បន្ទាយមានជ័យ៖ បុរស​ម្នាក់​ឃើញ​ឪ​ពុ​ក​បង្កើត​របស់​ខ្លួន​ចេ​ញ​ពី​ផឹក​ស្រវឹង ហើយ​កាន់​កាំបិត​ទៅ​រក​ចាក់​ម្ដាយ ក៏​ផ្ទុះ​កំហឹង​រុញ​ទម្លាក់​ពីលើ​ផ្ទះ ធ្លាក់​បាក់​ក​ស្លាប់ ហើយ​ដឹក​សាកសព​យក​ទៅ​កប់​ចោល​អស់​រយៈពេល​២​ឆ្នាំ ទើប​សមត្ថកិច្ច​បំបែកសំណុំរឿង​ដ៏​អាថ៌​កំបាំង​នេះ​បាន និង​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់ កា​លពី​រសៀល ថ្ងៃ​ទី​៦ ខែមីនា ឆ្នាំ​២០១៨ នៅ​ក្នុងភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ​។

មន្ត្រី​នគរបាល​ស្រុក​ព្រះនេត្រព្រះបាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​ដ៏​អាថ៌​កំបាំង​ដែល​សមត្ថកិច្ច​ឃា​ត់​ខ្លួន ឈ្មោះ សូ វុ​ធ អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​។

រីឯ​ជន​រង​គ្រោះ ឈ្មោះ និ​ប អឺត អាយុ​៥៥​ឆ្នាំ រស់នៅ​ភូមិ​ទ្រ​លោក​លិច ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ហើយ​គាត់​ត្រូវជា​ឪពុក​បង្កើត​របស់​ជនសង្ស័យ​៕