ខេត្តរតនគិរី៖ យុវជនម្នាក់បានស្លាប់នៅការដ្ឋានសាងសងសាលាអនុវិទ្យាល័យមួយកន្លែងដោយសារគាំងបេះដូង មានការភ្ញាក់ផ្អើលឡើងដល់សមត្ថកិច្ចមូលដ្ឋាន ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង៣នឹង៣០នាទីរសៀលថ្ងៃសុក្រ ៥កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ២០១៧ ស្ថិតក្នុងភូមិសមុទ្រក្រោម ឃុំសេដា ស្រុកលំផាត់ ។

មន្ត្រីនគរបាលស្រុកលំផាត់បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ជុំ ជាតិ ភេទប្រុសអាយុ ២៤ឆ្នាំជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅភូមិ ឃុំកើតហេតុខាងលើ។

ក្រោយកើតហេតុ កម្លាំងជំនាញបានសហការណ៍ជាមួយកម្លាំងប៉ុស៍្តរដ្ឋបាលឃុំសេដា ចុះទៅពិនិត្យនឹងធ្វើកោសល្យវិច្ឆ័យសាកសព មិនមានអ្វីស្លាកស្នាមនោះឡើយ ហើយបានប្រគល់សពជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕