ខេត្តព្រះសីហនុ ៖ នៅវេលាម៉ោង ៥ និង ៣០នាទី ព្រលឹមថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយដែលបង្ករឡើងដោយរថយន្តធុនធំ ៥គ្រឿង បើកបុកបន្តកន្ទុយគ្នា បណ្តាលឲ្យមនុស្ស ៥នាក់ រងរបួសធ្ងន់ស្រាល ត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ ដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះស្ថិតនៅលើផ្លូវ​វិថី​ផែ​ ត្រង់ចំណុច​កែង​រ៉ា​ ស្ថិតនៅ​ក្នុង​ភូមិ​៣ សង្កាត់​លេខ​៣ ខេត្ត​ព្រះសីហនុ។

លោកឧត្តមសេនីយ៍ត្រី អ៊ី សុខា ស្នងការរងខេត្តព្រះសីហនុ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ខាងលើមានរថយន្ត​សណ្ដោង​រ៉ឺម៉កស៊ី​ទែន​ស៊ីម៉ងត៍​ ១គ្រឿង និង​រថយន្ត​ដឹកកុងតឺន័រ​ចំនួន​ ៤គ្រឿង​។

ក្រោយកើតហេតុ​ រថយន្ត​ទាំង ៥គ្រឿង​ ត្រូវសមត្ថកិច្ច​ជំនាញ​​ចាត់ចែង​ស្ទូច​យកចេញ​ពី​កន្លែង​កើត​ហេតុ ​ដើម្បី​យកមក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ កុំឲ្យ​មាន​ការ​កកស្ទះ​ចរាចរណ៍​​ និងរងចាំដោះស្រាយគ្នានៅពេលក្រោយ​៕