ព្រះសីហនុ៖ ​បុរស​ជាយោធាម្នាក់​ បាន​ដួល​ម៉ូតូ​ស្លាប់បាត់បង់ជីវិតនៅក្នុងទឹក​​ ជនរងគ្រោះឈ្មោះ​​ ផ្លុង ចាន់វិបុល ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មន្ត្រីយោធា ផ្នែក សឹករងស្រុកកំពង់សីលា ជនរងគ្រោះ​ ជិះម៉ូតូ១គ្រឿងម៉ាក វ៉េវ ពណ៌ខ្មៅ លាយក្រហម​ ។
ហេតុការណ៍នេះកើតឡើងនៅ​វេលាម៉ោង៩នឹង១០នាទីព្រឹក ថ្ងៃ​ទី​២​១​ កញ្ញា​ ​២០១៧​ នៅចំណុចទំនប់បង្ហៀរទឹក​ ស្ថិតក្នុងភូមិ​ស្ទឹង​សំរោង​ ឃុំ​អូរ​បាក់​រទេះ​ ស្រុក​កំពង់​សិលា​។។សាកសពត្រូវបានកម្លាំងជំនាញធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី