កណ្ដាល៖ មានករណីបុរសម្នាក់ធ្វើអត្ដឃាតចងក សម្លាប់ខ្លួនបង្ករមានការភ្ញាក់ផ្អើល នៅថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី នៅចំណុចលើដើមអំពិលទឹកបារាំងកំពស់ប្រហែល៤ម៉ែត្រចងដោយខ្សែនីឡុងពណ៌ខ្មៅ នៅចុងព្រែកថ្មីក្នុងភូមិ ព្រែកតាឡៃ ឃុំ ព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះ ឈ្មោះ ស្រ៊ុន ថា ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាឡៃ ឃុំ ព្រែកអំបិលស្រុកស្អាង ខេត្តកណ្ដាល។

ក្រោយសមត្ថកិច្ចធ្វើកោសលវិច្ឆ័យក៍បានរសន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារអត្តឃាត ចងក ប្រាកដមែន មិនបានពាក់ពន្ធ័បទល្មើសអ្វីឡើយ៕