Home កម្សាន្ត សិល្បៈ

សិល្បៈ

ភ្នំពេញ៖ គណនីហ្វេសប៊ុករបស់តារាចម្រៀងលេចធ្លោទ្រនំសាន់ដេ ខាន់ ជេមស៍ ត្រូវបានជនអនាមិក Hack យកទៅប្រើប្រាស់បោកបញ្ឆោតយកលុយពីសំណាក់មិត្តភក្រនៅក្នុងសិល្បៈរាប់សិននាក់ ប៉ុន្តែមិនទាន់ដឹងដឹងមានអ្នកណាខ្លះចាញ់បោកនោះទេ គ្រាន់តែដំណឹងនេះបានកក្រើកពេញពិភពសិល្បៈតែម្តងតាំងពីព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨នេះ។ លោក ឡុង សុគិរី បុគ្គលិកផ្នែកទីផ្សាររបស់សមាគមសិល្បៈ បានឲ្យដឹងថា «សូម្បីតែខ្ញុំក៏ត្រូវអាខោនរបស់ ខាន់ ជេមស៍ ឆាតមកខ្ចីលុយ ៥០០ដុល្លារ» តែជាសំណាងល្អមួយដែរលោកមិនបានប្រគល់តាមការខ្ចីរបស់​ជន​ខិល​ខូច​លួយ​គណនីហ្វេសប៊ុកតារាចម្រៀង ជេមស៍ នោះទេ ដោយខ្លួនលោកផ្ទាល់បានប្រាប់តារាញូស៍ បន្ថែមថា «ពេលឃើញអញ្ចឹងខ្ញុំខលទៅសួរផ្ទាល់លោក ខាន់ ជេមស៍ តបថា មានមនុស្សជាច្រើនបានខលមកសួររឿងនេះ ហើយលោកបានប្រាប់ថា គណនីហ្វេសប៊ុកត្រូវបានគេលួចទាំងពីល្ងាចមិញម្ល៉េះ»។ ម្ល៉ោះហើយសូមបងប្អូន និងមិត្តសិល្បៈទាំងអស់មេត្តាប្រុងប្រយ័ត្ន ចាញ់បោកជនខិលខូចមួយចំនួនឆ្លៀតឱកាសយកអាខោនហ្វេសប៊ុកអ្នកដទៃទៅឆាតខ្លីលុយ ហើយមួយវិញទៀតស្នើទៅអាជ្ញាធរមានសមត្ថកិច្ចមេត្តាជួយពិនិត្យ និងស្រាវជ្រាវវែកមុខ​ជន​ខិល​ខូច​ផង កុំឲ្យបន្តសកម្មភាពស្មោកគ្រោកបែបហ្នឹងទៀត។
ដំណឹង​ជិត​ភ្ជាប់ពាក្យ​នៅ​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០១៨ ខាងមុខ ត្រូវបាន​តារាចម្រៀង និង ជា​ម្ចាស់​ពានរង្វាន់ Cambodian Idol រ​ដូ​ល​កាល​ទី ១ នី រតនា ទទួលស្គាល់​ហើយ ដោយ​ក្នុងនោះ​លោក​ថែមទាំង​បាន​បញ្ចេញ​ពី​អត្តសញ្ញាណ​អនាគត​គូ​ដណ្តឹង​របស់ខ្លួន​ផងដែរ គឺជា​នារី​ស្រស់ស្អាត និង មាន​វ័យ​ស្របាល​គ្នា ដែលជា​កូនស្រី​អ្នកជំនួញ​ខាង​ផលិតផល​សម្អាង​ម្នាក់​ក្នុង​ទីក្រុង​ភ្នំពេញ ។​ ​បន្ទាប់ពី​ទទួលស្គាល់​ព័ត៌មាន​ថា​ពិត​ហើយ​នោះ មាន​ប្រិយមិត្ត​អ្នកគាំទ្រ​តារាចម្រៀង នី រតនា ជាច្រើន​ចង់​ស្គាល់​កាន់តែច្បាស់​ពី​អនាគត​គូ​ដណ្តឹង​របស់លោក​ថា មាន​រូប​សម្រស់​ស្រស់ស្អាត​យ៉ាងណា ។ បើ​យោងតាម​ប្រភព​អ្នក​ស្និទ្ធ​នឹង​តារាចម្រៀង នី រតនា បានឱ្យដឹងថា នារី​ដែល​តារាចម្រៀង នី រតនា ស្ម័គ្រចិត្ត​សាង​អនាគត​រួមជាមួយ ដោយ​នឹង​ភ្ជាប់ពាក្យ​ក្នុងពេល​ឆាប់ៗ​នោះ គឺជា​នារី​ម្នាក់​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Tessa Tessa ដែល​រូបនាង​គឺជា​កូនស្រី​របស់​អ្នកជំនួញ​នាំចូល​ផលិតផល​សម្អាង​ម៉ាក WOMEA ដែល នី រតនា ធ្វើជា​អ្នកតំណាង​នោះឯង ។ ​ខាងក្រោម​នេះ​គឺជា​រូប​ពិត និង សម្រស់​ពិត របស់​នារី​ដែល​ត្រូវបាន​គេ​និយាយថា​ជា​អនាគត​គូ​ដណ្តឹង​របស់​តារាចម្រៀង​សំនៀង​ផ្អែម នី រតនា ដូចតទៅ៖ ...
តារាសម្ដែងស្រី និងពិធីការនីមានឈ្មោះបោះសម្លេងមួយរូប គឺកញ្ញា ឌួង ហ្សូរីដា​ ពិតជាមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាព។ ថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានធ្វើដំណើរដល់ប្រទេសភូមាដើម្បីធ្វើការបន់ស្រន់សុំក្ដីសុខ។ ក្នុងនោះ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកលើទឹកដីភូមា តុបតែងខ្លួនស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ។ អ្វីដែលពិសេសគឺកញ្ញាបានឲ្យដឹងថាកញ្ញាបានទៅទីសក្ការៈដែលមាន ព្រះអង្គ Natboboyi (ព្រះអង្គទាន់ចិត្ត) ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅភូមា ថែមទាំងមានបណ្ដាប្រទេសជាច្រើនបានទៅធ្វើការបន់ស្រន់ផងដែរ។ គួរបញ្ជាក់ផងដែរថាការទៅលើកនេះគឺកញ្ញា ឌួង ហ្សូរីដា ទៅដើម្បីបំពេញភារកិច្ចក្នុងកម្មវិធីសិល្បៈ។ 
ទស្សនិកជនពិតជាបានស្គាល់មិនខានពីវត្តមានរបស់ នាយចយ ដែលស្ថិតនៅក្នុងក្រុមកំប្លែងនាង ក្រឹម ដែលសព្វថ្ងៃនេះនាយចយ កំពុងតែមានសន្ទុះនៃការគាំទ្រមិនតិចនោះទេ។ បើនិយាយពីជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញក៏មានភាពផ្អែមល្អែមជាមួយនឹងគូដណ្ដឹងមិនស្ទើរដែរ ដោយពួកគេបានភ្ជាប់ជាមួយគ្នាជាយូរមកហើយ នឹងនៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃមង្គលរបស់តារាកំប្លែងរូបនេះហើយ។ ដោយគូដណ្តឹងនាយចយ បានបង្ហោះរូបភាព Pre-wedding មួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងសារដ៍ខ្លី ប៉ុន្តែពិតជាមានន័យ ដោយបានសរសេរថា៖ “រាត្រីសួរស្តី ចា៎ នៅក្បែរអូនចឹងរហូតណាអង្ករក្ស បេះដូង”។ គួរបញ្ចាក់ផងដែលថាមង្គលការរបស់នាយចយ និងគូដណ្តឹង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ នាពេលខាងមុខនេះ៕
តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា បន្ទាប់ពីដល់ពេលកំណត់អស់កិច្ចសន្យាក្នុងផលិតកម្មថោនហើយនោះ នាងត្រូវបានគេដឹងថា កំពុងប្រុងជើង ហក់ចូលផលិតកម្មហង្សមាស ខណៈបច្ចុប្បន្ននេះ មាស សុខសោភា កំពុងខំធ្វើការងារ ដែលសេសសល់ទឹកចុងក្រោយឲ្យរួចរាល់ជូនផលិតកម្មថោន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។ យ៉ាងណាមិញ បើតាមប្រភពផ្លូវការពីផលិតកម្មថោន និងហង្សមាស ដែលស្និទ្ធនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាស ពន្យារពេលឲ្យចម្រៀងរបស់នាង នឹងចេញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួន ដែលជាប្រភេទបទចម្រៀងរាំវង់ រាំក្បាច់ និងកន្ទ្រឹម កំពុងសម្រុកថត និងសម្តែងផង សម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។ បើតាមប្រភពដដែលបានបន្តទម្លាយថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះ មិនឲ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះ ខាងទស្សនិកជនជាច្រើន បានខ្សឹបថា ហង្សមាស កំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណា ក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួន ក៏កំពុងតែត្រៀមដើរចេញដូចគ្នា ពេលចប់កុងត្រា ព្រោះមិនមានចម្រៀង និងហាក់មិនអើពើតែម្តង។ គួរបញ្ជាក់ថា បទចម្រៀងដែល មាស...
ភ្នំពេញ៖​ គ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តែងតែងធ្វើឲ្យទស្សនិកជន ហ្វេន អ្នកគាំទ្រ ជាច្រើន លួចច្រណែនពីសម្រស់ដ៏ស្រស់ស្អាត របស់នាង រាល់ពេលតុបតែងខ្លួនឡើងសម្ដែង លើឆាកតន្ត្រីម្ដងៗ។ ជាក់ស្ដែងថ្មីៗនេះ ម្ចាស់បទ« ចាស់ទៅនៅ Sweet ទៀតអត់» រូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឲ្យឃើញពីស្នាមញញឹមស្រស់ អមនឹងសម្រស់ ដ៏ស្រស់ស្អាតជាមួយ ស្ទីលតែងខ្លួនបែបយុវវ័យ ។ រូបភាពទាំងនោះដែរ ក៏បានធ្វើប្រិយមិត្ត មិនតិចនោះទេ លាន់មាត់សរសើរពីសម្រស់កញ្ញា ព្រោះមិនថាស្លៀកពាក់ក្នុងឈុតបែបណា ក៏តារាស្រីល្បីលំដាប់ជួរមុខរូបនេះ នៅតែស្រស់ស្អាត គួរឲ្យចង់គយគន់ដែរ៕ ប្រភព៖ ហ្វេសប៊ុក Sok Pisey Official។
ពិធីការិនីពូកែវោហារស័ព្ទ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជនដឹងថា នាងមិនត្រឹមតែជាសិល្បការិនីជោគជ័យ លើវិស័យសិល្បៈនោះទេ សម្បីតែរូបសម្រស់របស់នាង ក៏ធ្វើឲ្យមហាជន ចង់គយគន់ មិនចេះជិតណាយផងដែរ។ ជាក់ស្ដែងណាស់ក្នុងពេលថ្មីៗនេះដែរតារាស្រី ច័ន្ទនីរ័ត្ន ត្រូវបានខាងសម្អាងការមួយកន្លែងអញ្ជើញកញ្ញាអោយថតជាឈុតបែបកូនក្រមុំក្នុងឈុតបូរាណយ៉ាងស្រស់ស្អាតគួរអោយស្រលាញ់។ ជាពិសេសក៏មានទស្សនិកជនមួយចំនួនបានសរសើរពីសម្រស់តារាស្រី ច័ន្ទនីរ័ត្ន ហើយគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ថាកញ្ញា ស្អាតគ្រប់ពេល ទោះជា Make Up ឬក៏មិន Make Up ក៏ដោយ គឺនូវតែស្រស់ស្អាតបែបសុភាពនារីខ្មែរតែម្ដង៕  
អតីតជ័យលាភី The Voice Kid Cambodia កុមារាពេជ្រ ថៃ ហាក់ដូចជាឡើងកូដខ្លាំង និងតែងចេញមុខជាមួយតារាល្បីៗ ក្នុងផលិតកម្មហង្សមាសជាច្រើន។ យ៉ាងណាមិញ អ្វីដែលពិសេសនោះគឺ បន្ទាប់ពីចេញនូវបទចម្រៀងដំបូងរបស់ខ្លួន ថ្មីៗ នេះ ពេជ្រ ថៃ​ ថែមទាំងកំពុងថត ត្រៀមចេញ MV ថ្មីទៀតផង។ បើតាមហ្វេសប៊ុករបស់លោក កៅ សីហា​ អ្នកដឹកនាំសម្ដែងមួយរូបក្នុងផលិតកម្មរស្មីហង្សមាស​ បានបង្ហោះរូបមួយសន្លឹក នៅកន្លែងថត ដោយក្នុងនោះយើងឃើញថា មានទាំងកំពូលតារាស្រី អ្នកនាង ពេជ្រ សោភា និងលោក STEP ទៀតផង ជាហេតុធ្វើឲ្យទស្សនិកជនទន្ទឹងចាំទស្សនាទាំងអន្ទះសារ៕
ជាការពិតណាស់ដែរ ដែលធ្លាប់បានលេចលឺដំណឹងថា កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសរបស់ថៅកែផលិតរស្មីហង្សមាសផ្ទាល់ មានទំនាក់ទំនងលើសពីអ្នកស្គាល់គ្នា។ យ៉ាងណាមិញ ក៏មិនទាន់មានការបកស្រាយពីសាមីខ្លួនទាំង ២នេះនៅឡើយទេ។ ប៉ុន្ដែថ្មីៗនេះ មានរឿងមួយដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែតារាស្រី សុគន្ធកញ្ញា បានបង្ហោះរូបភាពស្និតស្នាលជាមួយនឹងប្អូនប្រុសថៅកែ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ជាពិសេស លើកនេះ ក៏លើកទីមួយហើយដែរ ដែលតារាស្រី សុគន្ធកញ្ញា ហ៊ានបង្ហោះរូបភាពជាមួយប្រុសថៅកែ ក្រោយពីលេចលឺព័ត៌មានអ្នកទាំង ២ យ៉ាងកក្រើក។ យ៉ាងណាមិញ រាល់មន្ទិលសងស័យមួយនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំដឹងដំណឹងពិតៗរបស់អ្នកទាំង ២ ហើយក៏សង្ឃឹមថានឹងមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះផងដែរ៕
ភ្នំពេញ៖ ជារឿយៗ​គេ​តែង​ឃើញ នាយ​ ក្រិន នាំ ភរិយា​ និងកូនចេញទៅ​ដើរ​លំហែនៅតាម​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ស្រុក យ៉ាងមានក្តីសុខ។ ​ថ្មីៗ​នេះ​ភរិយា នាយ​ ក្រិន បាន​បង្ហោះ​សារ​រួម​ជាមួយនឹង​អារម្មណ៍​រំភើប​រីករាយ​ថា​ត្រៀមខ្លួន​ទទួលយក​សមាជិក​ថ្មី ដែលកំពុងចាប់កំណើតក្នុងផ្ទៃ ។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​ចម្អន់​ថា​យក​លឿន​ម៉េ​ស ។  ភរិយា នាយ​ក្រិន ប្រាប់ថា​ ទាន់​មានឱកាស ​និង ​មានអ្នកមើល​យកកូន​ឱ្យ​ហើយ៕

Most popular

Recent posts