រាជធានីពេញ៖ កាលពីព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចំណុចផ្ទះសំណង់តាមប្រឡាយស្ទឹងមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កម្លាំងនគរបាលចម្រុះ នៃអធិការដ្ឋានខណ្ឌមានជ័យ ដឹកនាំដោយលោក ឌី រត្ន័ខេមរុណ អភិបាលរងខណ្ឌមានជ័យ ដោយមានការចូលរួមពីសំណាក់ លោកវរសេនីយ៍ត្រី ហួរ ម៉េងវ៉ាង អធិការរងនគរបាលខណ្ឌមានជ័យ មានការសម្របសម្រួលដោយលោក អ៊ុ សុភក្ត័ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បានឆ្មក់បង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ដកហូតបានទូហ្គេមបាញ់ត្រី១ទូ រួមនិងវត្ថុតាងមួយចំនួនទៀត។​

ការប្រតិបត្តិការណ៍នេះកម្លាំងបានធ្វើការដកហូតបាន ទូហ្គេមបាញ់ត្រីដៃ៨ ចំនួន១គ្រឿង , កៅអីជេីងដែកចំនួន ១២ រួមនិងកៅអីជ័រចំនួន ២ ។

បច្ចុប្បន្នវត្ថុតាងខាងលេីត្រូវបានសាលាខណ្ឌមានជ័យ ដឹកយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីបំផ្លាញចោលពេលក្រោយបន្តទៀត៕