នៅរសៀលថ្ងៃទី១៤ មិថុនា ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យបុរសម្នាក់រងរបួសធ្ងន់ នៅតាមបណ្តោយផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ៦៧-៦៨ ស្ថិតក្នុងភូមិតាមូង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ។