ទស្សនិកជនពិតជាបានស្គាល់មិនខានពីវត្តមានរបស់ នាយចយ ដែលស្ថិតនៅក្នុងក្រុមកំប្លែងនាង ក្រឹម ដែលសព្វថ្ងៃនេះនាយចយ កំពុងតែមានសន្ទុះនៃការគាំទ្រមិនតិចនោះទេ។ បើនិយាយពីជីវិតឯកជនរបស់តារាកំប្លែងរូបនេះវិញក៏មានភាពផ្អែមល្អែមជាមួយនឹងគូដណ្ដឹងមិនស្ទើរដែរ ដោយពួកគេបានភ្ជាប់ជាមួយគ្នាជាយូរមកហើយ នឹងនៅសល់តែ ៥ថ្ងៃទៀតប៉ុណ្ណោះគឺដល់ថ្ងៃមង្គលរបស់តារាកំប្លែងរូបនេះហើយ។

ដោយគូដណ្តឹងនាយចយ បានបង្ហោះរូបភាព Pre-wedding មួយសន្លឹកនៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ភ្ជាប់ជាមួយនឹងសារដ៍ខ្លី ប៉ុន្តែពិតជាមានន័យ ដោយបានសរសេរថា៖ “រាត្រីសួរស្តី ចា៎ នៅក្បែរអូនចឹងរហូតណាអង្ករក្ស បេះដូង”។ គួរបញ្ចាក់ផងដែលថាមង្គលការរបស់នាយចយ និងគូដណ្តឹង នឹងប្រព្រឹត្តឡើងនៅថ្ងៃទី ២៧ កុម្ភៈ ២០១៨ នាពេលខាងមុខនេះ៕