រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង ២១ និង ០០នាទី យប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧ យុវជន ២នាក់ ជិះម៉ូតូឌុបគ្នាក្នុុងល្បឿនលឿន ខណៈមកដល់ចំណុចផ្លូវបំបែក បានជ្រុលទៅបុករថយន្តឡិចសុីស ១គ្រឿង ដែលបើកបត់ឆ្វេងឆ្លងថ្នល់ពេញទំហឹង បណ្តាលអោយរងរបួសធ្ងន់ស្រាលទាំង ២នាក់ នៅនឹងកន្លែងតែម្ដង ហេតុការនេះស្ថិតនៅតាមបណ្ដោយ​មហា​វិថីព្រះនរោត្តម កែងនិងផ្លូវលេខ៣៧០ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា មុនកើតហេតុគេបានឃើញយុវជន ២នាក់ ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៍ខ្មៅ ១គ្រឿង ពាក់ស្លាកលេខ កំពង់ចាម 1L-8757 ធ្វើដំណើរក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតក៍បានបុកនិងរថយន្ដ១គ្រឿង ម៉ាកលុចស៊ីសពណ៍ស្ករ  ពាក់ស្លាកលេខ ភ្នំពេញ 2AJ-7005 ធ្វើដំណើរបញ្រ្ចាសទិសគ្នា បណ្តាលអោយភាគីខាងយុវជនអ្នកឌុបរងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតអង្គុយក្រោយរបួសស្រាល ហើយបណ្ដាលអោយរយន្ដ​និងម៉ូតូរងការខូចខាតផងដែរ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះមកដល់កន្លែងកើតហេតុ ធ្វើការវាស់វែងយករថយន្ត និងម៉ូតូ ទៅរក្សាទុកជាបណ្ដោះអាសន្ន ដើម្បីរង់ដោះស្រាយគ្នាតាមនីតិវិធីនៅពេលក្រោយ៕