Home កម្សាន្ត

កម្សាន្ត

តារាសម្ដែងស្រី និងពិធីការនីមានឈ្មោះបោះសម្លេងមួយរូប គឺកញ្ញា ឌួង ហ្សូរីដា​ ពិតជាមានសម្រស់ស្រស់ស្អាត និងមានសមត្ថភាព។ ថ្មីៗនេះកញ្ញា ឌួង ហ្សូរីដា បានធ្វើដំណើរដល់ប្រទេសភូមាដើម្បីធ្វើការបន់ស្រន់សុំក្ដីសុខ។ ក្នុងនោះ កញ្ញាបានបង្ហោះរូបភាពជាច្រើនសន្លឹកលើទឹកដីភូមា តុបតែងខ្លួនស្រស់ស្អាតមិនចាញ់តារាបរទេសឡើយ។ អ្វីដែលពិសេសគឺកញ្ញាបានឲ្យដឹងថាកញ្ញាបានទៅទីសក្ការៈដែលមាន ព្រះអង្គ Natboboyi (ព្រះអង្គទាន់ចិត្ត) ដែលមានកេរ្តិ៍ឈ្មោះល្បីខ្លាំងនៅភូមា ថែមទាំងមានបណ្ដាប្រទេសជាច្រើនបានទៅធ្វើការបន់ស្រន់ផងដែរ។ គួរបញ្ជាក់ផងដែរថាការទៅលើកនេះគឺកញ្ញា ឌួង ហ្សូរីដា ទៅដើម្បីបំពេញភារកិច្ចក្នុងកម្មវិធីសិល្បៈ។ 
ទស្សនិកជនពិតជាបានស្គាល់មិនខានពីវត្តមានរបស់ នាយចយ ដែលស្ថិតនៅក្នុងក្រុមកំប្លែងនាង ក្រឹម ដែលសព្វថ្ងៃនេះនាយចយ កំពុងតែមានសន្ទុះនៃការគាំទ្រមិនតិចនោះទេ។ បើនិយាយពីជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញក៏មានភាពផ្អែមល្អែមជាមួយនឹងគូដណ្ដឹងមិនស្ទើរដែរ ដោយពួកគេបានភ្ជាប់ជាមួយគ្នាជាយូរមកហើយ នឹងនៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃមង្គលរបស់តារាកំប្លែងរូបនេះហើយ។ ដោយគូដណ្តឹងនាយចយ បានបង្ហោះរូបភាព Pre-wedding មួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងសារដ៍ខ្លី ប៉ុន្តែពិតជាមានន័យ ដោយបានសរសេរថា៖ “រាត្រីសួរស្តី ចា៎ នៅក្បែរអូនចឹងរហូតណាអង្ករក្ស បេះដូង”។ គួរបញ្ចាក់ផងដែលថាមង្គលការរបស់នាយចយ និងគូដណ្តឹង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ នាពេលខាងមុខនេះ៕
តារាចម្រៀងដ៏ល្បីប្រចាំផលិតកម្ម ថោន អ្នកនាង មាស សុខសោភា បន្ទាប់ពីដល់ពេលកំណត់អស់កិច្ចសន្យាក្នុងផលិតកម្មថោនហើយនោះ នាងត្រូវបានគេដឹងថា កំពុងប្រុងជើង ហក់ចូលផលិតកម្មហង្សមាស ខណៈបច្ចុប្បន្ននេះ មាស សុខសោភា កំពុងខំធ្វើការងារ ដែលសេសសល់ទឹកចុងក្រោយឲ្យរួចរាល់ជូនផលិតកម្មថោន នៅមុនឱកាសចូលឆ្នាំថ្មីនេះ។ យ៉ាងណាមិញ បើតាមប្រភពផ្លូវការពីផលិតកម្មថោន និងហង្សមាស ដែលស្និទ្ធនឹងតារាស្រី មាស សុខសោភា បានអះអាងថា មាស សុខសោភា បានត្រៀមចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសរួចហើយ ដោយនាងត្រូវបាន ខាងផលិតកម្មហង្សមាស ពន្យារពេលឲ្យចម្រៀងរបស់នាង នឹងចេញនៅក្រោយបុណ្យចូលឆ្នាំខ្មែរ ព្រោះសព្វថ្ងៃ មាស សុខសោភា មានចម្រៀងមួយចំនួន ដែលជាប្រភេទបទចម្រៀងរាំវង់ រាំក្បាច់ និងកន្ទ្រឹម កំពុងសម្រុកថត និងសម្តែងផង សម្រាប់ធ្វើជាកាដូចុងក្រោយជូនផលិតកម្ម ថោន។ បើតាមប្រភពដដែលបានបន្តទម្លាយថា អ្នកនាង មាស សុខសោភា ពិតជាបានចុះកុងត្រាជាមួយនឹងផលិតកម្មហង្សមាសពិតប្រាកដមែន ដោយខាងហង្សមាសបានព្យាយាមលាក់បាំងរឿងនេះ មិនឲ្យធ្លាយចេញទៅក្រៅទេ ប៉ុន្តែរឿងនេះនៅតែលាក់មិនជិត។ ជាមួយគ្នានេះ ខាងទស្សនិកជនជាច្រើន បានខ្សឹបថា ហង្សមាស កំពុងតែប្រមូលផ្ដុំដោយតារាល្បីៗ តែយ៉ាងណា ក៏មានតារាចម្រៀងក្នុងផលិតកម្មខ្លួនមួយចំនួន ក៏កំពុងតែត្រៀមដើរចេញដូចគ្នា ពេលចប់កុងត្រា ព្រោះមិនមានចម្រៀង និងហាក់មិនអើពើតែម្តង។ គួរបញ្ជាក់ថា បទចម្រៀងដែល មាស...
ភ្នំពេញ៖​ គ្រាប់ពេជ្រ ប្រចាំផលិតកម្មសាន់ដេ កញ្ញា សុខ ពិសី តែងតែងធ្វើឲ្យទស្សនិកជន ហ្វេន អ្នកគាំទ្រ ជាច្រើន លួចច្រណែនពីសម្រស់ដ៏ស្រស់ស្អាត របស់នាង រាល់ពេលតុបតែងខ្លួនឡើងសម្ដែង លើឆាកតន្ត្រីម្ដងៗ។ ជាក់ស្ដែងថ្មីៗនេះ ម្ចាស់បទ« ចាស់ទៅនៅ Sweet ទៀតអត់» រូបនេះ ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹក លើផេកហ្វេសប៊ុកផ្លូវការរបស់ខ្លួន ឲ្យឃើញពីស្នាមញញឹមស្រស់ អមនឹងសម្រស់ ដ៏ស្រស់ស្អាតជាមួយ ស្ទីលតែងខ្លួនបែបយុវវ័យ ។ រូបភាពទាំងនោះដែរ ក៏បានធ្វើប្រិយមិត្ត មិនតិចនោះទេ លាន់មាត់សរសើរពីសម្រស់កញ្ញា ព្រោះមិនថាស្លៀកពាក់ក្នុងឈុតបែបណា ក៏តារាស្រីល្បីលំដាប់ជួរមុខរូបនេះ នៅតែស្រស់ស្អាត គួរឲ្យចង់គយគន់ដែរ៕ ប្រភព៖ ហ្វេសប៊ុក Sok Pisey Official។
ពិធីការិនីពូកែវោហារស័ព្ទ ហ៊ិន ច័ន្ទនីរ័ត្ន ត្រូវបានមហាជនដឹងថា នាងមិនត្រឹមតែជាសិល្បការិនីជោគជ័យ លើវិស័យសិល្បៈនោះទេ សម្បីតែរូបសម្រស់របស់នាង ក៏ធ្វើឲ្យមហាជន ចង់គយគន់ មិនចេះជិតណាយផងដែរ។ ជាក់ស្ដែងណាស់ក្នុងពេលថ្មីៗនេះដែរតារាស្រី ច័ន្ទនីរ័ត្ន ត្រូវបានខាងសម្អាងការមួយកន្លែងអញ្ជើញកញ្ញាអោយថតជាឈុតបែបកូនក្រមុំក្នុងឈុតបូរាណយ៉ាងស្រស់ស្អាតគួរអោយស្រលាញ់។ ជាពិសេសក៏មានទស្សនិកជនមួយចំនួនបានសរសើរពីសម្រស់តារាស្រី ច័ន្ទនីរ័ត្ន ហើយគ្រប់គ្នាប្រាកដជាបានដឹងច្បាស់ថាកញ្ញា ស្អាតគ្រប់ពេល ទោះជា Make Up ឬក៏មិន Make Up ក៏ដោយ គឺនូវតែស្រស់ស្អាតបែបសុភាពនារីខ្មែរតែម្ដង៕  
អតីតជ័យលាភី The Voice Kid Cambodia កុមារាពេជ្រ ថៃ ហាក់ដូចជាឡើងកូដខ្លាំង និងតែងចេញមុខជាមួយតារាល្បីៗ ក្នុងផលិតកម្មហង្សមាសជាច្រើន។ យ៉ាងណាមិញ អ្វីដែលពិសេសនោះគឺ បន្ទាប់ពីចេញនូវបទចម្រៀងដំបូងរបស់ខ្លួន ថ្មីៗ នេះ ពេជ្រ ថៃ​ ថែមទាំងកំពុងថត ត្រៀមចេញ MV ថ្មីទៀតផង។ បើតាមហ្វេសប៊ុករបស់លោក កៅ សីហា​ អ្នកដឹកនាំសម្ដែងមួយរូបក្នុងផលិតកម្មរស្មីហង្សមាស​ បានបង្ហោះរូបមួយសន្លឹក នៅកន្លែងថត ដោយក្នុងនោះយើងឃើញថា មានទាំងកំពូលតារាស្រី អ្នកនាង ពេជ្រ សោភា និងលោក STEP ទៀតផង ជាហេតុធ្វើឲ្យទស្សនិកជនទន្ទឹងចាំទស្សនាទាំងអន្ទះសារ៕
ជាការពិតណាស់ដែរ ដែលធ្លាប់បានលេចលឺដំណឹងថា កំពូលតារាចម្រៀងស្រីប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា ឱក សុគន្ធកញ្ញា ជាមួយនឹងប្អូនប្រុសរបស់ថៅកែផលិតរស្មីហង្សមាសផ្ទាល់ មានទំនាក់ទំនងលើសពីអ្នកស្គាល់គ្នា។ យ៉ាងណាមិញ ក៏មិនទាន់មានការបកស្រាយពីសាមីខ្លួនទាំង ២នេះនៅឡើយទេ។ ប៉ុន្ដែថ្មីៗនេះ មានរឿងមួយដែលធ្វើអោយមហាជន មានការចាប់អារម្មណ៍ជាខ្លាំងដោយសារតែតារាស្រី សុគន្ធកញ្ញា បានបង្ហោះរូបភាពស្និតស្នាលជាមួយនឹងប្អូនប្រុសថៅកែ នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន។ ជាពិសេស លើកនេះ ក៏លើកទីមួយហើយដែរ ដែលតារាស្រី សុគន្ធកញ្ញា ហ៊ានបង្ហោះរូបភាពជាមួយប្រុសថៅកែ ក្រោយពីលេចលឺព័ត៌មានអ្នកទាំង ២ យ៉ាងកក្រើក។ យ៉ាងណាមិញ រាល់មន្ទិលសងស័យមួយនេះ ក៏ត្រូវបានអ្នកគាំទ្រជាច្រើន កំពុងតែរង់ចាំដឹងដំណឹងពិតៗរបស់អ្នកទាំង ២ ហើយក៏សង្ឃឹមថានឹងមានដំណឹងល្អ ក្នុងពេលឆាប់ៗនេះផងដែរ៕
តារាចម្រៀងដ៏ល្បីនៅក្នុងផលិតកម្មសាន់ដេគឺ កញ្ញា សុខ ពិសី ដែលសព្វថ្ងៃនេះកញ្ញា កំពុងតែទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីបណ្ដាទស្សនិកជន។ ដោយយើងសង្កេតឃើញថា កញ្ញា សុខ ពិសី មួយរយៈនេះគឺមានមមាញឹកជាមួយនឹងការ ងារជាច្រើន ដែលរកពេលសម្រាកសឹងតែគ្មានក្នុងនោះកញ្ញា តែងតែចេញទៅប្រគុំ តន្រ្ដីនៅតាមបណ្ដាខេត្ត និងត្រូវថតស្ពតផ្សាយពាណិជ្ជកម្មទៀតផង។ ជាក់ស្ដែងណាស់កាលពីពេលថ្មីៗនេះតារាចម្រៀង សុខ ពិសី ត្រូវបានខាងសម្អាងការមួយកន្លែងអញ្ជើញកញ្ញា អោយថតឈុតកូនក្រមុំបែបប្រពៃណី យ៉ាងស្រស់ស្អាត អមជាមួយនឹងការតុបតែងខ្លួនស៊ីគ្នាទៅនឹងសម្លៀកបំពាក់ថែមទៀតផង។ ជាពិសេសប្រិយមិត្តភាគច្រើន តែងតែធ្លាប់ឃើញតារាចម្រៀង សុខ ពិសី មានការស្លៀកពាក់សម័យ ឬក៏ឈុតកូនក្រមុំតែប៉ុណ្ណោះ តតែបានឃើញក្នុងឈុតប្រពៃណីទាំងនេះ ពិតធ្វើអោយមហាជាច្រើនបានលាន់មាត់សរសើកញ្ញាមិនដាច់ពីមាត់សោះ។
ភ្នំពេញ៖ ជារឿយៗ​គេ​តែង​ឃើញ នាយ​ ក្រិន នាំ ភរិយា​ និងកូនចេញទៅ​ដើរ​លំហែនៅតាម​តំបន់​ទេសចរណ៍​នានា​នៅក្នុង​ស្រុក យ៉ាងមានក្តីសុខ។ ​ថ្មីៗ​នេះ​ភរិយា នាយ​ ក្រិន បាន​បង្ហោះ​សារ​រួម​ជាមួយនឹង​អារម្មណ៍​រំភើប​រីករាយ​ថា​ត្រៀមខ្លួន​ទទួលយក​សមាជិក​ថ្មី ដែលកំពុងចាប់កំណើតក្នុងផ្ទៃ ។ ក្នុងនោះ​ក៏មាន​អ្នកខ្លះ​ចម្អន់​ថា​យក​លឿន​ម៉េ​ស ។  ភរិយា នាយ​ក្រិន ប្រាប់ថា​ ទាន់​មានឱកាស ​និង ​មានអ្នកមើល​យកកូន​ឱ្យ​ហើយ៕
កញ្ញា នៅ សូនីតា ជាតារាស្រីវ័យក្មេងមួយរូប ដែលកំពុងទទួលបានប្រជាប្រិយភាព និងការគាំទ្រច្រើនពីសំណាក់យុវវ័យបច្ចុប្បន្ន។ ជាក់ស្ដែង កញ្ញា នៅ សូនីតា​ ត្រូវគ្រប់គ្នាស្គាល់ថាមានសម្រស់ស្អាត និងលេចធ្លោមិនចាញ់តារាដទៃឡើយ។ ជាហេតុធ្វើឲ្យទស្សនិកជនជាច្រើនចង់ដឹងថា តើសម្រស់កញ្ញាកាលពីតូចយ៉ាងណាទៅ បានជាបច្ចុប្បន្នស្អាតយ៉ាងនេះ។ យ៉ាងណាក្ដី ថ្មីៗ កញ្ញា នៅ​ សូនីតា បានបង្ហាញរូបមួយសន្លឹកកាលពីកុមារភាពតាមរយៈគណនី​ ីInstagram របស់ខ្លួន ធ្វើឲ្យហ្វេនជាច្រើនមានការភ្ញាក់ផ្អើល។ គ្រប់គ្នានាំគ្នាលាន់មាត់ថា នៅ សូនីតា នៅពីក្មេងពិតជាគួរឲ្យស្រលាញ់ និងគួរឲ្យក្រឺតខ្លាំងតែម្ដង៕

Most popular

Recent posts