រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ២ និង ៤៥នាទី ទៀបភ្លឺថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៨ មានករណីដ៍រន្ធត់មួយ ដេលបង្ករដោយបុរសម្នាក់ជិះម៉ូតូធុនធំ ១គ្រឿងបានជ្រុលទៅបុករបាំងថ្មចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យដួលរងរបួសធ្ងន់ ត្រូវបានរថយន្ដសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែកម៉ូតូរងការខូចខាតស្ទើរទាំងស្រុង ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ នៅចំណុចជិតសួនក្ដាន់២ តាមបណ្ដោយមហាវិថីសហព័ន្ធរុស្សី ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។