ខេត្តស្ទឹងត្រែង៖ កាលពីព្រឹក​ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៨នេះ មន្ត្រី​អាវុធហត្ថ ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង ចំនួន​ពីរ​នាក់ បាន​រងរបួស​ធ្ងន់ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យភ្លាមៗ ដោយសារតែ​ក្រឡាប់​រថយន្ត​ជាច្រើន​ត្រឡប់ ខណៈ​បើករថយន្ត​ដេញតាមរ​ថ​យន្ត​ដឹកឈើ ស្ថិតនៅ​ចំណុច​គល់ស្ពាន​មិត្តភាព កម្ពុជា-ចិន(មេគង្គ) ក្នុងភូមិ​បា​ចុង សង្កាត់​ព្រះបាទ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

​មន្ត្រី​អាវុធហត្ថ​ទាំង២នាក់ខាងលើពុំស្គាល់អត្តសញ្ញាណទេ ខណៈ​កំពុង​ជួយសង្គ្រោះ​នៅ​មន្ទីរពេទ្យ ហើយ​រថយន្ត​របស់​ពួកលោក​ក៏​រង​ការ​ខូ​ត​ខាត​ផងដែរ៕