រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧ វេលាម៉ោង២០ និង៣០នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ពីបទករណីប្រើប្រាស់គ្រឿងញៀនដោយខុសច្បាប់ នៅចំណុចតាមផ្លូវ១០១៩ ភូមិទឹកថ្លា សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនសង្ស័យចំនួន០៣នាក់ដែលបានឃាត់ខ្លួនរួមមាន៖

១. ឈ្មោះ យ៉ាន់ រ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងដែក ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

២. ឈ្មោះ ម៉ាន់ រ៉ានី ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរគ្មានស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ​ ។

៣. ឈ្មោះ លុច ស្រីពៅ ភេទស្រី អាយុ១៨ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាំង ខណ្ឌសែនសុខ​ ។

ដំណើររឿងមុនពេលកើតហេតុ គណៈបញ្ជាការឯកភាពខណ្ឌសែនសុខ បានដាក់គោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះនៅចំណុចខាងលើ បានឃើញជនសង្ស័យទាំង០៣នាក់ កំពុងដើរតាមផ្លូវ មកដល់គោលដៅត្រួតពិនិត្យអាវុធដោយមានការសង្ស័យកម្លាំងរបស់យើងបានឃាត់ជនសង្ស័យ ឲ្យឈប់ធ្វើការត្រួតពិនិត្យលើដងខ្លួន និងបាននាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធារុញៀននៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកថ្លាតែម្តង ។

បច្ចុប្បន្នជនសង្ស័យកំពុងធ្វេីការឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីអនុវត្តបន្តចាត់ការទៅតាមនិតិវិធីច្បាប់៕