កណ្ដាល៖ ដំណឹងបឋម​ បានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរចរាណ៍​រវាងរថយន្តកុងតឺន័រ​និងម៉ូតូ ហើយកិនលើបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ នៅផ្លូវជាតិលេខ១​ ជិតផ្សារគគីរ ថ្ងៃទី​១៤ ខែមិថុនា​ ឆ្នាំ​២០១៩ ម៉ោង​០៣និង ៣០០នាទី​ ។ រថយន្តពាក់ស្លាកលេខ ភ្នំពេញ 3E-1751 ចំណែកម៉ូតូម៉ាកហុងដា សេ១២៥ ពាក់ស្លាកលេខ កណ្តាល 1B-7072 ម្ចាស់ស្លាប់ពុំទាន់ស្គាល់អត្តសញ្ញាណទេ ៕