រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអាទិត្យទី១២ខែវិច្ឆិកាឆ្នាំ២០១៧នេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សហការជាមួយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានផ្តល់សេវាចុះបញ្ជីត្រីចក្រយានយន្តផលិតនៅប្រទេសឥណ្ឌាជិត ៣០០គ្រឿង ជូនដល់ប្រជាពលរដ្ឋ ដែលកន្លងមកបានធ្វើចរាចរលើដងផ្លូវដោយគ្មានស្លាកលេខ។
ចាប់ពីពេលនេះតទៅ បងប្អូនបានទទួលភាពស្របច្បាប់ចរាចរផ្លូវគោក។

សូមអំពាវនាវដល់ម្ចាស់ត្រីចក្រយានយន្ត អញ្ជើញមកចុះបញ្ជីដើម្បីទទួលស្លាកលេខអោយបានគ្រប់ៗគ្នា !