បាត់ដំបង៖ ប្ដីចិត្តឃោឃៅព្រៃផ្សៃបំផុតបានប្រើអំពើហឹង្សាកាប់ទៅលើប្រពន្ធខ្លួនឯងអោយរងរបួសយ៉ាងធ្ងន់ធ្ងហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង១៧ និង៤០នាទីល្ងាច ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្ទះលេខ១៦៩ ក្រុម១៣ ស្ថិតនៅក្នុងភូមិដំណាក់ហ្លួង សង្កាត់វត្តគ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ជនសង្ស័យមានឈ្មោះ រ៉ាត់ចិត្រា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើបានប្រើហឹង្សាកាប់ទៅលើប្រពន្ធឈ្មោះ សុខលីន អាយុ២៧ឆ្នាំ បណ្ដាលអោយរងរបួសធ្ងន់ធ្ងរហើយត្រូវបានក្រុមគ្រួសារបញ្ជូនសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យយោធាភូមិភាគ៥(ពពីរ)ក្នុងខណ:ពេលនោះប្ដីស្មានថាប្រពន្ធស្លាប់ក៍រត់ទៅផ្ទះអ្នកជិតខាងរួចអាករសម្លាប់ខ្លួនឯងម្ដងទៅ។

បើតាមការបំភ្លឺរបស់បងប្រុសឈ្មោះ គង់ សុធារិន ភេទប្រុស អាយុ៤៧ឆ្នាំ បានបញ្ជាក់ថា នៅល្ងាចថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៧ និង២០នាទីពេលខ្លួនអង្គុយផឹកស្រាបៀរនៅមុខផ្ទះជាមួយបងប្អូនស្រាប់តែឈ្មោះ រ៉ាត់ ចិត្រា ភេទ ប្រុស បានដើរមកផ្ទះរបស់ខ្លួនហើយបានខ្ចីកាំបិទខ្លួនសួរថាយកកាំបិទធ្វើអី វាប្រាប់ថាខ្ចីធ្វើទូរស័ព្ទ វាក៍ដើរមកជិតកាំជណ្ដើរផ្ទះរួចស្រាប់តែអាករខ្លួនឯងម្ដងទៅ។ មូលហេតុមកពីជនសង្ស័យប្រចន្ទនឹងប្រពន្ធទើបឈាងទៅដល់ប្រើហឹង្សាកាប់ទៅប្រពន្ធអោយរងរបួសធ្ងន់ធ្ងរ។

ក្រោយពេលកើតហេតុកម្លាំងជំនាញមកដល់កន្លែងកើតហេតុពិនិត្យមើលជនសង្ស័យរកឃើញថាជនសង្ស័យពិតជាអាករសម្លាប់ខ្លួនឯងពិតប្រាកដមែនចំណែកសាសពសម្ថតកិច្ចបានប្រគល់ជូនទៅអោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕