រាជធានីភ្នំពេញ៖ មុននេះបន្តិចថ្ងៃទី ១៨ វិច្ឆិការ ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវហាណូយ ទល់មុខហាងកាហ្វេ មួយកន្លែងមានករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើងដែលបង្ករឡើងដោយ ម៉ូតូមួយគ្រឿងបានជិះបញ្ច្រាស់ហើយទៅបុកនឹងរថយន្ដស៊េរីទំនើបមួយគ្រឿង ដែលកំពុងតែរយ៉ែចេញពីមុខផ្ទះ បណ្ដាលអោយរថយន្ដ ធ្លាក់កាងក្រោយ និងបែកស្ដុបបន្តិច សំណាងហើយមិនបានប៉ះពាល់ដល់អាយុជីវិត។

ម៉ូតូបង្ករម៉ាក វ៉េវ ពណ៍ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1F-7638 បើកបរបញ្ច្រាស់បានទៅបុខរថយន្ដទំនើប ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ2AF-2225 រងការខូខខាតកាងក្រោយ និងស្តុប។

ក្រោយកើតហេតុ ភាគីខាងម៉ូតូបានសុំសម្របសម្រួលទៅខាងរថយន្ដសុំសងសំណង់ដើម្បីបញ្ចប់រឿង។

ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា បើកបរដោយមានការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាណ៍ទាំងអស់គ្នាចៀសវាងដូចករណីខាងលើនេះ៕