ខេត្តបន្ទាយមានជ័យ៖ ក្មេងប្រុជំទង់ម្នាក់បានចង.ក ធ្វើអត្តឃាតសម្លាប់ខ្លួនឯង បង្ករមានការភ្ញាក់ផ្អើល។ ហេតុការណ៍បង្កឲ្យភ្ញាក់ផ្អើលនេះ បានកើតឡើងថ្ងៃទី២១ ខែធ្នូ គ.ស២០១៧ ចន្លោះម៉ោង២-៤ទាបភ្លឺ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ។

បើតាមការឪ្យដឹងពីមន្ត្រីនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា៖ ជនរងគ្រោះមានឈ្មោះ ហួន គឹមអាយ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិចក ឃុំរហាល ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ ជនរងគ្រោះបានធ្វើអត្តឃាត សម្លាប់ខ្លួនដោយយក កន្សែងពណ៌ក្រហមចង.កនិងម៉ែកខ្នុរនៅខាងលិចផ្ទះខ្លួនឯងចំងាយ ០៧ម៉ែត្រ កំពស់២ម៉ែត្រពីដី ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការបំភ្លឺរបស់ឈ្មោះ ហួន ប្រាក់ចាន់ ភេទប្រុស អាយុ២១ឆ្នាំ ត្រូវជាបងបង្កើត និង ការបំភ្លឺរបស់ឈ្មោះ ឡិ អឿង ភេទស្រី អាយុ៦២ឆ្នាំ ត្រូវជាម្ដាយបង្កើតបាន បញ្ជាក់ប្រាប់សមត្ថកិច្ចថា៖ កូនរបស់គាត់ឈ្មោះ ហួន គឹមអាយ នេះធ្លាប់ត្រូវបានបងបង្កើតឈ្មោះ ហួន ប្រាក់ចាន់ នាំទៅព្យាបាលនៅមន្ទីពេទ្យ គន្ធបុប្ផានៅខេត្តសៀមរាប ចំនួន២លើកមកហើយ មិនជា(គ្រូពេទ្យបានប្រាប់ថាជំងឺនេះជាជំងឺរបេងបែកគ្រាប់ឈាមមើលមិនជាទេ) ហើយជនរងគ្រោះធ្លាប់ចេញឈាមតាមអញ្ចាញធ្មេញ និងធ្លាក់ឈាមតាមមាត់ តាមច្រមុះជាច្រើនដង ។ ហើយ៣ថ្ងៃមុននេះជនរងគ្រោះបាននិយាយប្រាប់គាត់ថា ម៉ែអើយខ្ញុំចង.ក​ សម្លាប់ខ្លួនហើយខ្ញុំរស់នៅពិបាកណាស់ឈឺពេញតែខ្លួន ។ ហើយការស្លាប់របស់កូនខ្ញំនេះគឺកូនខ្ញំចង.កសម្លាប់ខ្លួនដោយខ្លួនឯង មិនមានពាក់និងករណីឃាតកម្មទេ។

លោកអនុសេនីយ៍ឯក ទន់ សុគីន នាយប៉ុស្តិ៍រដ្ឋបាលឃុំរហាល បានបញ្ជាក់ដែរថា៖ តាមការសន្និដ្ឋាន  និង ការត្រួតពិនិត្យរបស់គណៈកម្មាការពិនិត្យលើសពជនរងគ្រោះពុំឃើញមានអ្វីគួរអោយកត់សំគាល់ទេ ហើយការស្លាប់របស់ជនរងគ្រោះនេះគឺជនរងគ្រោះមានការធុញថប់ពីជំងឺរបស់ខ្លួនរាំរៃយូរពេកសម្រេចចិត្តធ្វើអត្តឃាតចង.ក សម្លាប់ដោយខ្លួនឯង៕