ឧត្តរមានជ័យ៖ បុរសម្នាក់កើតជម្ងឺស្កន់ជាន់ប្រកាច់ចូលទឹកបឹងតំបន់ទេសចរណ៍ប្រវត្តសាស្រ្តតាម៉ុកហៅបឹងអូរជីកលង់ស្លាប់បាត់បង់ជីវិតនៅពេលដឹកដល់មន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង កាលពីវេលាម៉ោង២រសៀលថ្ងៃទី២៤កុម្ភះ២០១៨។ហេតុការណ៍នេះបានកើតឡើងនៅក្នុងភូមិអូរចិញ្ជៀនឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

បុរសដែលរងគ្រោះលង់ទឹកបឹងស្លាប់ឈ្មោះវុទ្ធី ហុងលីភេទប្រុសអាយុះ២២ឆ្នាំរស់នៅភូមិកណ្តាលលើ ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

ក្រោយពីបានទទួលនូវព័តមានរាយការណ៍រួចមកកំលាំងជំនាញបានចុះទៅដល់នឹងកន្លែងកើតហេតុធ្វើការពិនិត្យនឹងធ្វើកោសល្យវិច័យឃើញថាជនរងគ្រោះពិតជាបានស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន សមត្តកិច្ចបានប្រគល់សាកសពទៅឱ្យសាច់ញ្ញាតិយកទៅធ្វើបុណ្យទៅតាមប្រពៃណី៕