មណ្ឌលគិរី៖ កាលពី​ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៨នេះ ត្រង់ចំណុច​ផ្សារ​សែន​មនោ​រម្យ ស្ថិត​ក្នុងភូមិ​កណ្តាល សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​ខេត្តមណ្ឌលគិរី។

ទោះជា​យ៉ាងណា​រហូតមកដល់​ម៉ោង៨ព្រឹក​នេះ អគ្គិភ័យ​នៅ​មិនទាន់​រលត់​ទាំងស្រុង​នោះទេ​មូលហេតុ​នៃ​ការឆេះ​នេះ នៅ​មិនទាន់​ដឹង​នៅឡើយ​ទេ ដោយ​ប្រភព​ខ្លះ​លើកឡើងថា មកពី​ផ្ទុះ​ហ្គាស និង​ខ្លះ​ទៀតថា មកពី​ឆ្លង​ចរន្តអគ្គិសនី ហើយ​ប្រភព​មួយ​ទៀតថា បណ្ដាលមកពី​ស្ត្រី​កូនខ្ចី​ម្នាក់​អាំងភ្លើង និង​ឆាបឆេះ​ពី​កម្ទេច​ភ្លើង​នោះ។

មកទល់ពេលនេះ អគ្គិភ័យ​ត្រូវបាន​គ្រប់គ្រង៩០%ហើយ ចំណែក​មូលហេតុ​នៅ​មិនទាន់​ដឹង​ច្បាស់​នៅឡើយ ប៉ុន្តែ​អាច​បណ្ដាលមកពី​ទុស្សេ​ចរន្តអគ្គិសនី ។ លោក​បន្តថា ផ្សារ​សែន​មនោ​រម្យ​មាន​តូប​សរុប​ចំនួន២៧៩តូប ហើយ​អគ្គិភ័យ​ឆាបឆេះ​ប្រហែល៧០% ស្មើ​និង២២០តូប ខូចខាត​ទ្រព្យសម្បត្តិ​ស្ទើរ​ទាំងស្រុង និង​សម្លាប់២នាក់ (ប្រុស) រងរបួស​ធ្ងន់៣នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ។

អ្នកស្លាប់ ទី១.ឈ្មោះ សេង ប៉ូ ភេទ​ប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​លក់ដូរ។ ២. ឈ្មោះ តូច ណា​វីន ភេទ​ប្រុស អាយុ១១ឆ្នាំ មុខរបរ​សិស្ស។ ចំណែក​អ្នករងរបួស ទី១. ឈ្នោះ ង៉ូ​វ ពិសី ភេទ​ស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា។ ២.ឈ្មោះ ម៉ក់ សុភ័ក្ត្រ ភេទ​ប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ​នៅផ្ទះ(កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ឯកជន​សុខ​បញ្ញា)។ ៣.ឈ្មោះ ម៉ក់ សេង​វ៉ុ​ន ភេទ​ប្រុស អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ (កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​សែន​មនោ​រម្យ) ៕