ព្រៃវែង​៖ ម៉ូតូបុកជាមួយម៉ូតូបណ្ដាលអោយស្ដ្រី​ម្នាក់រង​របួសធ្ងន់​។​ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៨​ត្រង់ចំណុច​​ភូមិគរ ឃុំ​ដូន​កឹង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃទី​១៥​ ខែមករា ​ឆ្នាំ​២០១៨​។​

​ជនរងគ្រោះឈ្មោះ ពុធ កៃ ភេទ ស្រី អាយុ ១៩​ឆ្នាំ នៅ​ភូមិ ថ្មី ឃុំដូន​កឹង​ ស្រុក​កំចាយមារ​ ខេត្តព្រៃវែង ​​រងរបួស​ធ្ងន់​និង​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឯ​ខេត្តព្រៃវែង​។៕