ភ្នំពេញ៖ ចាប់​ខ្លួន​ស្ត្រី​ជន​ជាតិ​អូស្ត្រាលី​ដើម​កំ​ណើត​វៀត​ណាម​ម្នាក់ ឈ្មោះ Tra​n Ve Thi រក​ឃើញគ្រឿង​ញៀន​ចំនួ​ន​​១.៨​១​៤ក្រាម កាលពីព្រឹកថ្ងៃទី០៦ ខែ​មករា ឆ្នាំ២០១៨ សមត្ថកិច្ច​កម្ពុជា​បាន​ចាប់​ឃាត់​ខ្លួន ស្ត្រី​ជន​ជាតិ​អូស្ត្រាលី ដើម​កំណើត​វៀ​ត​ណាម រត់​ពន្ធគ្រឿងញៀន​ឆ្លង​ដែន​ខុស​ច្បា​ប់ចូល​មក​កម្ពុជា តាម​ច្រកទ្វារ អាកាស​យា​ន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ។

ការ​ចាប់​ខ្លួន​នេះ គឺ​ក្រោម​ការ​សហការ​រវាង​កម្លាំង​នគរបាល​ប៉ុស្តិ៍​ច្រក​ទ្វារ​​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ជាមួយ​អង្គ​ភាព​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន នៃ​អគ្គស្នងការ​ដ្ឋាន​នគរ​បាល​ជាតិ ៕