ភ្នំពេញ៖ នៅរសៀល ថ្ងៃទី២១ ខែកុម្ភះ ឆ្នាំ២០១៨នេះកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ តាមប្រមាញ់ចាប់ឃាត់ខ្លួនជនសង្ស័យដែលធ្វើសកម្មភាពឆក់ជនបរទេសកាលពីម្សិលមិញនេះបានហើយ ។

ជាក់ស្ដែង កាលពីវេលាម៉ោង២និង៤៩នាទីរសៀលថ្ងៃទី២០ ខែកុម្ភះ ឆ្នាំ២០១៨ ជនសង្ស័យ២នាក់ ជិះម៉ូតូម៉ាក់និច ពណ៌ផ្កាឈូក ពាក់ស្លាកលេខភ្នំពេញ ១GJ- ៩០៥៤ បានធ្វើសកម្មភាពឆក់ទូរស័ព្ទម៉ាក IPhone 7plus ពីជនជាតិបរទេសបានសម្រេចនៅចំណុច ផ្លូវ៣០៤ ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌចំការមន ៕