ខេត្តកែប៖ កាលពីវេលា​ម៉ោង​ប្រហែល៨យប់ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ មាន​ឃាតកម្ម​ដ៏​សាហាវ​មួយ​កើតឡើង នៅក្នុង​បន្ទប់​ហាង​ម៉ាស្សា​យីហោ «លីដា ខ្មែរ​ម៉ាស្សា» នៅ​ផ្សារ​ក្តាម ក្នុងភូមិ​ថ្មី សង្កាត់​ព្រៃធំ ក្រុងកែប ដោយ​ស្ត្រី​ម៉ាស្សា​ម្នាក់ ត្រូវ​ជនល្មើស​សម្លាប់ ដេកស្លាប់​ក្នុង​ថ្លុកឈាម។

ជនរងគ្រោះ​ឈ្មោះ លុច គាង ភេទ​ស្រី អាយុ២៧ឆ្នាំ មុខរបរ​ជា​អ្នក​ម៉ាស្សា ជា​កូនប្រសារ​របស់​មេបញ្ជាកា​រ​រង​អាវុធហត្ថ​ខេត្ត​កែប និង​មាន​ស្វាមី​ឈ្មោះ ប៉ក់ សួន​វិបុល អាយុ២៧ឆ្នាំ មុខរ​បរជាកសិករ ហើយ​មាន​កូនស្រី​ម្នាក់​ទើបតែ​អាយុ៨ខែ​ប៉ុណ្ណោះ។

ស្នងការ​នគរបាល​ខេត្ត​រូបនេះ បាន​បញ្ជាក់ថា ជនរងគ្រោះ​រូបនេះ ត្រូវបាន​ជនល្មើស​ប៉ុនប៉ង​រំលោភ តែ​រំលោភ​មិនបាន​សម្រេច ក៏​សម្លាប់ចោល​តែម្តង។ ពាក់ព័ន្ធ​ករណីនេះ មន្ត្រីនគរបាល​កំពុង​ស្រាវជ្រាវ​បន្ត ដោយ​សហការ​ជាមួយ កម្លាំង​នគរបាល​សន្តិសុខ​ផ្ទៃក្នុង ជាមួយ​ស្នងការ​នគរបាល​ខេត្តកំពត និង​ជាមួយ​នាយកដ្ឋាន​នគរ​បាល​យុត្តិធម៌ ដើម្បី​ស្វែងរក​ចាប់​ជនល្មើស៕