តារា

កញ្ញា សុខ សីឡាលីនដែលជាតារាចំរៀងប្រចាំផលិតកម្ម ហង្សមាស កំពុងមានទុក្ខដោយសារឪពុករបស់កញ្ញា ត្រូវបានដឹកទៅសង្រោះនិងព្យាបាលជំងឺជាបន្ទាន់នៅមន្ទីពេទ្យសុរិន្ទប្រទេសថៃ កាលពីថ្ងៃទី ០៣.ខែវិច្ឆិការ ឆ្នាំ២០០១៧ ដោយសារជំងឺ ក្រិនថ្លើមធ្ងន់ធ្ងរ ។
ភ្នំពេញ៖ បន្ទាប់ពីព័ត៌មានទម្លាយពិធីក្រាបផ្ទឹម តារាចម្រៀង សុគន្ធ នីសា និងគូដណ្តឹងធ្វើនៅសណ្ឋាគារសូហ្វីតែល ក៏ស្រាប់តែផ្ទុះចេញនូវ រូបថត Pre Wedding អតីតសង្សា កញ្ញា សុគន្ធ នីសា គឺ កវីសុខ ជំនោរនិង គូដណ្តឹង វ័យក្មេងដែលធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតមានមហាជនជាច្រើន បានលើកឡើងថា  "គ្រាដែលលោក សុខ ជំនោរ ទម្លាយរូបភាពភ្ជាប់ពាក្យនឹងគូដណ្តឹងនារីវ័យក្មេង អតីតសង្សា លោក សុខ ជំនោរ តារាចម្រៀង សុគន្ធ នីសា ក៏ធ្លាយ ធ្លាយដំណឹងភ្ជាប់ពាក្យជាមួយគូស្នេហ៍អាណិកជនខ្មែរអាមេរិកផងដែរនោះ ហើយរូបភាពទាំងអស់នេះធ្វើឲ្យអ្នកគាំទ្រគិតថា អតិតគូស្នេហ៍មួយគូនេះកំពុងប្រជែងគ្នា រើសយកវេលាក្រាបផ្ទឹម៕ តែទោះជាយ៉ាងណា លោក សុខ ជំនោរ មិនបានសារភាព បង្ហាញពីថ្ងៃក្រាបផ្ទឹមនិងគូដណ្តឹងវ័យក្មេងនៅថ្ងៃណាឲ្យប្រាកដ ដើម្បីឲ្យអស់ចម្ងល់មហាជននោះទេ ក្រៅពីលោកអះអាងថា គឺមិនយូទៀតទេ ខ្ញុំនិងគូដណ្តឹងនិងដល់ថ្ងៃចូលរោងការហើយ។
ការស្លាប់ របស់តារាចម្រៀង​ សាន ស្រីឡៃ បានអង្រួនចិត្តអ្នកសិល្បៈ និងមហាជនជាច្រើនរូបឱ្យមានភាពអាណិតអាសូរ និងកើតក្តីអាល័យយ៉ាងក្រៃលែង។ដោយ អ្នកនាង សាន ស្រីឡៃ គឺជាកូនស្រីកត្តញ្ញូម្នាក់ ចំពោះគ្រួសារ ដោយនាងបានមើលថែម្តាយ បងប្អូន និងកូនជាទីស្រលាញ់របស់ខ្លួនយ៉ាងយកចិត្តទុកដាក់ជាទីបំផុត។ បើមើលវីដេអូ ដែលបានបង្ហោះនៅលើហ្វេសប៊ុករបស់អ្នកនាង សាន ស្រីឡៃ ហើយពិតជារំជួលចិត្ត និងស្រណោះណាស់ ក្នុងការបំពេញតួនាទីជាកូនកត្តញ្ញូ មិនគួរណានាងឆាប់ចាកចោលម្តាយដូច្នេះសោះ។ សូមទស្សនាវីដេអូខាងក្រោម៖
ប្រិយមិត្តពិតជាបានដឹងហើយនូវព័ត៍មាន ប្រេះឆាររវាងកញ្ញាមុន្នីនាថ និង គូដណ្ដឹង​ ឈ្មោះអុឹង សូឡាង​ ដែលជាអាណិកជនរស់នៅឯនាយសមុទ្រ។ រហូតលិចឮព័ត៍មានថានឹងប្ដឹងផ្ដល់​ តែឥឡូវកាន់តែច្បាស់​ រឿងកាន់តែធំហើយ ពាក្យបណ្ដឹងតុលាការបានចេញមកហើយ។ ប្ដឹងពីបទ បោក​ និង​ រំលោភលើសេចក្ដីទុកចិត្ត ប៉ុន្តែនៅមិនទាន់ឃើញការស្រាយបំភ្លឺពីសំណាក់ក្រុមគ្រួសារ​ ឬ កញ្ញានី មុន្នីនាថផ្ទាល់នៅឡើយទេ៕
ពិធីការនីដែលមានប្រជាប្រិយភាពខ្លាំងផ្នែកវោរហាសព្ទ័ កញ្ញា សុភ័ក្រ កុសុម៉ា បានកាន់កម្មវិធីជាច្រើននៅស្ថានីយទូរទស្សន៍ដូចជា MyTv និង បាយ័ន ។ ក្នុងពេលថ្មីៗនេះផងដែរកញ្ញា ក៍បានបញ្ចេញបទចម្រៀងថ្មីមានចំណងជើង “ឈឺពេកហើយ” ដែលមានអត្ថន័យចាក់ដោតដល់អារម្មណ៍អ្នកបាក់បែកស្នេហាខ្លាំងតែម្ដង៕ តោះស្តាប់នៅខាងក្រោមនេះ៖
បន្ទាប់ពីរកម្មវិធីThe Voice kids Cambodia វគ្គពាក់កណ្ដាលផ្ដាច់ព្រត្រ័​ បានបញ្ចប់ទៅ ធ្វើអោយអ្នកគាំទ្រកម្មវេធីនេះមួយចំនួន មានការខកចិត្តយ៉ាងខ្លាំង មិនតែប៉ុណ្ណោះថែមទាំងអ្នកគាំទ្រមួយចំនួនធ្វើការជេរតាមបណ្ដាញសង្គមហ្វេសបុកយ៉ាងកប់ៗក្ដោងដោយមិនប្រណីដៃបន្ទាប់ពី ពេជ្រ ថៃ ដែលជាកូនក្រុមរបស់លោកព្រាប សុវត្ថិ នឹង ណូ ឈួស៊ីវហេង ដែលជាកូនក្រុមរបស់ កញ្ញា សុគន្ធ នីសា អាចមានឳកាសឡើងទៅវគ្គផ្ដាច់ព្រ័ត។ក្នុងនោះដែរ កុមារា ពេជ្រ ថៃ ក៍បានសរសេនៅបណ្ដាញសង្គមថា៖ 
ភ្នំពេញ៖  តារាសម្តែងល្បីឈ្មោះ កញ្ញា ឌុច លីដា កំពុងតែមានរឿងទាស់ទែងគ្នាយ៉ាងខ្លាំងជាមួយផលិតករពីររូប ដែលមិនបញ្ចេញមុខ  ហើយនោមិនទាន់ដឹងនៅឡើយទេថាអ្នកណាជាអ្នកខុសពិតប្រាកដ ព្រោះនៅតែមានការវាយប្រហារគ្នាឥតឈប់ រហូតធ្លាយដំណឹងថាផលិតករមួយរូបក្នុងចំណោមនោះ ដាក់ពាក់បណ្តឹងទៅលើកញ្ញា ឌុច លីដា ទៀតផង។ បន្ទាប់ពីបែកធ្លាយដំណឹងនេះ ស្រាប់តែតារាសម្ដែង កញ្ញា នៅ សូនីតា បានសរសេនៅលើអាខោហ្វេសប៊ុកFB របស់របស់នាងថា ៖ «បើតាមខ្ញុំធ្លាប់ថតជាមួយគ្នា លីដា គាត់គោរពពេលវេលា និង គោរពការងារខ្លាំងណាស់ គាតមិនដែលធ្វើឲ្យក្រុមការងារចាំ រឺក៏ខកឡើយ នេះប្រហែលជាមានបញ្ហាអីពីក្រោយខ្នងហើយ»។
ភ្នំពេញ៖ បន្ទាប់ពីបែកធ្លាយរឿងស្នេ​ហាយ៉ាងល្អូកល្អឺន រវាងតារាកំប្លែង​ នាង ខ្ញុង និងលោក កៃដ ធ្វើឲ្យអ្នកគាំទ្រចង់ដឹងយ៉ាងខ្លាំង​ តែពេលដំបូងអ្នកមេម៉ាយកូន១រូបនេះ  ធ្លាប់បានធ្វើការច្រាលចោលម្តងទៅហើយ ចំពោះដំណឹងលេចឮមួយនេះ។ ប៉ុន្តែទោះបីជាយ៉ាងណា ក្រដាសមិនអាចខ្ចប់ភ្លើងជិតបានឡើយ ​ទើប នាង ខ្ញុងព្រមសារភាពសារភាពថា «សព្វថ្ងៃខ្លួន និងនាយ កៃដ ពិតជាមានទំនាក់ទំនងស្នេហា នឹងបានសែនព្រេនជាមួយគ្នាពិតមែន” ។   ស្រាប់តែថ្មីៗនេះ នាង ខ្ញុង ក៏បានបង្ហោះរូបថត ស្និតស្នាល ជាមួយនឹងនាយ កៃដ ប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុករបស់នាង វាមើលទៅនាងលែងលាក់បាំងទៀតហើយ ម្យាងវិញទៀត វារឹតតែបញ្ជាក់កាន់តែច្បាស់ពី ទំនាក់ទំនងស៊ីជម្រៅរបស់ គូស្នេហ៍មួយគូនេះផងដែរ។
ថ្មីៗនេះបានបែកធ្លាយថាកុមារី ណូ ឈួស៊ីហេង ដែលជាកូនក្រុមរបស់ សុគន្ធ នីសា ជ្រើសយកទៅវគ្គផ្ដាច់ព្រាត់នោះគឹដោយសារតែឪពុករបស់នាងគឺជាពោះមាយផ្តាយ៣ និងជាគូដណ្តឹងរបស់ សុគន្ធ នីសា នេះតែម្តង។ អ្នកលេងហ្វេសប៊ុកមួយរូបដែលឈ្មោះក្នុងគណនីយហ្វេសប៊ុករបស់ខ្លួនថា Lam Thavary បានបង្ហោះពីមូលហេតុដែលនៅពីក្រោយខ្នងដែលធ្វើអោយកុមារី ណូ ឈួស៊ីវហេង បានជាប់ដល់វគ្គផ្តាច់ព្រាត់ថា៖"ខ្ញុំដឹងតាំងយូរមកម្លេះ កុមារី ណូ ឈូស៊ីវហេង ឪពុកផ្តាយ៣ធ្វើការនៅក្រសួងមហាផ្ទៃផងនឹងមិត្តភក្ដិលោកព្រាប សុវត្ថិ។ ឪពុក ស៊ីវហេងសព្វថ្ងៃពោះម៉ាយនិងជាគូដណ្តឹងរបស់តារាចំរៀង សុគន្ធ នីសា"។ ប្រភពផ្សេងទៀតក៏បានទម្លាយអោយដឹងផងដែរថា សុគន្ធ នីសា មានគូដណ្តឹងដោយមិនបើកចំហរជាមន្ត្រីពោះម៉ាយផ្កាយ៣ និងជាបុរសអនិកជននៅក្រៅប្រទេសផងដែរ ដោយនាងនិងបុរសម្នាក់នេះមានគំរោងដឹកដៃគ្នាចូលរោងការនៅអំឡុងខែ១២ចុងឆ្នាំនេះ ក៏ប៉ុន្តែគេមិនដឹងថាបុរសដែលអ្នកលេងហ្វេសប៊ុករូបនោះលើកឡើងជាឪពុករបស់កុមារី ណូ ឈួស៊ីហេង ដដែលឬយ៉ាងណាទេ ព្រោះក្នុងព័ត៌មាននេះ សុគន្ធ នីសា មិនបានបកស្រាយអ្វីទាំងអស់។
ភ្នំពេញ​៖ ថ្មីៗនេះតារាចម្រៀងស្រីល្បីឈ្មោះប្រចាំផលិតកម្មហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ពេលនេះកំពុងតែធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងជុំវិញរឿងរ៉ាវស្នេហារបស់នាង ខណៈដែលបែកធ្លាយព័ត៌មានថា ឱក សុគន្ធកញ្ញា កំពុងបង្កាត់ភ្លើងស្នេហ៍ជាមួយប្អូនថៅកែផលិតកម្មរស្មីហង្សមាស លោកអ៊ឹង សុខលី ហើយអ្នកទាំង២ ត្រៀមការជាមួយគ្នានៅឆ្នាំ២០១៨ខាងមុខ បន្ទាប់ពីស្វែងយល់ចិត្តគ្នាអស់រយៈពេលជាង០៥ឆ្នាំ ព្រមទាំងបានភ្ជាប់ពាក្យស្ងាត់ៗ កាលពីដើមឆ្នាំ២០១៧ រួចមក បាន​ផ្ទុះឡើង​យ៉ាង​រន្ទឺ បើ​ទោះជាប្អូនស្រីនាង​ចេញមក​បដិសេធម្តងហើយក៍ដោយ ក៏​ដំណឹងនេះ​នៅ​តែបន្ត​ផ្ទុះ​ឡើង​ដដែល។ ខណះនេះស្រាប់តែ​ម្តាយ​កំពូលតារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ក៏​ចេញ​មកស្រាយ​ចម្ងល់​នេះហើយ អ្នកស្រី អ៊ីង ថាច ជាម្តាយ​កញ្ញា ឱក សុគន្ធ កញ្ញា ថា ការលេចលឺ​ដំណឹង​កូនស្រីភ្ជាប់ពាក្យ​ជា​មួយ​ប្អូន​​ប្រុសថៅកែផលិតកម្មហង្សមាសនោះ គឺជាការបួលបង្កាច់ បង្ខូចឈ្មោះ កូនខ្ញុំតែប៉ុណ្ណោះ​។ ម្តាយ​តារាចម្រៀងសាច់ចាំរូបនេះ បាន​អះអាង​ថា « គឺវាគ្មានអ្វី​ត្រូវលាក់បាំង​ទេ​ បើ​ជាការពិតមែននោះ ប៉ុន្តែឥឡូវ​វាមិនមែនជាការពិត»។ អ្នកស្រីអះអាងប្រាប់បន្ដទៀតថា « ដំណឹងភ្ជាប់​ពាក្យ​ឬអាច​ថាចូលរោងការជាមួយ អ្នក​ដឹកនាំល្បីឈ្មោះរូបនោះ នៅ​ថ្ងៃមុខមានភាពប្រែ​ប្រួល​យ៉ាងណា អ្នកស្រីមិនអាច​បញ្ជាក់បាន​ដែរ ដោយ​ថា រឿងនោះ​ទុកឲ្យកូនស្រីជាអ្នកសម្រេច »។

Most popular

Recent posts