ខេត្តព្រះសីហនុ៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង ដោយស្ត្រីជាកម្មការីនីរោងចក្រម្នាក់បានឈឺពោះសម្រាលកូននៅកណ្តាលផ្លូវ ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៧ ស្ថិតនៅម្តុំខាងមុខរោងចក្របិតត្រាំងក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមប្រភពប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុបានអោយដឹងថា ស្ត្រីជាកម្មការីនីរោងចក្ររូបនេះឈ្មោះឆៀង ឆវី អាយុ២៣ឆ្នាំ មានប្តីឈ្មោះសេង រុន អាយុ២២ឆ្នាំ មានទីលំនៅភូមិតាលះ ឃុំរាមស្រុកព្រៃនប់។

ក្រោយកើតហេតុ ប្រជាពលរដ្ឋរស់នៅម្តុំនោះបាននាំគ្នាជួយយកស្ត្រីជាកម្មការិនីនោះ ហើយហៅឆ្មបមកជួយសម្រាល រួចបញ្ចូនបន្តទៅសំរាកនៅមន្ទីរពេទ្យបង្អែកខេត្ត។ បច្ចុប្បន្ន ទាំងស្ត្រីជាម្តាយ និងទាំងទារក គ្រូពេទ្យអះអាងថាមានសុខភាពធម្មតា៕