ភ្នំពេញ៖កាលពីរសៀល ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៧ សមត្ថកិច្ចនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយនគរបាល ខណ្ឌមានជ័យ ឆ្មក់បង្ក្រាបទីតាំងលក់ឡេមួយកន្លែង ក្រោយពីរកឃើញថា ទីតាំងលក់ឡេខាងលើនេះ បានក្លែងឯកសារខុសច្បាប់ ដកហូតបានឡេជាច្រើនគីឡូក្រាម។ ស្ថិតនៅចំណុចក្បែរសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការបង្ក្រាបនេះដែរ មានការដឹកនាំកម្លាំងនិងសម្របសម្រួលដោយលោក ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ រួមនិងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត ហើយជាលទ្ធផលសមត្ថកិច្ចបានរកឃើញ ទីតាំងលក់ឡេនេះ បានក្លែងឯកសារខុសច្បាប់ ទើបសមត្ថកិច្ចសម្រេចដកហូតឡេ នៅក្នុងទីតាំងខាងលើជាច្រើនគីឡូក្រាម រួមនិងឃាត់ខ្លួនក្មេង២នាក់ដែលនៅទីតាំងខាងលើ យកទៅកាន់ការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចក្រសួងមហាផ្ទៃ ដើម្បីសាកសួរ និងរង់ចាំធ្វើការដោះស្រាយគ្នាតាមច្បាប់បន្ដរទៀត៕