តាកែវ ៖ជនសង្ស័យម្នាក់ត្រូវបាននគរបាលស្រុកគិរីវង់ឃាត់ខ្លួនបន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពច្របាច់ករប្រពន្ធដែលកំពុងមានផ្ទៃពោះ៩ខែបណ្តាលអោយស្លាប់ទាំងម្តាយនិងកូននៅក្នុងផ្ទៃ ។ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង២យប់ ឈានចូលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិជាវប្តីខាងកើត ឃុំតាអូរ ស្រុកគិរីវង់ ខេត្តតាកែវ ។