កំពង់ស្ពឺ​៖ មានករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​បុក​ម៉ូតូ​បណ្ដាល​ឲ្យ​មនុស្ស​បីនាក់​រងរបួស​ធ្ងន់​។​ ហេតុការណ៍​បានកើត​ឡើង​នៅ​ចំណុច​ភូមិ​ត្រពាំង​គោ ​ឃុំ​ចាន់​សែន​​  ​ស្រុក​ឧត្ដុង្គ​ ខេត្តកំពង់ស្ពឺ​ កាលពី​ថ្ងៃទី​២១​ ខែមករា​ ឆ្នាំ​២០១៨​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1AY.7302​បើកបរ​ដោយ​ឈ្មោះ​សុខ​បាន​ភេទ​ប្រុស​អាយុ​២៣​ឆ្នាំ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​បើកបរ​ពី​ជើង​ទៅ​ត្បូង​។​

លុះ​បើក​មកដល់​ចំណុចកើតហេតុ​ក៏បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​សេ​១២៥​ពណ៍​ខ្មៅ​ពាក់​ស្លាក​លេខ​1C.7347​អ្នកបើកបរ​ឈ្មោះ​ឆែម​ភក្ដី​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ​រស់នៅ​ភូមិ​សំបួរ​ឃុំ​ជើង​រាស់​និង​អ្នករួមដំណើរ​ម្នាក់ទៀត​ឈ្មោះ​មាស សារិន​ជាម​ន្ត្រី​ប៉ុស្តិ៍​ជើង​រាស់​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​ទាំងបី​នាក់​។​

​ក្រោយពី​កើតហេតុ​អ្នករងរបួស​ត្រូវបាន​គេ​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ចំណែក​ម៉ូតូ​ទាំងពីរ​គ្រឿង​ត្រូវបាន​ជំនាញ​យកមក​រក្សាទុក​នៅ​ប៉ុស្ដិ៍​ចាន់​សែន​រង់ចាំ​ដោះស្រាយ​ជា​ក្រោយ​៕