ភ្នំពេញ៖ វេលាម៉ោង ១៨និង៣០នាទី ថ្ងៃទី ១៧ ធ្នូ ២០១៧ បុរសម្នាក់ជិះហុងដារឌ្រីម វ៉ាជែងលឿនលឿន ទៅប៉ះជាមួយម៉ូតូកង់បី(ឡាំប៉ាតា) បណ្តាលដួលត្រូវម៉ូតូត្រូវកង់បីកិនបណ្តាលអោយស្លាប់ភ្លាមមួយរំពេចតែម៉ូតូកង់បី(ឡាំប៉ាតា)បានបន្តដំណើររត់ជាង១ គីឡូម៉ែត្រទើបឃាត់បាន ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ លើកំណាត់ផ្លូវ២០០៤ មុខហាងសែនរីរាយ ស្ថិតក្នុងភូមិត្រពាំងល្វា សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ ។

សពមានឈ្មោះ សុខ តេង អាយុ៣៦ឆ្នាំ មានមុខរបរដឹកឥវ៉ាន់ ស្នាក់នៅភូមិ ចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតភូមិត្រពាំងខ្ចៅ ឃុំស្រះពង ស្រុកឧដ្តុង ខេត្តកំពង់ស្ពឺ ។និងមានប្រពន្ធឈ្មោះ ប៉ែន សារុន ភេទស្រីអាយុ៣២ឆ្នាំ រោងចក្រ មានភូមិកំណើតនៅភូមិភូមិ ទួលក្រូច ឃុំរមាសហែក ស្រុករមាសហែក ខេត្តស្វាយរៀង។ជិះម៉ូតូម៉ាកហុងដារឌ្រីមសេ១២៥ ស៊េរី ២០១៤ ពាក់ស្លាកលេខភ្នំពេញ 1CD-0903 ។

ចំណែកម្ចាស់ម៉ូតូកង់បីឈ្មោះ ស សុវណ្ណអាយុ៣៨ ឆ្នាំ មានមុខរបរសន្តិសុខនិង រត់ម៉ូតូកង់បី(ឡាំប៉ាតា)ស្នាក់នៅសង្កាត់ពងទឹក ខណ្ឌដង្កោ មានស្រុកកំណើតនៅ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។រីឯម៉ូតូកង់បីពណ៍លឿងពាក់ស្លាលេខ1GS-0991 ។

ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅសម្រួលនៅកន្លែងកើតហេតុ និងឆែករកអត្តសញ្ញាណទាក់ទងទៅសាច់ញាតិមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ចំណែកមធ្យោបាយធ្វើដំណើរទាំង២គ្រឿងនិងម្ចាស់ម៉ូតូកង់បីត្រូវបាននាំទៅកាន់ ការិយាល័យចរាចរណ៍ជើងគោកនៃស្នងការនគរបាលរាជធានីភ្នំពេញដើម្បីធ្វើការដោះស្រាយបន្ត៕