ខេត្ដកោះកុង៖ នគរបាលយាមធនាគារអេសុីដាខេត្តកោះកុងបានធ្វើអត្តឃាត បាញ់សម្លាប់ខ្លួនឯងដោយកាំភ្លើងAKបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីវេលាម៉ោង១៥ៈ00នាទីថ្ងៃទី២៨ ខែវិឆ្ឆិកា​​ ឆ្នាំ២០១៧​ ស្ថិតនៅសង្កាត់ស្មាច់មានជ័យ​ ក្រុងខេមរៈភូមិន្ទ​ ខេត្តកោះកុង។​

នគរបាលដែលបានស្លាប់បាត់បង់ជីវិតឈ្មោះ ហេង ទ្រី ហៅម៉ាប់ អាយុជាង40ឆ្នាំ ទីលំនៅភូមិ2 សង្កាត់ដងទង់។
តាមប្រភពពីសមត្ថកិច្ចបានអោយដឹងថាការស្លាប់របស់មន្តី្រនគរបាលខាងលើនៅមិនទាន់ដឹងពីមូលហេតុច្បាស់នៅឡើយទេ។​
តែមុននិងស្លាប់នគរបាលរូបនោះបានសរសេបណ្តាំនៅលើអាវរបស់គាត់ផងដែរ។​
ក្រោយកើតហេតុសមត្ថកិច្ចជំនាញបានធ្វើកោសល្យវិច្ច័យ និងប្រគល់សាកសពអោយក្រុមគ្រួសាធ្វើបុណ្យតាមប្រពៃណី៕