ក្នុងពិធីអបអរសាទរ ទិវាវប្បធម៌ជាតិ​ លេីកទី២០ និងពិធីសំណេះសំណាល​ រវាងប្រមុខរាជរដ្ឋាភិបាល​ និងតារាជិត៤ពាន់នាក់ បានធ្វើឲ្យផ្អើលអ្នកគាំទ្រតែម្ដង។

ជាក់ស្ដែង ចំពោះរូបសម្រស់ តារាស្រីប្រុស ទាំងនោះ បានរៀបចំយកចិត្តទុកដាក់ជាខ្លាំង ជាមួយសម្លៀកបំពាក់ សម្រាប់ចូលរូម ក្នុងពិធីដ៏ពិសេសនេះ។

ហើយអ្វីដែលគួរឲ្យសរសើរនោះ វត្តមាន តារាខ្មែរ ទាំងក្មេង ទាំងចាស់ ត្រូវបានតុបតែងខ្លួនយ៉ាងសាកសម ឥតខ្ចោះ ជាមួយអាវប៉ាក់ ហូលផាមួង ដែលរចនាម៉ូតយ៉ាងពិសេស អមនឹងស្នាមញញឹម គួរជាទីបេតី។

គ្រាន់តែឃើញ រូបភាពទាំងនេះភ្លាម ក៏មានទស្សនិកជន ជាច្រើន លាន់មាត់សរសើរ មិនដាច់ពីសម្រស់ តារាទាំងនោះ ព្រោះពេលគ្រងឈុតប្រពៃណីបែបនេះ ម្នាក់ៗពិតជាស្រស់ស្អាត ស្រស់សង្ហា ប្លែកភ្នែក ថែមទាំងបង្កប់ដោយភាពថ្លៃថ្លូរទៀតផង៕