ប៉ៃលិន៖ ហេតុការណ៍​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​នេះ បាន​កើតឡើង​កាលពី​ម៉ោង៦ព្រឹក ថ្ងៃ២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ចំណុច​ក្នុង​ព្រះវិហារ​វត្ត​ប៉ា​ហ៊ី ស្ថិតក្នុង​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន។

បុរស​វ័យ​ប្រហែល៣០ឆ្នាំ មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ខ្លួនឯង ដោយ​គ្មាន​អ្នកណាម្នាក់​ដឹង​ពី​មូលហេតុ​ពិត​ប្រា​ដ​ឡើយ ថា​មូល​ហេតុអ្វី បានជា​សម្លាប់​ខ្លួនឯង​បែប​ហ្នឹង។

សព​ជនរងគ្រោះ ត្រូវបានសមត្ថកិច្ច​បានប្រគល់​ឱ្យ​លោក​អាចារ្យ និង​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​កើតហេតុ​ខាងលើនេះ ធ្វើបុណ្យ​តាម​ប្រពៃណី៕