ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១៥:០០នាទី កម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅ នៃរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យ ០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន រួម និងដកហូតបានក្រាមពណ៍សថ្លា ១៥កញ្ចប់(៥កញ្ចប់តូច,១០កញ្ចប់ធំ)។

ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ម៉ែន សុភ័ក្រ្ត ភេទប្រុស អាយុ ៣២ឆ្នាំ , ទី២ ឈ្មោះ និត្យ វី ភេទប្រុស អាយុ ១៨ឆ្នាំ , ទី ៣ ឈ្មោះ កន សៀក ភេទប្រុស អាយុ ២២ឆ្នាំ ត្រូវបានកម្លាំងល្បាតអាវុធហត្ថឃាត់ខ្លួនបានចំនុចមាត់ទន្លេរក្រោយយឿត្រី ភូមិពោធិ៍មង្គល សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បច្ចុប្បន្ន ជនសង្ស័យទាំង ០៣នាក់ ខាងលើ ត្រូវបានសមត្ថកិច្ចជំនាញនៃការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងធ្វើការសួរចម្លើយ និងកសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមច្បាប់៕