រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ៥ និង ៣០នាទី ទៀបភ្លឺថ្ងៃទី២៣ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដោយបុរស ៣នាក់ ជិះម៉ូតូតាមផ្លូវ ស្រាប់តែម៉ូតូបែកកង់ បុរសម្នាក់ចុះបណ្ដើរ និង ២នាក់ទៀត ដើរនៅជិតគ្នា ភ្លាមនោះ ក៏ត្រូវរថយន្តលុច្សស៊ីស RX330​ ១គ្រឿង បើកក្នុងល្បឿន​យ៉ាងលឿនដូចហោះ មកបុកពីក្រោយយ៉ាងពេញទំហឹង បណ្ដាលអោយបុរសស្លាប់ភ្លាមៗ ចំណែក ២នាក់រឿត រត់គេចផុត ដែលហេតុការណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅចំណុចមុខក្រុមហ៊ុន គូបូតា ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងសង្កាត់ព្រែកលាប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

បុរសដែលបានស្លាប់ខាងលើមានឈ្មោះ រឿន ថេន អាយុ ៥៤ឆ្នាំ មុខរបរ ធ្វើការសំណង់ ស្នាក់នៅម្ដុំសំបកមាស ខណ្ឌជ្រោយចង្វា៕