ខេត្ត​ព្រះសីហនុ​ ៖ នៅ​ព្រឹក​ថ្ងៃទី​២​២​ ខែធ្នូ​ ឆ្នាំ​២០១៧​នេះ​ នគរបាលខេត្ត​ព្រះសីហនុ បាន​បង្ហាញ​មុខ​ពួក​ជន​ទំនេីង​ចំនួន​៩​នាក់​ ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​ មនុស្ស​ឃាត​គិតទុកជាមុន​ ដោយ​បាន​ ព្រួត​គ្នា​កាប់​ទៅ​លេី​មនុស្ស​ម្នាក់​បណ្ដាល​ឲ្យ​ស្លាប់​ កាលពីយប់​ថ្ងៃទី១៩ខែ​ធ្នូ​២០១៧ កន្លងទៅនេះ ​។

លោក​ឧត្តមសេនីយ៍ត្រី​កុល​ ផាលី​ស្នងការ​រង ទទួល​ផែន​ព្រហ្មទណ្ឌ​ បាន​ឲ្យ​ដឹង​ថា៖ អំពេី​មនុស្ស​ឃាត​នេះ​ បាន​កើតឡើង​ នៅ​យប់​ថ្ងៃទី១៩ ខែ​ធ្នូ​ ឆ្នាំ​២០១៧​ វេលាម៉ោង២០និង២០នាទី ក្នុង​ខណៈ​ពេល​ដែល​ជន​រង​គ្រោះ​ និង​នារី​ម្នាក់​បាន​អង្គុយ​និយាយ​គ្នា​លេង​ នៅ​ឆ្នេរ​សមុទ្រ​អារី​ស្តុន​
តំបន់​អូរ​ឈើទាល​ក្រុង​ព្រះសីហនុ​។
ជនរងគ្រោះ​ដល់​ស្លាប់​ឈ្មោះ​សយ លួន ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ បុគ្គលិកប៉ាវម៉ាយ (ក្រុមកាំបិតធំ) ៕