Home ព័ត៌មាន

ព័ត៌មាន

មណ្ឌលគិរី​៖ ​រថយន្ត​ចំនួន​២​គ្រឿង​បាន​រង​ការខូចខាត​យ៉ាងដំណំ​មនុស្ស​ចំនួន​៤​នាក់​រងរបួស​ធ្ងន់ ​និង​ស្រាល​ និង​ផ្ទះ​ចំនួន​១​ខ្នង​បាន​បាក់​រាប​ដល់​ដី​។ ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ចំណុច​km136​ស្ថិតនៅ​ភូមិ​ឆ្នែង ​ឃុំ​ស្រែ​ខ្ទុ​ម ​ស្រុក​កែវ​សីមា ​ខេត្តមណ្ឌលគិរី​ កាលពី​វេលា​ម៉ោង៦ថ្ងៃទី ២៧ ខែធ្នូ ​ឆ្នាំ២០១៨​។​ ​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ប្រភព​បាន​ឲ្យ​ដឹងថា​មាន​រថយន្ត​ចំនួន​៥​គ្រឿង​បាន​បើក​តាម​ពីក្រោយ​ឡាន​សាំ​យ៉ុង​មួយគ្រឿង​ដែលមាន​ផ្ទុក​ឈើប្រណិត​ក្នុងទិសដៅ​ពី​ស្រុក​កែវ​សីមា ឆ្ពោះទៅ​ស្រុក​ស្នួល​ខេត្តក្រចេះ​។ មកដល់​ចំណុចកើតហេតុ រថយន្ត​ពីរ​គ្រឿង​បាន​ប៉ះទង្គិច​គ្នា បណ្ដាលឱ្យ​រថយន្ត​សាំ​យ៉ុង​រង​ការ​ក្រឡាប់ ជាច្រើន​ត្រឡប់​ចូលទៅក្នុង​ផ្ទះមួយ​ខ្នងរ​បស់បង​ប្អូន​ខ្មែរ​អ៊ីស្លាម​។​ ​ប្រភព​បាន​បន្តថា​គ្រោះថ្នាក​នោះ​បង្ក​ឱ្យ​មនុស្ស​នៅក្នុង​ផ្ទះ​ម្នាក់​រងរបួស​ធ្ងន់​។​ ចំណែក​មនុស្ស​នៅលើ​រថយន្ត​សាំ​យ៉ុង ចំនួន៣​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​កំពុង​ស្ថិតនៅ​ក្នុងកា​រ​ជួយសង្គ្រោះ​។ ដោយឡែកម្ចាស់​រថយន្ត​ប្រភេទ​ឆ្លាម ពុំ​ស្គាល់​អត្តសញ្ញាណ មិនបាន​ស្ថិតនៅ​កន្លែងកើតហេតុ​នេះនោះ​ទេ​។​ ​សេចក្តីរាយការណ៍​ពី​កន្លែងកើតហេតុ បាន​បញ្ជាក់ថា រថយន្ត​ដែល​រត់តាម​ពីក្រោយ​រថយន្ត​សាំ​យ៉ុង គឺជា​រថយន្ត​របស់​ស​ម​ត្ថ​កិច្ច​ស្រុក​កែវ​សីមា​។​ ចំណែក​រថយន្ត​សាំ​យ៉ុង​ដែលមាន​ផ្ទុក​ឈើ​នោះ​ត្រូវបាន​គេ​បង្ហើប​ថា​មាន​ម្ចាស់​ឈ្មោះ​រដ្ឋ​ជា​តៃកុង​ឡាន​និង​ជា​កូនប្រុស​របស់លោក​មាស​សុភាព​មេបញ្ជាការ​វរៈ​ការពារ​ព្រំដែន​លេខ​២០៤​ខេត្តក្រចេះ​។​ ​ក្រោយ​កើតហេតុ សមត្ថកិច្ច​ស្រុក​កែវ​សីមា បាន​ចុះ​ដល់​គោលដៅ និង​បាន​បញ្ជូន​ជនរងគ្រោះ​ទាំង​៤​នាក់ ទៅធ្វើ​ការសង្គ្រោះ នៅ​មណ្ឌល​សុខភាព ស្រុក​កែវ​សីមា ហើយ​ខ្លះទៀត​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ នៅឯ​ប្រទេស​វៀតណាម​៕
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោកK01 ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះនៅក្នុងបណ្ដាញសង្គម ត្រូវបានម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ឧបត្ថម្ភរថយន្ដNavara១គ្រឿង សម្រាប់ជាមធ្យោបាយក្នុងការបំពេញការងារសង្គម និងការងារមនុស្សធម៌។ ដោយឃើញនូវសកម្មភាពរបស់លោកK01 តែងតែចេញមុខបំពេញរាល់ការងារសង្គម និងការងារមនុស្សធម៌ធ្វើអោយម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ពេញចិត្តនូវសកម្មភាពនេះ ទើបលោកសម្រេចចិត្តឧបត្ថម្ភរថយន្ដ១គ្រឿងនេះសម្រាប់លោកK01 បន្តការងារសង្គម និងជួយសង្គមដើម្បីបំរើប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួល និងកាន់តែទូលំទូលាយជានេះ៕
កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ម្សិលមិញនេះ លោកK01 ដែលជាអ្នកសារព័ត៌មានល្បីឈ្មោះនៅក្នុងបណ្ដាញសង្គម ត្រូវបានម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ឧបត្ថម្ភរថយន្ដNavara១គ្រឿង សម្រាប់ជាមធ្យោបាយក្នុងការបំពេញការងារសង្គម និងការងារមនុស្សធម៌។ ដោយឃើញនូវសកម្មភាពរបស់លោកK01 តែងតែចេញមុខបំពេញរាល់ការងារសង្គម និងការងារមនុស្សធម៌ធ្វើអោយម្ចាស់ហាងនំប៉ាវឆ្ងាញ់អាស៊ី១៦៨ ពេញចិត្តនូវសកម្មភាពនេះ ទើបលោកសម្រេចចិត្តឧបត្ថម្ភរថយន្ដ១គ្រឿងនេះសម្រាប់លោកK01 បន្តការងារសង្គម និងជួយសង្គមដើម្បីបំរើប្រជាពលរដ្ឋអោយកាន់តែមានភាពងាយស្រួល និងកាន់តែទូលំទូលាយជានេះ៕ https://www.facebook.com/sola.khang.14/videos/286443025400643/?t=0
ភ្នំ​ពេញ៖ កម្លាំង​នគរបាល​ខណ្ឌដូនពេញ​និង​ប៉ុស្តិ៍​ស្រះចក​បាន​ឃាត់​ជនសង្ស័យ​ម្នាក់ ដកហូត​ថ្នាំញៀន​ចំនួន​៣០​កញ្ចប់​ស្ថិតនៅ​ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​រថភ្លើង ក្រុម​៣៩ ភូមិ​៣ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​កាលពី​វេលា​ម៉ោង​២​ និង​៣០​នាទី​រសៀល ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ ។​ ​នគរបាល​ខណ្ឌដូនពេញ​បានឱ្យដឹងថា ជា​លទ្ធផល សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ឡុង បញ្ញា អាយុ​២២​ឆ្នាំ ស្នាក់នៅ​ទីតាំង​ខាងលើ (​ជួញដូរ​គ្រឿងញៀន​) ជាមួយនឹង​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា (​គ្រឿងញៀន​) ចំនួន​៣០​កញ្ចប់ និង​ឧបករណ៍​សម្ភា​រះ​បម្រើ​ដល់​បទល្មើស​មួយចំនួន ។​ ​ចំពោះមុខ កម្លាំង​ជំនាញ​ខណ្ឌ និង​ប៉ុស្តិ៍ កំពុង​យក​ចម្លើយ​បន្ត​ស្រាវជ្រាវ​រក​បក្ខពួក និង​ក្រុម​ដទៃ​ផ្សេងទៀត ព្រមទាំង​កសាង​សំណុំរឿង ដើម្បី​បញ្ជូនទៅ​សាលាដំបូងរាជធានី​ភ្នំពេញ អនុវត្តតាម​នីតិវិធី ៕
ស្វាយរៀង៖ កាលពី​ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ នៅលើ​ផ្លូវជាតិ​លេខ០១ត្រង់ចំណុច​គីឡូម៉ែត្រ លេខ១៥៨ និង១៥៩ ស្ថិត​ក្នុងភូមិ​ត្រពាំង​ផ្លុ​ង សង្កាត់​បាទី ក្រុង​បាវិត ខេត្តស្វាយរៀង ។ ម៉ូតូ​ដែល​បង្ករហេតុ​បត់​ឆ្វេង​ខ្វះ​ការ​ប្រុង​ប្រ​យ័ត្ន មាន​ម្ចាស់​ឈ្មោះ ឃឹម សុខា ភេទ​ប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មរ​រោងចក្រ​រស់នៅ​ភូមិ​ត្រពាំង​ង​រុន ឃុំ​ច្រេស ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង និង​អ្នករួមដំណើរ​ម្នាក់ ត្រូវជា​ប្រពន្ធ​មាន ឈ្មោះ យ៉ាន់ មករា អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មការិនី​រោងចក្រ ខណៈ​ជិះ​ម៉ូតូ​ម៉ាក​ហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅ​ពាក់​ស្លាក​លេខ​ស្វាយរៀង​1L-6773 ខូចខាត​យ៉ាងដំណំ ។ ចំណែក​ភាគី​រងគ្រោះ​មានឈ្មោះ កែវ ធន់​ទិ​ត​ភេទ​ប្រុស អាយុ ២៣ឆ្នាំ​ជនជាតិខ្មែរ មុខរបរ​ធ្វើស្រែ​មាន​ទីលំនៅ​ភូមិ​ត្រពាំង​បុណ្យ ឃុំ​ព្រគ​គីរ ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង ។ មុន​កើតហេតុ​មាន​ប្ដី​ប្រពន្ធ២នាក់​បាន​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដាC125 ស៊េរី ២០១៨ ពណ៌ ខ្មៅ​ដោយ​ធ្វើដំណើរ​ផ្លូវជាតិ​លេខ០១ពី​កើតមក​លិច​ខ​ណះ​នោះ ក៏បាន​បត់​ឆ្វេង​ខ្វះ​ប្រុង​ប្រ​យ​ត្ន័​ស្រាប់​តែមាន​ម៉ូតូ​មួយគ្រឿង​ទៀត ម៉ាក​ហុងដា C125 (ស៊េរី២០១១) ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1AY-1756 បើកប​ដោយ​បុរស​ម្នាក់​ក្នុងទិសដៅ​ពី​លិច​មក​កើត​បញ្ច្រាស​គ្នា​ចាប់​ហ្វ្រាំង​មិនទាន់...
លោកតានឹងលោកយាយ អាយុជាង80ឆ្នាំ2នាក់ គ្មានកូន គ្មានចៅ នឹងគ្មានសាច់ញាតិរស់នៅកំសត់ លំបាកទុរគត គ្មានទីពឹង នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ត្រូវបានលោក ឃិត ឈឿន ជាម្ចាស់ផ្ទះល្វែង និងផ្សារKC បាននាំយកអំណោយជាច្រើន និងថវិការចំនួន៤០មុឺនរៀល​ ទៅជូនលោកតាលោកយាយដោយទឹកចិត្តអាណិតអាសូរ ដល់លោកតាលោកយាយ​។ ជារឿយៗលោក​ ឃិត ឈឿន ដែលជាអគ្គនាយកបុរី​ និងផ្សារKC តែងតែយកចិត្តទុកដាក់ជួយដល់ប្អុនប្រជាបលរដ្ឋជាច្រើនដែលមានបញ្ហាជួបប្រទះ ដ៍ដូចជាជួយក្នុងកិច្ចការងារសង្គមជាច្រើនកន្លងមកដែរ។ លោកតាលោកយាយក្រោយពីទទួលបានអំណោយដ៍ថ្លៃថ្លារពីលោកអគ្គនាយករួចមក បានសម្ដែងនូវភាពសប្បាយរីករាយក្រៃលែង និងបានជូនពរដល់អគ្គនាយក និងក្រុមគ្រួសារអោយជួបប្រទះតែសេចក្ដីសុខចំរើន អាយុយឺនយូរជារៀងរហូតតទៅ៕ (មានវីដេអូ)   https://www.facebook.com/sola.khang.14/videos/285532268825052/?t=3 https://www.facebook.com/sola.khang.14/videos/285540725490873/?t=1
ភ្នំពេញ៖ នៅ​ក្នុង​គ្រុប សមាគម​សិល្បៈ​ស្ម័គ្រ​ចិត្តលោកជំទាវ ញ៉ែម មរកត ​បាន​សង្កត់​ធ្ងន់​ថា៖ បិទ​ហាង​នេះ ចាប់​ខ្លួន​ជន​ដៃ​ដល់ និង​ជន​សម​គំនិត ទាមទារ​ជំងឺ​ចិត្ត សូម​មេត្តា​កុំ​យោគយល់ ហើយ​ក៏​អាច​ប្ដឹង​មក​ក្រសួង​កិច្ចការ​នារី​បន្ថែម​ក៏​បាន​ដែរ។ នៅ​ក្រសួង​កិច្ចការ​នារី​មាន​គណៈកម្មាធិការ​លើក​កម្ពស់​សីលធម៌​សង្គម និង​តម្លៃ​ស្ត្រី​ខ្មែរ ដែល​សមាសភាព​មាន​ថ្នាក់​ដឹកនាំ​ស្ត្រី​មក​ពី​គ្រប់​ក្រសួង​ស្ថាប័ន ក្នុង​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជា​ប្រធាន​កិត្តិយស។ សូម​រំលឹក​ថា តារា​ចម្រៀង​ខាង​លើ ត្រូវ​បុរស​ម្នាក់​គប់​ស្រាបៀ​ដាក់ អំឡុង​ពេល​ឡើង​ច្រៀង​ក្នុង​កម្មវិធី​បើក​ហាង​ថ្មី​នេះ។ គេ​មិន​ទាន់​បាន​បញ្ជាក់​ច្បាស់​ទេ​ថា បុរស​នោះ​គប់​ដោយសារ​អ្វី ប៉ុន្តែ​វា​បាន​បង្ហាញ​ពី​ភាព​មិន​ផ្ដល់​តម្លៃ​ដល់​ស្ត្រី​ខ្មែរ​ឡើយ៕
​ព្រះ​វិហារ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បង្កដោយ​ខ្លួនឯង​បណ្តាលឱ្យ​យុវជន​ម្នាក់​ស្លាប់​ភ្លាមៗ​។ ​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦២​ស្ថិតនៅត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​៨៦-៨៧ ដែរ​ស្ថិត​ក្នុងភូមិ​ត្រពាំង​ល្អក់​ ឃុំ​រំដោះ ​ស្រុក​រវៀង​ ខេត្តព្រះវិហារ​ កាលពី​រសៀល​ថ្ងៃទី​២៥ ​ខែធ្នូ ​ឆ្នាំ​២០១៨​។​ ​សមត្ថកិច្ច​បានឱ្យដឹង​ថា ហេតុការណ៍​គ្រោះថ្នាក់​នេះ គឺ​បណ្តាលមកពី​យុវជន​ម្នាក់ ឈ្មោះ ហ៊​ន​សំ​សីលា អាយុ ១៧​ឆ្នាំ រស់នៅ​ភូមិ បាក់​ក្ដោង ឃុំ​របៀប ស្រុក​រវៀង ខេត្តព្រះវិហារ​។ បាន​បើកបរ​ម៉ូតូ​ម៉ាក ហុងដា ទ្រី​ម​សង់ សេរី​ឆ្នាំ​២០១៥ ពណ៌​ខ្មៅ ពាក់​ស្លាក់​លេខ ព្រះវិហារ 1C-8285​។ ​ធ្វើដំណើរ​ពី​ខេត្តព្រះវិហារ គោលបំណង​ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​។​គឺ​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅបុក​រនាំង​បាំង​ផ្លូវ​ហើយ​បណ្តាលឱ្យ​យុវជន​នោះ​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្ដង​។​ ​សព​ជនរងគ្រោះ​ត្រូវបាន​សាច់ញ្ញាតិ​និង​ក្រុមគ្រួសារ ដឹកយក​ទៅធ្វើ​បុណ្យ​តាម​ប្រពៃណីរ​៕
​ភ្នំពេញ៖ សាកសព​បុរស​ម្នាក់​រួម​ជាមួយ​ម៉ូតូ​មួយគ្រឿង​នៅក្នុង​ប្រឡាយទឹក​សម្ភារៈ​រាយប៉ាយ​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​នៅលើ​ដីឡូត៍​មួយកន្លែង​មាត់​ប្រឡាយ​គេ​សង្ស័យ​ជា​ករណី​ឃាតកម្ម​។​ ករណីនេះ​មានការ​ភ្ញាក់ផ្អើល​នេះ​នៅតាម​ផ្លូវ​៣០​ម៉ែត្រ​មុខ​រោងចក្រ​អំបោះ​ភូមិ​ស្រែ​ជម្រៅ​សង្កាត់​ចោមចៅ​២​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​វេលា​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨​នេះ ។​ ​សាកសព​មិនទាន់​ស្គាល់​អត្តសញ្ញាណ​មាន​អាយុ​ជាង​២០​ឆ្នាំ​ពាក់អាវ​រងារ​ដៃ​វែង​ស្លៀកខោ​ខូវ​បោយ​ខៀវ ជើងវែង ពាក់​ស្បែកជើង​ប៉ាត់​តា​។ លើ​ក្បាលមាន​ស្នាម កាប់រ​មួ​ស ហូរឈាម ។ នៅ​កន្លែងកើតហេតុ មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្លុប​ពី​ពណ៌​ស​និង​មួយ​សុ​វត្តិភាព​មួយ​នៅក្នុង​ប្រឡាយទឹក​សម្ភារៈ​មួយចំនួន​នៅ​រាយប៉ាយ ក្បែរ​សាកសព ។​ ​តាម​ប្រជាពលរដ្ឋ បាន​ឲ្យ​ដឹងថា ខណៈដែល​ពលរដ្ឋ ធ្វើដំណើរ​តាមផ្លូវ​៣០​ម៉ែត្រ​នៅវេលា​ម៉ោង​ខាងលើ ស្រាប់តែ​បរទះឃើញ​សាកសព ដេកស្លាប់​ផ្កាប់មុខ នៅ​ដីឡូត៍ មាត់​ប្រឡាយ ទើប​ផ្អើលឆោឡោ រាយការណ៍​ប្រាប់​សមត្ថកិច្ច ។ ករណីនេះ​សង្ស័យ​ជា​ករណី​ឃាតកម្ម ខណៈដែល​ជនរងគ្រោះមាន​ស្នាមដាច់​រយៈ​ក្បាលហូរឈាម​។ តែ​ទោះជា​យ៉ង​ណា​ក្តីសមត្ថកិច្ចចុះ​ទៅដល់​កន្លែងកើតហេតុដើម្បី​ពិនិត្យសាកសួរស្រាវជ្រាវជាមុនសិន ។​ ​ជនរងគ្រោះ ឈ្មោះ ស្រៀ​ង សីលា ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរជាង​ជួសជុល​ទូរស័ព្ទ នៅ​ផ្សារ​អូរ​ឡាំ​ពិ​ក ស្នាក់នៅ​ជាមួយ​ជីដូន ឈ្មោះ លុច សៀង ហ៊ុន អាយុ​៦១​ឆ្នាំ នៅ​បុរី​សន្តិភាព​២ ភូមិ​តំណាក់​ត្រ​យឹ​ង សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ មាន​ឪពុក​ឈ្មោះ វ៉ាន ស្រៀ​ង អាយុ​៤៨​ឆ្នាំ មាន​ម្តាយ ឈ្មោះ សឿង ហុង...
ព្រះវិហារ៖​ ជនសង្ស័យចំនួន៥នាក់ ត្រូវ​​កម្លាំង​​ស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណីឃុំឃាំងស្ដ្រីជនជាតិថៃ២នាក់ ដើម្បីជំរិតទារប្រាក់។ ការឃាត់ខ្លួនជនសង្ស័យទាំង៥នាក់នេះ ធ្វើឡើង​​នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតក្នុងភូមិស្រអែមជើង ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ​។ លោកឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តព្រះវិហារ បានបញ្ជាក់ថា ការឃាត់ខ្លួនជនសង្ស័យជំរិតទារប្រាក់ទាំង៥រូបនេះ ​ក្រោមការចង្អុលណែនាំ ពីនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង​នាយឧត្តសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនសន្តិសុខ ។ លោកស្នងការ បាន​រៀបរាប់ពីដំណើ​ររឿងថា កាលពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៨​ ស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់​ បានធ្វើដំណើរតាមយន្តហោះ ពីទីក្រុងបាងកក មកចុះនៅព្រលានយន្តហោះខេត្តសៀមរាប ។ ក្រោយស្ត្រីរងគ្រោះចុះពីលើយន្តហោះ ក៏មានរ៉ឺម៉កកង់បីដឹកចេញពីព្រលាន​យន្តហោះ ដែលមាន​រថយន្តមួយគ្រឿង ចាំទទួលយកមកទីតាំងកើតហេតុនៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារតែម្តង។ ក្រោយមកក្រុមជនសង្ស័យទាំង៥នាក់នេះ បានបង្ខំឲ្យស្ត្រីរងគ្រោះជាជនជាតិថៃទាំង២នាក់នេះ ទូរស័ព្ទទៅក្រុមគ្រួសារនៅប្រទេសថៃ ឲ្យផ្ទេរប្រាក់ជាថ្នូរ នឹងការដោះលែង ។ បន្ទាប់ពីស្ត្រីជនជាតិថៃទាំងពីរនេះ ប្រាប់ក្រុមគ្រួសារ និងផ្ញើ​រូបភាពទៅឲ្យក្រុមគ្រួសារមើល ក្រុមគ្រួសាររងគ្រោះក៏ប្តឹង មកស្ថានទូតថៃប្រចាំ​កម្ពុជា ហើយស្ថានទូតថៃ​ប្តឹងបន្តមកអគ្គស្នងការនគរបាលជាតិ ទើបបំបែកបានសំណុំរឿងនេះ។ លោកឧត្តមសេនីយ៍ទោ យិន ចំណាន...

Most popular

Recent posts