងរថយន្ដនឹងម៉ូតូ ដែលរថយន្ដបើកបរដោយបុរសជាជនជាតិចិនក្នុងស្ថានភាពស្រវឹងបានបុកម៉ូតូ១គ្រឿងបង្កអោយបុរសម្នាក់ស្លាប់យ៉ាងអណោចអធម៍នៅហ្នឹងកន្លែងកើតហេតុ ហើយកូនប្រុសដាច់ម្រាមដៃនិងរងរបួសធ្ងន់។ ហេតុការណ៍កើតឡើងវេលាម៉ោង៨និង៤៥នាទីយប់ ថ្ងៃទី១៨ តុលា ២០១៧ ស្ថិតក្នុងភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅ ខណ្ឌពោធ៍សែនជ័យ ។ ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតឈ្មោះ លីយ៍ សុបញ្ញា អាយុ៣៣ឆ្នាំ មុខរបរ ជាងសំណង់ មានស្រុកកំណើតភូមិចន្យា័ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បើកបរម៉ូតូម៉ាក សង់ឌ្រីម០៩ ពណ៍ខ្មៅ  ស្លាកលេខ អង្គការONG 200 -1-807 ស្លាប់និងកន្លែងកើតហេតុ កូនដាច់ម្រាមដៃ ប្រពន្ធរងបួសធ្ងន់ត្រូវដឹកសង្គ្រោះបន្ទាន់មន្ទីរពេទ្យ។ ចំណែករថយន្តប៉ាឡែន ស្លាកលេខ ភ្នំពេញ 2AJ-1529 បើកបរដោយបុរសជនជាតិចិនម្នាក់ស្ថិតក្នុងស្ថានភាពស្រវឹងជិះបញ្ចាស់គ្នា។ ក្រោយកើតហេតុសមត្ថកិច្ចចរាចរណ៍ធ្វើការចុះវាស់វែងរួចយករថយន្តថែរក្សាទុកនៅចរាចរណ៍ជើងគោករាជធានីភ្នំពេញសពជនរងគ្រោះសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារសាច់ញាតិធ្វើបុណ្យតាមប្រពៃណី។
មានគ្រោះថ្នាក់ចរាចរណ៍មួយបង្ករដោយជនជាតិចិន បើករថយន្តបុកខ្មែរដែលកំពុងជិះម៉ូតូមានគ្នា៣នាក់បណ្តាលអោយស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុម្នាក់នឹងរងរបួសធ្ងន់២នាក់ដឹកទៅសង្គ្រោះបន្ទាន់ឯមន្ទីពេទ្យ។ហេតុការណ៍នេះកើតឡើងនៅលើផ្លូវវែងស្រេង សង្កាត់ចោមចៅ ខណ្ឌពោសែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល៨:៤០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧។
មានករណីអគ្គីភ័យឆាប់ឆេះយប់មិញឆក់យកជីវិតមនុស្ស៤នាក់ស្លាប់ឆេះក្នុងអណ្ដាតភ្លើងយ៉ាងអាណោចអាធ័ម ។សម្រែកស្រែកហៅអោយជួយក្នុងអគ្គីភ័យដែលបានឆាប់ឆេះពីយប់មិញ បានឆក់យកជីវិតបុរស៤នាក់បានស្លាប់យ៉ាងអណោចអធ័មនៅក្នុងផ្សែងភ្លើងឆាបឆេះខ្មួលខ្មាញ់នៅក្នុងហាងលក់គ្រឿងអេឡិចត្រូនិចនិងកុំព្យូទ័រយីហោ អេស ធី សុី កុំព្យូទ័រ កាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៧ នៅចំណុចផ្តះលេខ3B ផ្លូវលេខ៧០ ជិតផ្សារទួលសង្កែរ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះទាំង៤នាក់គឺជាម្ចាស់ហាងនិងបុគ្គលិកដែលកំពុងតែសម្រាកនៅខាងក្នុងហាងជាន់ខាងលើដោយចាក់សោកខាងក្នុងហើយដោយភ្លើងឆេះចេញជាផ្សែងខ្លួលខ្មាញ់ធ្វើអោយជនរងគ្រោះរកផ្លូវចេញមិនឃើញថប់ដង្ហើមរោលខ្លោចពេញខ្លួនស្លាប់យ៉ាងវេទនានៅក្នុងផ្សែងភ្លើង។ ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានអោយដឹងថា នៅមុនពេលកើតហេតុគេបានឃើញផ្សែងខ្មៅហុយចេញពីហាងលក់កុំព្យូទ័រ យីហោ អេស ធី សុី កុំព្យូទ័រ យ៉ាងខ្មួលខ្មាញ់ហើយក៏រាយការណ៍ទៅសមត្ថកិច្ចអោយមកជួយអន្តរាគមន៍។ ប្រភពបានបន្តថាក្រោយពីទទួលបានព័ត៌មាននេះកម្លាំងសមត្ថកិច្ចក៏ដូចជាកម្លាំងអាវុធជាច្រើននាក់និងរថយន្ដពន្លត់អគ្គិភ័យជាច្រើនគ្រឿងបានទៅដល់កន្លែងកើតហេតុធ្វើការគាស់និងវាយបំបែកទ្វារកញ្ចក់បាញ់ទឹកពន្លត់ដើម្បីជួយអ្នកដែលជាប់នៅខាងក្នុងហាង តែដោយស្ថានភាពផ្សែងហុយខ្លាំងពេកបណ្ដាលអោយជនរងគ្រោះទាំង៤នាក់ដែលជាប់នៅខាងក្នុងនោះមិនអាចទ្រាំទ្របានទើបបណ្ដាលអោយថប់ដង្ហើមឆេះរោលខ្លោចពេញខ្លួនស្លាប់នៅក្នុងផ្សែងភ្លើងយ៉ាងអណោចអធ័មតែម្ដង។នៅកន្លែងកើតហេតុនេះគេឃើញមានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងនាយឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចុះមកផ្ទាល់នៅកន្លែងកើតហេតុតែម្ដង។ សមត្ថកិច្ចបានអោយដឹងថា ក្នុងករណីអគ្គីភ័យនេះដែរគឺកម្លាំងបានប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យសរុបចំនួន១២គ្រឿង ប្រើប្រាស់អស់ទឹកចំនួន២០ឡានទើបគ្រប់គ្រងរលត់ទាំងស្រុងនៅម៉ោង១២និង៣០នាទីរំលអាធ្រាតឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៧ ចំណែកសពជនរងគ្រោះទាំង៤ ត្រូវបានយកទៅដម្កល់នៅមន្ទីរពេទ្យកាលម៉ែតដើម្បីរងចាំសាច់ញាត្តិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងនៅលើរកំណាត់ផ្លូវជាតិលេខ4 នៅភូមិពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ តាមសម្ដីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបាននិយាយថា មានម៉ូតូម៉ាកHonda Dreamមួយគ្រឿងបើកបរដោយបុរសម្នាក់បើកបញ្ច្រាស់ទិសគ្នាជាមួយរថយន្ត ពេលមកដល់កន្លែងកើតហេតុ រេចង្កូតចូលកន្លងរថយន្តបណ្ដាលអោយបុកគ្នាជាមួយរថយន្តធនធំយ៉ាងពេញទំហឹង។ បណ្ដាលអោយភាគីខាងម៉ូតូរងរបួសធ្ងន់ដឹកទៅសង្គ្រោះនៅឯមន្ទីពេទ្យដោយមិនទាន់ដឹងថាស្លាប់ឬរស់នៅឡើយ៕
នៅរសៀលថ្ងៃទី16ខែតុលាឆ្នាំ2017តារាចម្រៀង សាន ស្រីឡៃ បេក្ខភាព The Voice Cambodia រដូវកាលទី២ ត្រូវបានគេបាញ់សម្លាប់ នៅក្បែរទូរទស្សន៍ប៉ុស្តិ៍អប្សរា រួចខ្មាន់កាំភ្លើងបានបាញ់សម្លាប់ខ្លួនឯងតាមក្រោយ។
ប្រទះឃើញសាកសពក្មេងប្រុសអាយុប្រហែល5ទៅ6ឆ្នាំ​អណ្ដែតទឹក ដែលមានទីតាំងនៅភូមិក្បាលកោះ​ ឃុំអន្លង់ចិន​ ស្រុកស្អាង ខេត្តកណ្ដាល ដោយរកមិនទាន់ឃើញសាច់ញាតិនៅឡើយទេ៕
មានម៉ូតូសង់បិុចមួយគ្រឿងបានជិះគ្នាពីនាក់ក្នុងល្បឿនលឿនជ្រុល នៅតាមបណ្ដោយផ្លូវម៉ៅសិុនទុង(មុខម៉ុងឌីយ៉ា)​ ក៏បានទៅបុកគូទរថយន្តLuxesRX350ពីក្រោយពេញទំហឹងបណ្ដាលអោយភាគីខាងម៉ូតូមួយនាក់រងរបួសធ្ងន់បញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យភ្លាមៗ រីឯម្នាក់ទៀតបានរត់គិចខ្លួនតែត្រូវសមត្ថកិច្ចតាមចាប់បានបញ្ចូនទៅបុស្តិ៍ខណ្ឌទួលគោកផងដែល។
មានករណីរថយន្តមួយកឹបកន្លះមួយគ្រឿងបើកតាមបណ្ដោយផ្លូវស្តុុបណតប្រ៊ីទចាក់ទៅបុរីពិភពថ្មីវេងស្រង មកដល់ចំណុចកើតហេតុ ក៏បានបុកគ្នាជាមួយនឹងម៉ូតូសង់017ដែលជិះបញ្ច្រាស់ទិសគ្នាពេញទំហឹង បណ្ដាលអោយភាគីម៉ូតូរងរបួដធ្ងន់ ចំណែកអ្នករថយន្តរត់គិចខ្លួនបាត់។
មានករណីបាញ់សម្លាប់យ៉ាងសាហាវនៅហាងជឹកសីុ​ មួយកន្លែងដែលស្ថិតនៅសង្កាត់មានជ័យ ខណ្ឌមានជ័យ ជនរងគ្រោះត្រូវបានជនសង្ស័យបាញ់ចំនួន3គ្រាប់ បណ្ដាលអោយស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ប៉ុន្តែសមត្ថកិច្ចក៏ចាប់បានជនសង្ស័យម្នាក់ផងដែល។ ជនរងគ្រោះមានឈ្មោះថា ជ័យ ប៉ុនថន​អាយុ52ឆ្នាំ​ ជាអតីតសន្ដិសុខក្រុមហ៊ុនមួយកន្លែង ហើយពេលនេះបងប្អូនសាច់ញាតិបានដឹងនឹងមកដល់កន្លែងកើតហេតុរងចាំយកសពទៅបុណ្យផងដែល៕  
នៅថ្ងៃទី១០ ខែតុលា ឆ្នំ២០១៧ លើផ្លូវកៅស៊ូពីផ្សាស្លាបលែងទៅផ្សារប័ង្គសី នៅចំណុចភូមិត្រពាំងជ្រៃ ឃុំព្រៃវិហារ ស្រុកគងពិសី រថយន្តបែនដឹកដី ពណ៌ស ផ្លាកលេខចង្កូតស្ដាំ PP-1303 អ្នកបើកបរមិនស្គាល់ ឈ្មោះ ក្រោយពេលកើតហេតុអ្នកបើកបររត់គេចខ្លួន។ រថយន្តបានបុកម៉ូតូ ១គ្រឿង ម៉ាកហុងដា C125 សេរី 2009 ពណ៌ខ្មៅ ផ្លាកលេខ កំពង់ចាម 1B-1001 បើកដោយឈ្មោះ ហែម នាង ប្រុស អាយុ ៥៧ឆ្នាំនៅ ភូមិភារី ឃុំភារីមានជ័យ ស្រុកបសេដ្ឋ (ស្លាប់) អ្នករួមដំណើរ ០២នាក់ ឈ្មោះ ណយ ពៅ អាយុ ៤២ ឆ្នាំ (ស្លាប់) និងឈ្មោះ នន ង៉ែត អាយុ ៤២ ឆ្នាំ ស្រី នៅ ភូមិអូរ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង (ស្លាប់)។ ចំពោះវត្ថុតាងបានយករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកគងពិសី បន្ដស្រាវជ្រាវ...

Most popular

Recent posts