ខេត្តសៀមរាប៖ កាលថ្ងៃច័ន្ទ ទី១១ ខែធ្នូ ឆ្នាំ២០១៧ កំលាំងការិយាល័យប្រឆាំងគ្រឿងញៀនដោយបានការចូលរួមសហការពីកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្វាយដង្គំ បានចុះបង្ក្រាបករណីរក្សាទុកជួញដូរ និងចាត់ចែងអោយប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅលំនៅដ្ឋានក្រុមទី៦ភូមិស្វាយដង្គំ និងភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប។

ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់៖ ទី១ឈ្មោះ សែន ពេជ្រ ហៅតាក់ ភេទប្រុស អាយុ២០ឆ្នាំ មុខរបររត់ម៉ូតូឌុប ទីលំនៅក្រុមទី៦ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប (រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)។ ទី២ ឈ្មោះ ចៅ ប៊ុនហៃ ហៅហ៊ា ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ  ក្រុង  ខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ ទី៣ ឈ្មោះ វ៉ាន់ យ៉ាក់ហ្វើត ហៅពើត ភេទប្រុស ជនជាតិខ្មែរឥស្លាម អាយុ១៨ឆ្នាំ មុខរបរគ្មាន ទីលំនៅភូមិស្ទឹងថ្មី សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប(ចាត់ចែង)(មានសារធាតុញៀនក្នុងខ្លួន)។ ទី៤ ឈ្មោះ ទេស បូរិទ្ធ ហៅពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរគ្មាន ទីលំនៅ ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាប(រក្សាទុកនិងជួញដូរ)(មានសារធាតុញៀនក្នុងខ្លួន)។

សមត្ថកិច្ចដកហូតវត្ថុតាងម្សៅមេតំហ្វេតាមីនចំនួន១៣កញ្ចប់ ទម្ងន់សរុប់ស្មើនឹងទំងន់២០,៣ក្រាម ឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន ទូរស័ព្ទដៃចំនួន០៧គ្រឿង និងបានកសាងសុំណុំរឿងបញ្ចូនទៅសាលាដំបូងខេត្តសៀមរាបនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧ ដេីម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕