កាលពីវេលាម៉ោង១ និង៣៩នាទីរសៀលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ នៅចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តី ឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ២៣ឆ្នាំ បានយកកាំបិត កាប់ប្រពន្ធឈ្មោះ ជុំ ធារី អាយុ១៧ ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅហ្នឹងកន្លែងកើតហេតុ។

តាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថាៈ ប្តីប្រពន្ធខាងលើ ក្នុងមួយរយៈក្រោយនេះតែងតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្ករជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។

មូលហេតុនៃជម្លោះបណ្តាលមកពីការប្រច័ណ្ឌ ។ បន្ទាប់ពីធ្វើសកម្មភាពជនល្មើសបានរត់គេចខ្លួនបាត់ កម្លាំងសមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនមកផ្តន្ទាទោសតាមច្បាប់៕