ខេត្តកំពងធំ៖ នៅវេលាម៉ោង​ ២៣​​ និង៥៥នាទី ថ្ងៃទី​១៦ ខែធ្នូ ឆ្នាំ២០១៧​ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកេីតឡេីងរវាងរថយន្តចំនួន3គ្រឿងបុកបន្តរគ្នា ទិសដៅស្របគ្នា ពីសៀមរាបទៅកំពង់ចាមតាមបណ្តោយផ្លូវជាតិលេខ​៦ត្រង់ចំណុចភូមិព្រះនង្គ័ល្គ ឃុំចំណាក្រោម ស្រុកស្ទោង​ ខេត្តកំពង់ធំ។

តាមប្រភពពីសមត្តកិច្ចបានអោយដឹងថា បង្ករឡេីងដោយ រថយន្តម៉ាក ហុីយុីនដាយ​ ទំងន់១៥តោន​ ដឹកដំឡូង ពណ៌​ ស​ ពាក់ស្លាកលេខ​ កំពង់ចាម 3A 6407 អ្នកបេីកបរ​ (គេចខ្លួនបាត់)  បានទៅបុករថយន្តកំពុងឈប់ ពី​ក្រោយ រថយម៉ាក​ ហុីយុីនដាយ​ ទំងន់15តោន ដឹក​ដំឡូងមី ក្បាលពណ៏​ស​ ពាក់ស្លាកលេខ​ 3B 8026​ បេីកបរដោយ ឈ្មោះ​ នូវិទិត្យ ប្រុស​ អាយុ​ 25ឆ្នាំ រស់នៅ​ ភូមិតូង ឃុំ​ សួង​ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់) នឹងកន្លែងកេីតហេតុ​ បន្ទាប់មក​ដល់ម៉ោង​៤​ និង២០នាទី ថ្ងៃទី១៧ ខែធ្នូរ ឆ្នាំ២០១៧ រថយន្តម៉ាក​ សំយ៉ុង ពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​ 2T 0670 ដឹកឡូងមី ជិះគ្នា5នាក់ បេីក​បរដោយ​ ឈ្មោះ​ខែម​ ភេន ប្រុសអាយុ 45ឆ្នាំ​  រស់នៅភូមិស្រយ៉ង់​ ឃុំស្រយ៉ង់​ ស្រុកគូលេន​ ខេត្តព្រះវិហារ​ បានទៅបុករថយន្ត បង្ករហេតុ ពីក្រោយបណ្តាលអោយស្លាប់និងរបួសធ្ងន់ អ្នករួមដំណេីចំនួន4នាក់ ទី.១ លឹម​ ហោ​ ស្រី​ អាយុ40ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់​ ខេត្តព្រះវិហារ របួសធ្ងន់ ទី.២ ភេន​ ភារុណ អាយុ​9ឆ្នាំនៅ ភូមិស្រយ៉ង់​ ឃុំស្រយ៉ង់​ ខេត្ត្តព្រេះវិហារ( របួសស្រាល) ទី.៣ អេង​ ប្រុស​ ភេទប្រុស​ អាយុ38ឆ្នាំ រស់នៅភូមិស្រយ៉ង់ ឃុំស្រយ៉ង់​ ស្រុកគូលេន​ ខេត្តព្រះវិហារ​ (ស្លាប់) ទី.៤ ក្មេងប្រុសអាយុប្រហែល 3ឆ្នាំមិនស្គាល់អញ្ញាណ។

ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះមន្ទីពេទ្យបង្អែកបញ្ជូនទៅមន្ទីពេទ្យសៀមរាប រីឯសពត្រូវបានក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តយកមរក្សាទុកអធិការស្រុកស្ទោងដើម្បីដោះស្រាយគ្នានៅពេលក្រោយ៕